មហោស្រពវប្បធម៌ កីឡា និងទេសចរណ៍លើកទី១១ របស់បណ្តាជនជាតិនៅតំបន់ភាគឦសានឆ្នាំ២០២៤ បានបិទបញ្ចប់នារសៀលថ្ងៃទី៤ ខែវិច្ឆិកា ក្រោយរយៈពេល៣ថ្ងៃ (ថ្ងៃទី២-៤ ខែវិច្ឆិកា) ប្រព្រឹត្តិទៅនៅខេត្ត Lang Son។
កីឡាការិនី Huynh Ha Huu Hieu (វៀតណាម) បានឈ្នះជើងឯកម៉ួយថៃពិភពលោកជាលើកទី៣ Joseph Kingsley Entsuah (ជនជាតិ Ghana) - លោកគ្រូនៃ «ថាមពល» |
ខេត្ត Tuyen Quang នឹងធ្វើជាម្ចាស់ផ្ទះនៃមហោស្រពវប្បធម៌ កីឡា និងទេសចរណ៍នៃបណ្តាជនជាតិតំបន់ភាគឦសានលើកទី១២ |
សកម្មភាពក្នុងមហោស្រពនេះ គឺសម្បូរទៅដោយភាពទាក់ទាញ និងបង្កប់នូវអត្តសញ្ញាណជនជាតិនៃតំបន់ភូមិភាគឦសាន។ តាមរយៈពិធីកិច្ចនានាដែលត្រូវបានសម្តែងឡើង មហោស្រពបានបង្ហាញពីចំណាប់អារម្មណ៍និងស្មារតីទទួលខុសត្រូវរបស់ជនជាតិភាគតិចក្នុងការរក្សាលក្ខណៈវប្បធម៌ពិសេសរបស់ជនជាតិខ្លួន។
លោក Nguyen Dang An ប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Lang Son អនុប្រធានគណៈកម្មការរៀបចំមហោស្រពបានឲ្យដឹងថា៖ “មហោស្រពនេះបានបញ្ចប់ប្រកបដោយជោគជ័យ ហើយបំពេញបាននូវខ្លឹមសារទាំងអស់ដែលបានដាក់ចេញ។ ការទទួលស្វាគមន៍របស់សាធារណជនចំពោះព្រឹត្តិការណ៍នេះ គឺមានភាពវិជ្ជមានខ្លាំងណាស់ ហើយចំនួនភ្ញៀវទេសចរដែលមកកាន់ខេត្ត Lang Son ក្នុងឱកាសនេះក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ។ គណប្រតិភូមកពីបណ្តាខេត្តបាននាំមកនូវការសម្តែងដ៏វិសេសវិសាល ដែលបង្កប់ដោយអត្តសញ្ញាណជនជាតិរបស់ពួកគេ។ នេះក៏ជាចំណុចលេចធ្លោនៃមហោស្រពឆ្នាំនេះ”។
ក្នុងពិធីបិទ គណៈកម្មការរៀបចំក៏បានប្រគល់តំណែងជាម្ចាស់ផ្ទះនៃមហោស្រពវប្បធម៌ កីឡា និងទេសចរណ៍របស់ជនជាតិនៅតំបន់ភាគឦសានលើកទី ១២ ក្នុងឆ្នាំ២០២៧ ដល់ខេត្ត Tuyen Quang៕
Joseph Kingsley Entsuah (ជនជាតិ Ghana) - លោកគ្រូនៃ «ថាមពល» Joseph Kingsley Entsuah (ជនជាតិ Ghana) ត្រូវបានសិស្សសាលាអន្តរជាតិ Maya គោរពហៅដោយឈ្មោះថា “លោកគ្រូនៃថាមពល”។ បងព្យាយាម ថ្នាក់ថ្នម និង មានវិធីសាស្រ្តបង្រៀនភាសាអង់គ្លេស ប្រកបដោយភាពច្នៃប្រតិដ្ឋ និងប្រសិទ្ធភាព។ ទឹកចិត្តរបស់បងគឺបំផុសការសិក្សារៀនសូត្រយ៉ាងសកម្មដល់សិស្សជនជាតិវៀតណាម ជួយប្អូនៗ ធ្វើម្ចាស់ភាសាអង់គ្លេស បើកទ្វារបញ្ញានឹងមិត្តភក្តិអន្តរជាតិ។ |
ស្រាវជ្រាវបង្កើតសមាគមទំនាក់ទំនង និងសមាគមសាច់ញាតិជាមួយជនជាតិវៀតណាមនៅឯបរទេសដែលមានស្រុកកំណើតនៅខេត្ត Dong Nai យុគសម័យ - នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ អនុរដ្ឋមន្ត្រីក្រសួងការបរទេស Le Thi Thu Hang បានដឹកនាំគណៈប្រតិភូក្រសួងការបរទេសទៅបំពេញការងារនៅខេត្ត Dong Nai។ |
មតិពីមិត្តអ្នកអាន