Trending now

Joseph Kingsley Entsuah - មិត្តហ្កាណាដោយក្តីស្រឡាញ់ចំពោះវប្បធម៌ ប្រទេស និងប្រជាជនវៀតណាម

18:00 | 22/10/2024 យោងតាមកាសែតរូបថតវៀតណាម

Joseph Kingsley Entsuah (ជនជាតិ Ghana) ត្រូវបាន​សិស្សសាលា​​អន្តរជាតិ Maya គោរព​​ហៅ​ដោយ​ឈ្មោះថា​​ “លោក​គ្រូ​នៃ​ថាមពល”។ បង​ព្យាយាម ថ្នាក់ថ្នម និង​ មាន​វិធីសាស្រ្ត​បង្រៀន​ភាសា​អង់គ្លេស​ ប្រកបដោយ​ភាពច្នៃប្រតិដ្ឋ​ និងប្រសិទ្ធភាព​។ ទឹក​ចិត្ត​របស់បង​គឺ​បំផុស​ការសិក្សា​រៀន​សូត្រ​យ៉ាងសកម្ម​ដល់សិស្សជនជាតិ​វៀតណាម​ ជួយ​ប្អូនៗ ​ធ្វើ​ម្ចាស់​ភាសាអង់គ្លេស​ បើក​ទ្វារ​បញ្ញា​នឹង​មិត្តភក្តិ​អន្តរជាតិ​។​

ស្ថាបត្យករ​ជនជាតិ​ជប៉ុន​ Kengo Kuma - អ្នកបំផុតគំនិតជូននិស្សិតស្ថាបត្យកម្មវៀតណាម បេះដូង​អ្នក​រចនា​ជនជាតិ​ឆេកដែលមានប្រភពមកពីវៀតណាម​សម្រាប់​កុមារ​វៀតណាម
Joseph Kingsley Entsuah - មិត្តហ្កាណាដោយក្តីស្រឡាញ់ចំពោះវប្បធម៌ ប្រទេស និងប្រជាជនវៀតណាម
Joseph Kingsley Entsuah (ជនជាតិ Ghana) - លោកគ្រូនៃ «ថាមពល»

បង Joseph Kingsley Entsuah បញ្ចប់ការ​សិក្សា​កម្រិត​បរិញ្ញាបត្រ​អប់រំ​ភាសា​អង់គ្លេស​ និង សិល្បៈ​ឆ្នាំ​២០១៤​ នៅ​សកលវិទ្យាល័យ​ Winneba-Ghana ។ បង​បាន​ធ្វើ​ដំណើរ​ទៅកាន់ប្រទេស​ជាច្រើន​លើ​ពិភពលោក​ ​បងធ្លាប់បាន​បង្រៀន​ភាសា​អង់គ្លេស​ និងជាអ្នកហ្វឹកហាត់កីឡា​៤ឆ្នាំបន្តបន្ទាប់​ ជូន​សិស្ស​គ្រប់វ័យ​នៅ​សាលា​ Bangyikhan, Bangkok, Thailand ផ​ងដែរ​។ ហើយ​បងក៏​ជា​អ្នក​សកម្ម​ ចូល​ចិត្ត​រៀន​សូត្រ​ និងចង់ស្វែងរក​ឱកាស​ថ្មី​ ដើម្បី​បំពេញ​ចំណេះវិជ្ជា​ក្នុង​ជីវភាពរស់នៅ​ ដូចនេះ Joseph Kingsley Entsuah បាន​ធ្វើ​ដំណើរ​មកកាន់​​ប្រទេសវៀតណាម ​ដើម្បីសិក្សា​រៀន​សូត្រ​។ បង​យល់ឃើញ​ថាវៀតណាម​មាន​មជ្ឈមណ្ឌល​បង្រៀន​ភាសាអង់គ្លេស​ តែង​បើកទូលាយ​ និង​ជ្រើស​​គ្រូបង្រៀន​បរទេសជាប្រចាំ​​។ នេះ​ជា​ទីកន្លែង​ សម្រាប់បង​នាំយក​ចំណេះ​វិជ្ជា​គរុកោសល្យ​អង់គ្លេស​ និង កីឡា ​បំផុស​គំនិតដល់ប្អូន​ៗ​វៀតណាម​។​

Joseph Kingsley Entsuah នាំយក​កម្លាំងក្លៀវក្លា​​នៃ​យុវវ័​យ និង ទឹក​ចិត្ត​ស្រឡាញ់​ខឿន​វប្បធម៌​វៀតណាម​ បង​ទៅដល់​ហាណូយ​នៅ​ឆ្នាំ​២០១៩ ដើម​ឡើយ​ គឺបង្រៀន​ភាសាអង់គ្លេស​នៅ​មជ្ឈមណ្ឌល​អង់គ្លេស​ Apax។ ជាមួយ​នឹង​របៀប​បង្រៀន​បែប​ធម្មជាតិ​ ជិត​ស្និទ្ធ​ ក្រមិចក្រមើម​ ដូចនេះ​ម៉ោង​រៀនភាសាអង់គ្លេស​របស់ Joseph Kingsley Entsuah ពិតជាមាន​​ចំណាប់អារម្មណ៍​ខ្លាំង​ បាន​ប្អូនៗ​​ទទួល​យក​ដោយ​រីករាយ​។​

មួយ​រយៈពេលក្រោយ ​​បងប្រឡង​ចូល​ធ្វើ​​គ្រូបង្រៀនភាសា​អង់គ្លេស​ នៅ​សាលា​ទ្វេភាសា​អន្តរជាតិ​ Maya​។ ចំពោះ​បង នេះ​ជា​ឱកាស​ពិសោធន៍​ដ៏អស្ចារ្យ​ ពេល​បាន​ធ្វើការនៅ​សាលា​អន្តរជាតិ ​នៅកណ្តាល​កសិដ្ឋាន មាន​​ចម្ងាយ​ពី​រដ្ឋធានី​ហាណូយ​ជិត​៥០គីឡូម៉ែត្រ​។ សាលា​បណ្តុះបណ្តាល​សិស្សតាម​វិធីសាស្រ្ត​ Montessori ក្នុងនោះ​គោរព​ភាព​សេរី​នៃ​សិក្ខាកាម​ និង ការ​អប់រំ​អំពី​ទឹក​ចិត្ត​ស្រឡាញ់មនុស្ស​ មេត្តាធម៌ ឆ្ពោះទៅ​កាន់​តម្លៃ​រស់​ប្រពៃ ជួយ​ក្មេងៗ​រីកចម្រើន​គ្រប់ជ្រុង​ជ្រោយ​​បំផុត​។

Joseph Kingsley Entsuah បាន​បង្រៀន​ និង​ផ្សារភ្ជាប់​នៅទីនេះ ​ដូចជា​ផ្ទះ​ទី​២​របស់​ខ្លួន​។ បង​រៀប​រាប់​ថា៖ “បង្រៀន​នៅ​បរិយាកាស​ធម្មជាតិ​ស្រស់ស្រាយ​មួយ​នៃ​ភូមិ​អេកូឡូស៊ី​ Maya​ ផ្តល់​ឱ្យ​ខ្ញុំមាន​​អារម្មណ៍​សកម្ម យល់​ដឹង​ជាង​អំពី​ប្រពៃណី​វប្បធម៌វៀតណាម​ ជា​ពិសេស​បាន​នាំយក​បំណិន​អប់រំ​របស់ខ្លួន​ បង្រៀន​ដល់​សិស្សានុសិស្ស​”។​

Joseph Kingsley Entsuah ក៏បាន​ធ្វើដំណើរ​ទៅ​ដល់​តំបន់ជាច្រើននៅប្រទេស​វៀតណាម​ ដូចជា​សាប៉ា​ (Sa Pa) កោះកូតូ​ (Co To) តាម​ដាវ​ (Tam Dao) កាតបា​ (Cat Ba) ទីក្រុង​ហូជីមិញ។ មិនត្រឹមតែ​ជាការធ្វើដំណើរទេសចរណ៍​ នៅ​មានឱកាស​ពិសោធន៍​ស្វែង​យល់​អំពី​ការ​អប់រំ ​នៃទីកន្លែង​ដែល​បងបាន​ធ្វើ​ដំណើរទៅដល់​ ដើម្បីយល់​ជាង​អំពី​ប្អូនៗ សិស្សានុសិស្ស​ និង ប្រជាជនវៀតណាម​។​

នៅហាណូយ​ ក្រៅពីម៉ោង​បង្រៀន​ជាផ្លូវការ​ Joseph Kingsley Entsuah តែង​ចំណាយ​ពេល​បង្រៀនសិស្សទាត់បាល​ ហាត់​ប្អូនឱ្យ​​មាន​ស្មារតី​កីឡា​ និង សុខភាព​ ទន្ទឹមនោះ​ក៏ជួយ​ប្អូនៗ​​ហាត់​រៀន​ភាសា​អង់គ្លេស​ផង​ដែរ។ សិស្ស​របស់​ Joseph Kingsley Entsuah អាច​ជជែក​ដេញ​ដោល​ជាមួយ​លោកគ្រូ​ ក្រោម​ប្រធាន​បទ​ណាមួយ​ ហើយ​សមភាព​ចំពោះលោកគ្រូ​។​ បង​សើច​ហើយ​ពោលថា​ បងក៏​​ត្រូវ​ផ្លាស់ប្តូរ​ខ្លួន​ឯង​ ដើម្បី​ជំនួយ​ប្អូន​ៗ​នៅ​រាល់ទីកន្លែង​ រាល់​ពេល​វេលា​ ទាំង​នៅក្រៅម៉ោង​រៀនផង​​។​

Joseph Kingsley Entsuah រៀប​រាប់​ថា បង​នឹង​ផ្សារ​ភ្ជាប់ជាមួយ​ប្រទេស​​វៀតណាម​​​យូរអង្វែង ​​រស់នៅ និងធ្វើការ​នៅ​ទីនេះ ក៏ដូចជា​ទទួល​សិស្សថ្មីបន្ថែម​​​ ដើម្បី​រួម​សិក្សា​ ធ្វើ​ម្ចាស់​ភាសា​ និងក្លាយ​ជា​ពលរដ្ឋ​ល្អ មានប្រយោជន៍​ចំពោះ​ប្រទេស​ជាតិ​​៕

ស្ថាបត្យករ​ជនជាតិ​ជប៉ុន​ Kengo Kuma - អ្នកបំផុតគំនិតជូននិស្សិតស្ថាបត្យកម្មវៀតណាម ស្ថាបត្យករ​ជនជាតិ​ជប៉ុន​ Kengo Kuma - អ្នកបំផុតគំនិតជូននិស្សិតស្ថាបត្យកម្មវៀតណាម

ស្ថាបត្យករ​ជនជាតិ​ជប៉ុន​ Kengo Kuma ជាគ្រូបង្រៀន​​ និងជា​ស្ថាបត្យករ​ល្បី​ឈ្មោះម្នាក់ លើ​ពិភពលោក​។ លោក​ធ្លាប់​បាន​រចនា​សំណង់មួយ​ចំនួន​នៅវៀតណាម​ ជា​និមិត្តរូប​មិត្តភាព​រវាង​ប្រទេសទាំង​ពីរ​ (ជប៉ុន - វៀតណាម)។ ក្នុងអង្គ​សិក្ខាសាលា​ “រួម​រស់ជាមួយ​ធម្មជាតិ​” លោក​មាន​បទបង្ហាញ​នៅ​សកលវិទ្យាល័យ​ស្ថាបត្យកម្ម​​ហាណូយ​ បាន​បំផុសគំនិត​និង​ថាមពល​បញ្ញា​ សម្រាប់​និស្សិត​វៀតណាម​ ក្នុង​ដំណើរ​ក្លាយ​ជា​ស្ថាបត្យករ​អនាគត។​

តេត​នៃ​សេចក្ដី​ស្រឡាញ់​ចំពោះ​ជនជាតិ​វៀតណាម​នៅ​ទឹកដី​គីមឈី តេត​នៃ​សេចក្ដី​ស្រឡាញ់​ចំពោះ​ជនជាតិ​វៀតណាម​នៅ​ទឹកដី​គីមឈី

យុគសម័យ - នាថ្ងៃចុងក្រោយនៃឆ្នាំ ២០២៣ នៅសកលវិទ្យាល័យ SeoulTech ទីក្រុងសេអ៊ូល សមាគមប្រជាជនវៀតណាមនៅកូរ៉េ (AVCK) បានរៀបចំ “តេតនៃសេចក្តីស្រឡាញ់ ២០២៤” ដោយមានការចូលរួមពីប្រជាជនយ៉ាងច្រើនកុះករក្នុងសហគមន៍វៀតណាម និងតំណាងស្ថានទូតវៀតណាមប្រចាំនៅ កូរ៉េ។

យោងតាមកាសែតរូបថតវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ