Trending now

ស្ថាបត្យករ​ជនជាតិ​ជប៉ុន​ Kengo Kuma - អ្នកបំផុតគំនិតជូននិស្សិតស្ថាបត្យកម្មវៀតណាម

10:04 | 20/11/2024 យោងតាមកាសែតរូបថតវៀតណាម

ស្ថាបត្យករ​ជនជាតិ​ជប៉ុន​ Kengo Kuma ជាគ្រូបង្រៀន​​ និងជា​ស្ថាបត្យករ​ល្បី​ឈ្មោះម្នាក់ លើ​ពិភពលោក​។ លោក​ធ្លាប់​បាន​រចនា​សំណង់មួយ​ចំនួន​នៅវៀតណាម​ ជា​និមិត្តរូប​មិត្តភាព​រវាង​ប្រទេសទាំង​ពីរ​ (ជប៉ុន - វៀតណាម)។ ក្នុងអង្គ​សិក្ខាសាលា​ “រួម​រស់ជាមួយ​ធម្មជាតិ​” លោក​មាន​បទបង្ហាញ​នៅ​សកលវិទ្យាល័យ​ស្ថាបត្យកម្ម​​ហាណូយ​ បាន​បំផុសគំនិត​និង​ថាមពល​បញ្ញា​ សម្រាប់​និស្សិត​វៀតណាម​ ក្នុង​ដំណើរ​ក្លាយ​ជា​ស្ថាបត្យករ​អនាគត។​

បេះដូង​អ្នក​រចនា​ជនជាតិ​ឆេកដែលមានប្រភពមកពីវៀតណាម​សម្រាប់​កុមារ​វៀតណាម បេះដូង​អ្នក​រចនា​ជនជាតិ​ឆេកដែលមានប្រភពមកពីវៀតណាម​សម្រាប់​កុមារ​វៀតណាម
ដំណើរ​កម្សាន្ត​នេះ​នាំ​មក​នូវ​ក្តី​ស្រឡាញ់​ចំពោះ​ជនជាតិ​វៀតណាម​-កូរ៉េ​ ដំណើរ​កម្សាន្ត​នេះ​នាំ​មក​នូវ​ក្តី​ស្រឡាញ់​ចំពោះ​ជនជាតិ​វៀតណាម​-កូរ៉េ​
រូប​ស្ថាបត្យករ​ Kengo Kuma។
រូប​ស្ថាបត្យករ​ Kengo Kuma។

បណ្ឌិត ​ឡេ ​ក្វឹន​ (Le Quan) ​នាយក​សកលវិទ្យាល័យ​ស្ថាបត្យកម្ម​ហាណូយ ​រៀបរាប់ ស្ថាបត្យករ​វៀតណាម​ និងនិស្សិត​តែងរំពឹង​​​រង់​ចាំជំនួប​ រៀន​សូត្រ​ពី​លោកគ្រូ​​ ស្ថាបត្យករ​ Kengo Kuma។ លោក​ជាវាគ្មិន​ លោក​​គ្រូធំ ​បង្រៀន​ទ្រឹស្តី​ច្នៃប្រតិដ្ឋ​ និង បទពិសោធន៍​ប្រកប​មុខ​របរ​ ជួយ​ដល់​ស្ថាបត្យករ​វៀតណាម​ ប្អូន​ៗនិស្សិត​ មាន​​ចំណេះ​វិជ្ជា​កម្រ ខាង​​វិស័យ​ស្ថាបត្យកម្ម​សហសម័យ​។​

អាកប្បកិរិយា​សាមញ្ញធម្មតា​ ភាពស្និទ្ធស្នាល​ នៃ​លោក​​គ្រូ​ ស្ថាបត្យករ​ Kengo Kuma បាន​សម្តែង​​ផ្ទាល់​ តាមរយៈ​ភាព​លម្អិត​ អំពី​សំណង់​ គម្រោង​ស្ថាបត្យកម្ម​ ដែល​លោក​បាន​ធ្វើ​នៅប្រទេសជាច្រើន​។ សំណង់ធំៗ​លើ​ពិភពលោក​ ដែល​ស្ថាបត្យករ​ Kengo Kuma បាន​ និងកំពុងដំណើរការ​ដូចជា​ អគារ​១៥៥០ Alberni Street Tower នៅ​ប្រទេស​កាណាដា​ សារមន្ទីរនៅ​ខណ្ឌ​ Aichi ប្រទេសជប៉ុន​ សារមន្ទីរ​សិល្បៈ​នៅ​ទីក្រុង ​Hangzhou ប្រទេសចិន ទីក្រុងវប្បធម៌សិល្បៈ​ BESANCON នៅ​ប្រទេស​បារាំង​ កីឡដ្ឋាន ​Olympic Tokyo 2020។ល។​ ដោយ​មាន​និស្សិត​ចំនួន​៥០០នាក់ ចូល​រួម​អង្គសិក្ខាសាលា​ “រួម​រស់​ជាមួយ​ធម្មជាតិ” មនោសញ្ចេតនា​ និងមេរៀន​ដែល​ស្ថាបត្យករ​ Kengo Kuma ចែករំលែក​ ជា​កម្លាំង​ចលករ​​សម្រាប់​ប្អូន​ៗសិក្សា​ ជាមួយគោល​បំណង​​ក្លាយ​ជា​ស្ថាបត្យករ​មានថ្វី​ដៃ ក្រោយ​មក​និស្សិត​នឹងរៀន​បាន​​​ពីលោក​នូវ​មេរៀន​អំពី​ស្ថាបត្យកម្ម​ ត្រូវមាន​ទំនាក់ទំនង​ជិត​ឌិត​នឹង​ធម្មជាតិ​ គោរ​ពបរិស្ថាន​ជុំវិញ​។​

នៅប្រទេស​វៀតណាម​មាន​សំណង់​មួយ ដែល​​បានផ្សារភ្ជាប់​នឹង​ឈ្មោះ​​ស្ថាបត្យករ​ Kengo Kuma នោះគឺ​​អគារ​ Waterina Suites នៅទីក្រុង​ហូជីមិញ។ យក​អារម្មណ៍​ច្នៃតាម​​​ទន្លេជាយក្រុងមានសភាព​​បត់បែន​​ នាំមក​កម្លាំង​រស់​ជូន​ទីក្រុង​កុះករ​ និង ស្រែកាំ​ជណ្តើរ​ទិសពាយ័ព្យ​​វៀតណាម​ រចនា​នៅ​ខាងក្រៅ​អគារ​ Waterina Suites ជា​បន្ទាត់​ខ្សែ​រលក​។ ល្វែង​ផ្ទះ​នៅ​អគារ ​សុទ្ធតែ​មាន​បាល​កុង​បែរទៅ​ទន្លេ​ អាចមើល​ឃើញ​ឆ្ងាយ​​សម្រប់នឹង​ធម្មជាតិ​។ រលក​អាង​ហែលទឹកគ្មាន​ច្រាំង​​ រលក​ទន្លេ​សាយ​ហ្គន​នឹង​សម្រប់​ជាមួយ​គ្នា​។ ចំពោះគ្រឿង​សង្ហារឹម​ ក្បាច់​រចនា​ប្រពៃណី​វៀតណាម​ បាន​លោក​ប្រតិដ្ឋ​ដាក់ចូល​​ជាន់ផ្ទាល់ដី និង​ ប្រព័ន្ធ​យក​ខ្យល់​ពីជាន់មួយ​ទៅ​ជាន់មួយ​ បានរចនា​តាម​បែប​​បរិយាកាស​ហ៊ុង​ស៊ុយ ​បែប​លក្ខណៈ​អាស៊ី​បូព៌ា​។ ដោយ​គោល​បំណង​នាំ​មកជូន​ពលរដ្ឋ នូវ​​បទពិសោធន៍​រស់នៅ​ស្រស់ស្រាយ​ សម្រប់នឹង​មេឃ​ដី​។​

អគារ ​Waterina Suites ជាសំណង់​បង្ហាញ​ឡើង​ការ​ប្តេជ្ញាចិត្ត​យកជ័យ​​ជំនះ​ លើ​ទីផ្សារ​វៀតណាម​ របស់ ​Maeda Corporation សម្ពន្ធ​ក្រុមហ៊ុន​កសាង ដែល​​មាន​ប្រវត្តិជិត​១០០ឆ្នាំ​នៅ​ប្រទេសជប៉ុន​។ Kengo Kuma និង សហការី​មានក្ដី​សង្ឃឹមថា​អគារ​ Waterina Suites ជា​ស្នាម​គំនូស​គូស​បញ្ជាក់ការ​​សហការ ​រវាង​ខឿន​ស្ថាបត្យកម្ម​វៀតណាម​ និងជប៉ុន​ នាបច្ចុប្បន្ន​ និងអនាគត​៕​

ច្រៀង Soong Co - បេតិកភណ្ឌវប្បធម៌អរូបីរបស់ជនជាតិ San Chi (ជនជាតិភាគតិចវៀតណាម) ច្រៀង Soong Co - បេតិកភណ្ឌវប្បធម៌អរូបីរបស់ជនជាតិ San Chi (ជនជាតិភាគតិចវៀតណាម)

នាចុងរដូវផ្ការីក នៅពេលដែល ការងារស្រែដល់ពេលដែលជនជាតិ San Chi នៅតំបន់ព្រៃភ្នំ Binh Lieu (Quang Ninh) រីករាយចូលរួមពិធីបុណ្យ Slam nhit hui (ពិធីបុណ្យខែមីនា ឬហៅម្យ៉ាងទៀតថាជាពិធីបុណ្យ Soong Co)។ ពិធីបុណ្យនេះមានតាំងពីរាប់រយឆ្នាំមុននេះ ហើយឥឡូវនេះត្រូវបានអភិរក្ស និងផ្សព្វផ្សាយដើម្បី ឱ្យចម្រៀង Soong Co - ...

អ្នកជំនាញអន្តរជាតិវាយតម្លៃខ្ពស់ចំពោះតួនាទី និងស្នាដៃរបស់កងទ័ពវៀតណាម អ្នកជំនាញអន្តរជាតិវាយតម្លៃខ្ពស់ចំពោះតួនាទី និងស្នាដៃរបស់កងទ័ពវៀតណាម

យុគសម័យ - ក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម អ្នកជំនាញអន្តរជាតិជាច្រើនបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះតួនាទី និងស្នាដៃរបស់កងទ័ពវៀតណាមទាំងក្នុងប្រវត្តិសាស្ត្រ បច្ចុប្បន្ន និងអនាគតកាល។

យោងតាមកាសែតរូបថតវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ