Trending now

វៀតណាមនឹងបន្តរួមចំណែកយ៉ាងសកម្មចំពោះការងាររួមរបស់ក្រុម G77 និងចិន

18:18 | 27/10/2024

នៅថ្ងៃទី ២៥ ខែតុលា នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានប្រព្រឹត្តទៅខួបលើកទី ៦០ នៃការបង្កើតក្រុមប្រទេសកំពុងអភិវឌ្ឍន៍ (G77) និងចិន។

មហោស្រពវប្បធម៌មិត្តភាពវៀតណាម-កូរ៉េឆ្នាំ២០២៤ ប្រទេសអឺរ៉ុបខាងជើងអមដំណើរវៀតណាមសម្រាប់គោលដៅបៃតង
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang អញ្ជើញថ្លែងមតិ
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang អញ្ជើញថ្លែងមតិ

អញ្ជើញថ្លែងមតិនៅទីនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកជនអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងថា ក្រុម G77 និងចិនគឺជាជំនួបដ៏សំខាន់បំផុតមួយនៅអង្គការសហប្រជាជាតិ មិនត្រឹមតែដោយសារចំនួនសមាជិកច្រើនជាងគេប៉ុណ្ណោះទេ ថែមទាំងដោយសារស្មារតីនៃសាមគ្គីភាពក្នុងការលើកកម្ពស់សេដ្ឋកិច្ច និងការអភិវឌ្ឍន៍ជាអាទិភាពសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។

នាពេលខាងមុខ វៀតណាមស្នើឱ្យបន្តលើកកម្ពស់អាទិភាព និងតម្រូវការរបស់ក្រុម G77 និងចិននៅដំណើរការសំខាន់ៗរបស់អង្គការសហប្រជាជាតិ ពង្រឹងកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង ដើម្បីគាំទ្រគ្នាទៅវិញទៅមកក្នុងដំណើរការអភិវឌ្ឍ និងលើកកំពស់វិធីសាស្ត្រការងារ ខណៈរក្សាតម្លៃប្រពៃណី ដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់ក្រុម។ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានសង្កត់ធ្ងន់ថា៖ វៀតណាមមានមោទនភាពដែលជាសមាជិកស្ថាបនិកមួយនៃក្រុម G77 និងចិន ហើយនឹងបន្តរួមវិភាគទានយ៉ាងសកម្ម និងច្រើនចំពោះការងាររួមរបស់ក្រុមនេះ ក្នុងស្មារតីសហប្រតិបត្តិការ និងសំណើ​ និងជំរុញពហុភាគីនិយម៕

ជំរុញទំនាក់ទំនងលើគ្រប់ ជ្រុងជ្រោយរវាងវៀតណាម​និងចិន ជំរុញទំនាក់ទំនងលើគ្រប់ ជ្រុងជ្រោយរវាងវៀតណាម​និងចិន

នាព្រឹកថ្ងៃទី១៣ ខែមករា នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានអញ្ជើញធ្វើកិច្ចសន្ទនាការងារតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីចិន លោក Li Keqiang ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧២ទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម-ចិន (១៨ មករា ១៩៥០ - ១៨ មករា ២០២២)។

ការផ្លាស់ប្តូរបទពិសោធន៍លុបបំបាត់ភាពអត់ឃ្លាន និងកាត់​បន្ថយ​ភាព​ក្រីក្រ​រវាងវៀតណាម និងចិន ការផ្លាស់ប្តូរបទពិសោធន៍លុបបំបាត់ភាពអត់ឃ្លាន និងកាត់​បន្ថយ​ភាព​ក្រីក្រ​រវាងវៀតណាម និងចិន

នាថ្ងៃទី ៨ ខែធ្នូ ក្រសួងការបរទេស និងខេត្ត ក្រុងមួយចំនួនរបស់វៀតណាមបានរួមសហការជាមួយក្រសួងការបរទេសចិន ស្ថានទូតចិនប្រចាំនៅវៀតណាម អាជ្ញាធរខេត្ត យូណាន (ចិន) រៀបចំសិក្ខាសាលាស្ដីពីការផ្លាស់ប្ដូរបទពិសោធន៍លុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្ររវាងវៀតណាម និងចិនតាមអនឡាញ។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម
Vinh Hy – Binh Lap៖ ខ្សែផ្លូវទៅដោយចំណាប់អារម្មណ៍