Trending now

ការផ្លាស់ប្តូរបទពិសោធន៍លុបបំបាត់ភាពអត់ឃ្លាន និងកាត់​បន្ថយ​ភាព​ក្រីក្រ​រវាងវៀតណាម និងចិន

11:03 | 10/12/2021 យោងតាមវិឡូសំលេងវៀតណាម

នាថ្ងៃទី ៨ ខែធ្នូ ក្រសួងការបរទេស និងខេត្ត ក្រុងមួយចំនួនរបស់វៀតណាមបានរួមសហការជាមួយក្រសួងការបរទេសចិន ស្ថានទូតចិនប្រចាំនៅវៀតណាម អាជ្ញាធរខេត្ត យូណាន (ចិន) រៀបចំសិក្ខាសាលាស្ដីពីការផ្លាស់ប្ដូរបទពិសោធន៍លុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្ររវាងវៀតណាម និងចិនតាមអនឡាញ។

នាយករដ្ឋមន្ត្រី​កម្ពុជា និង​ឡាវ ឯកភាព​ជំរុញ​ភាព​ជា​ដៃគូ ដើម្បី​បន្ត​ទំនាក់ទំនង​លើ​គ្រប់​វិស័យ នាយករដ្ឋមន្ត្រី​កម្ពុជា និង​ឡាវ ឯកភាព​ជំរុញ​ភាព​ជា​ដៃគូ ដើម្បី​បន្ត​ទំនាក់ទំនង​លើ​គ្រប់​វិស័យ
Khmertimes​ ៖ ទំនាក់​ទំនងជា​មិត្តភាព កម្ពុជា​-​វៀតណាម និង​វ​ឌ្ឍ​ភាព​ Khmertimes​ ៖ ទំនាក់​ទំនងជា​មិត្តភាព កម្ពុជា​-​វៀតណាម និង​វ​ឌ្ឍ​ភាព​
សិក្ខាសាលាស្ដីពីការផ្លាស់ប្ដូរបទពិសោធន៍លុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្ររវាងវៀតណាម និងចិនតាមអនឡាញ (រូបភាព៖ ក្រសួងការបរទេស)
សិក្ខាសាលាស្ដីពីការផ្លាស់ប្ដូរបទពិសោធន៍លុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្ររវាងវៀតណាម និងចិនតាមអនឡាញ (រូបភាព៖ ក្រសួងការបរទេស)

នៅក្នុងសិក្ខាសាលានេះ ភាគីទាំងពីរបានឯកភាពគ្នាចាត់ទុកថា នារយៈពេលកន្លងទៅ ការងារលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រនៅប្រទេសនីមួយៗ ទទួលបានលទ្ធផលយ៉ាងសំខាន់ៗជាច្រើន។ ភាពីទាំងពីរបាន អះអាងពីឧត្តមភាពនៃរបបសង្គមនិយម ដែលត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ ព្រមទាំងសង្កត់ធ្ងន់ថា ការអភិវឌ្ឍរបស់ប្រទេសនីមួយៗគឺចាំបាច់ត្រូវផ្ដោតសំខាន់លើការលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជន ។

លើសពីនេះទៅទៀត ថ្នាក់ដឹកនាំខេត្ត ក្រុងនានាបាន ដោយចាត់ទុកដោយឯកភាពគ្នាថា ក្រៅពីការជួយឧបត្ថម្ភពីថ្នាក់មជ្ឈឹមនោះ ខេត្ត ក្រុងនានាចាំបាច់ត្រូវម្ចាស់ការទាញយកគុណប្រយោជន៍ដោយឡែក ព្រមទាំងផ្តោតសំខាន់លើការកៀរគរប្រភពធនធាន ដែលមានស្រាប់ទាំងអស់ សំដៅបង្កើតការងារធ្វើកាន់តែបានច្រើនថែមទៀត លើកកម្ពស់គុណភាពសុខាភិបាល ការអប់រំ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសគឺ ប្រជាជននៅតំបន់ឆ្ងាយដាច់ស្រយាល និងបងប្អូនជនជាតិភាគតិចផងដែរ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការ FAVIJA និងនិស្សិតជប៉ុនបរិច្ចាគរទេះរុញដល់ជនពិការនៅប្រទេសវៀតណាម
វៀតណាមបន្តអះអាងពីតួនាទីសកម្មរបស់ខ្លួននៅក្នុងសហគមន៍ភាសាបារាំង
ទីក្រុងហូជីមិញ និងខេត្តយ៉ាម៉ាហ្គូជី កំពុងពង្រឹងការផ្លាស់ប្តូរប្រជាជន និងសម្របសម្រួលការបណ្តុះបណ្តាលតំណាងរាស្ត្រជាប់ឆ្នោត
ការចេញកម្មវិធីសកម្មភាពដើម្បីអនុវត្តសេចក្តីសម្រេចលេខ 80-NQ/TW ស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម
ផែនការសម្រាប់ការអនុវត្តច្បាប់ស្តីពីសារព័ត៌មាន