Trending now

វៀតណាម-អាហ្វ្រិកខាងត្បូងពង្រឹង ពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅថែមទៀត

15:17 | 04/10/2024 យោងតាមកាសែតកងទ័ពប្រជាជន

បន្តកម្មវិធីសកម្មភាពកិច្ចការបរទេសឆ្នាំ ២០២៤ នៅទ្វីបអាហ្រ្វិក ចាប់ពីថ្ងៃទី ២៧ ខែកញ្ញា ដល់ថ្ងៃទី ២ ខែតុលា គណៈប្រតិភូជាន់ខ្ពស់បក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយលោក Phan Dinh Trac សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈកិច្ចការផ្ទៃក្នុងមជ្ឈិមបក្ស ទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋអាហ្វ្រិកខាងត្បូង។

VUFO ត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រការតភ្ជាប់ និងណែនាំដៃគូវៀតណាមទៅកាន់ទីភ្នាក់ងារនីតិបញ្ញត្តិខេត្ត Gauteng (អាហ្វ្រិកខាងត្បូង) ស្វែងរកទិសដៅជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងវៀតណាម-អាហ្វ្រិកខាងត្បូង
លោក Cyril Ramaphosa ប្រធានាធិបតីអាហ្រ្វិកខាងត្បូង ប្រធានគណបក្ស ANC (ខាងឆ្វេង) ជូនវត្ថុអនុស្សាវរីយ៍ជូនលោក Phan Dinh Trac (រូបថត៖ vnanet.vn)
លោក Cyril Ramaphosa ប្រធានាធិបតីអាហ្រ្វិកខាងត្បូង ប្រធានគណបក្ស ANC (ខាងឆ្វេង) ជូនវត្ថុអនុស្សាវរីយ៍ជូនលោក Phan Dinh Trac (រូបថត៖ vnanet.vn)

គណៈប្រតិភូបានជួបសវនាការ និងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំគណបក្សនយោបាយ និងរដ្ឋអាហ្រ្វិកខាងត្បូង រួមទាំងលោក Cyril Ramaphosa ប្រធានាធិបតីអាហ្រ្វិកខាងត្បូង ប្រធានគណបក្សសមាជជាតិអាហ្វ្រិក (ANC) កាន់អំណាចនៅអាហ្វ្រិកខាងត្បូង; លោកស្រី Thokozile Didiza ប្រធានរដ្ឋសភាអាហ្រ្វិកខាងត្បូង និងលោក Solly Mapaila អគ្គលេខាគណបក្សកុម្មុយនិស្តអាហ្វ្រិកខាងត្បូង។

ដោយសម្តែងនូវបំណងចង់បន្តពង្រឹង និងពង្រីកទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរវៀតណាម-អាហ្វ្រិកខាងត្បូង ឲ្យកាន់តែស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាពនាពេលខាងមុខ លោក Phan Dinh Trac បានស្នើឲ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់; ជំរុញការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍លើការកាន់អំណាច ការកសាងបក្ស ក្រុមជួរកម្មាភិបាលនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម; ជំរុញទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពរវាងអង្គការសង្គម-នយោបាយនៃប្រទេសទាំងពីរ; ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរ; ពង្រឹងទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីលើវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំង និងតម្រូវការដូចជា កសិកម្ម រ៉ែ វាយនភណ្ឌ ឱសថ។ល។

លោក Phan Dinh Trac បានស្នើឱ្យភាគីទាំងពីរបន្តគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី និងអង្គការអន្តរជាតិនានា; អាហ្វ្រិកខាងត្បូងជួយឧបត្ថម្ភវៀតណាមក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយសហភាពអាហ្រ្វិក (AU) និងអង្គការនានាដែលអាហ្វ្រិកខាងត្បូងជាសមាជិកដូចជាសហភាពគយភាគខាងត្បូងអាហ្វ្រិក; ជំរុញការចរចាដើម្បីចុះហត្ថលេខាលើឯកសារច្បាប់ ដើម្បីបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យវិនិយោគ ពន្ធគយ ការការពារ និងប្រឆាំងឧក្រិដ្ឋកម្ម និងជំនួយផ្នែកច្បាប់ទៅវិញទៅមក៕

ស្វែងរកទិសដៅជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងវៀតណាម-អាហ្វ្រិកខាងត្បូង ស្វែងរកទិសដៅជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងវៀតណាម-អាហ្វ្រិកខាងត្បូង

លោកស្រី Nomkhita Mona នាយិកាប្រតិបត្តិ NMBBC បាន អះអាងថា NMBBC ត្រៀមខ្លួនជាស្រេចបង្ហោះព័ត៌មានស្ដីពីទីផ្សារនិងសហ គ្រាសវៀតណាមលើគេហទំព័ររបស់អង្គការនេះ ដើម្បីឲ្យសហគមន៍អង្គភាព អាជីវកម្ម Nelson Mandela Bay និយាយដោយឡែកនិងប្រទេសអាហ្វ្រិក ខាងត្បូងនិយាយរួមអាចស្វែងរកដៃគូ។

អាមេរិក​នឹង​ពិចារណា​ដក​កងកម្លាំង​ចេញ​ពី​ប្រទេស ​អាហ្វ្រិក​ភាគ​ខាង​លិច អាមេរិក​នឹង​ពិចារណា​ដក​កងកម្លាំង​ចេញ​ពី​ប្រទេស ​អាហ្វ្រិក​ភាគ​ខាង​លិច

កាសែត​ញូវយ៉ក​ថាម ​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​អង្គារ​ថា​ មន្ទីរ​បញ្ចកោណ​កំពុង​ពិចារណា​ឈាន​ទៅ​រក​ការ​កាត់​បន្ថយ​ ឬ​អាច​ដក​កងកម្លាំង​អាមេរិក​ចេញ​ពី​ប្រទេស ​អាហ្វ្រិក​ភាគ​ខាង​លិច ដែល​ជា​ផ្នែក​នៃ​ការ​ដាក់​ពង្រាយ​កងកម្លាំង​យោធា​ទ្រង់ទ្រាយ​ធំ​ឡើង​វិញ​។​

យោងតាមកាសែតកងទ័ពប្រជាជន

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ
ខេត្ត Soc Trang៖ ថែរក្សាជីវភាពរស់នៅរបស់ជនជាតិ​ខ្មែរ
ការពង្រឹងកិច្ចសហប្រតិបត្តិការបរទេសតាមរយៈការប្រកួតបាល់ទាត់
គណៈកម្មាធិការបក្សនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាមអាណត្តិឆ្នាំ ២០២៥ - ២០៣០៖ នវានុវត្តន៍ វិជ្ជាជីវៈ បង្កើតការទូតប្រជាជនក្លាហាន ទំនើប និងមានប្រសិទ្ធភាព