Trending now

កម្ពុជានិងមីយ៉ាន់ម៉ា នឹងជំរុញឱ្យមានការហោះហើរត្រង់ឡើងវិញ ដើម្បីជំរុញទំហំពាណិជ្ជកម្ម

19:36 | 20/11/2019 (សរុបដោយវិច្ឆិកា)

កម្ពុជា និងមីយ៉ាន់ម៉ា នឹងជំរុញឱ្យមានការហោះហើរត្រង់ឡើងវិញ ដើម្បីជំរុញទំហំ ពាណិជ្ជកម្ម និងជំរុញកិច្ចសហប្រតិបត្តិការខាងវិស័យវប្បធម៌ និងវិស័យទេសចរណ៍ ស្របពេលខួបនៃទំនាក់ទំនងការទូត៦៥ឆ្នាំ នឹងប្រារព្ធធ្វើនៅឆ្នាំក្រោយ។

លោក យូ ហេនរី វ៉ាន់ ធីអូ (U Henry Van Thio) និង សម្តេចតេជោ ហ៊ុន សែន។ (ប្រភព៖​ FN)

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកានេះ បានទទួលជួបជាមួយលោក យូ ហេនរី វ៉ាន់ ធីអូ (U Henry Van Thio) អនុប្រធានាធិបតីមីយ៉ាន់ម៉ា នៅវិមានសន្តិភាព ក្នុងអំឡុងពេលដែលលោកអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូលអាស៉ីប៉ាស៉ីហ្វិក ឆ្នាំ២០១៩-កម្ពុជា។

បើតាមប្រសាសន៍ លោក ស្រ៊ី ថាមរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឲ្យដឹងថា នៅក្នុងជំនួបនេះ សម្ដេចតេជោ បានស្វាគមន៍អនុប្រធានាធិបតី ដែលបានផ្ដល់កិត្តិយស ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៉ីប៉ាស៉ីហ្វិក ដែលព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលមិនគ្រាន់តែបង្ហាញពី សាមគ្គីជាតិក្នុងចំណោម ប្រជាជាតិអាស៉ីប៉ាស៉ីហ្វិកប៉ុណ្ណោះទេ ក៏ប៉ុន្តែវាបានបង្ហាញពីផ្សារសាមគ្គីភាព រវាងមីយ៉ាន់ម៉ា និងកម្ពុជា ក្នុងទំនាក់ទំនងទ្វេភាគីថែមទៀតផង។

លោកអនុប្រធានាធិបតី បានឆ្លើយតបវិញ ដោយសប្បាយរីករាយ ដែលបានមកចូលរួមក្នុងវេទិកានេះ ហើយបានកោតសរសើរ ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ ហើយមានសេចក្ដីរីករាយ ចំពោះចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនេះ ព្រមទាំងបានអបអរសាទរ ចំពោះជោគជ័យនៃការប្រព្រឹត្តទៅ នៃកិច្ចប្រជុំកំពូលនេះផងដែរ។

នៅឆ្នាំក្រោយ គឺជាខួបទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាគ្នា ក្នុងការធ្វើយ៉ាងណា រិះរកដើម្បីជំរុញទំហំពាណិជ្ជកម្ម ជំរុញកិច្ចសហប្រតិបត្តិការ ខាងវិស័យវប្បធម៌ វិស័យទេសចរណ៍។ ភាគីទាំងពីរ ក៏មានកិច្ចព្រមព្រៀងមួយចំនួន ហើយខិតខំអនុវត្ត ជាពិសេសជំរុញការហោះហើរត្រង់ ថ្វីត្បិតមានការហោះហើរត្រង់មានកន្លងមក ប៉ុន្តែមិនមានភ្ញៀវគ្រប់គ្រាន់ ក៏បានផ្អាកទៅវិញ។

ក្នុងវិស័យអប់រំ, សម្ដេចស្នើឲ្យជំរុញការផ្លាស់ប្តូរនិស្សិត តាមរយៈការផ្ដល់អាហារូបករណ៍ គ្នាទៅវិញទៅមក។ កន្លងមក ក្នុងការបំពេញទស្សនកិច្ច របស់លោកស្រី អុងសាន ស៊ូជី, រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់អាហារូបករណ៍ ដល់មីយ៉ាន់ម៉ាចំនួន១០ ហើយសូមឲ្យភាគីមីយ៉ាន់ម៉ា ពិនិត្យឆ្លើយតប ដើម្បីឲ្យមានកិច្ចព្រមព្រៀងជាមួយគ្នា លើបញ្ហានេះ។

កម្ពុជា-មីយ៉ាន់ម៉ា កំពុងខិតខំប្រឹងប្រែង ជំរុញឲ្យមានការហោះហើរត្រង់ឡើងវិញ រវាងប្រទេសទាំងពីរ។

ដោយសារនៅឆ្នាំក្រោយ មីយ៉ាន់ម៉ា នឹងធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៉ីប៉ាស៉ីហ្វិក លើកទី៣, លោកអនុប្រធានាធិបតី បានអញ្ជើញសម្ដេចតេជោ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលនោះ។ ពាក់ព័ន្ធនឹងចំណុចនេះ សម្តេចមានប្រសាសន៍ថា នឹងអញ្ជើញទៅចូលរួម ដើម្បីបង្ហាញពីសាមគ្គីភាពប្រជាជាតិ នៅតំបន់អាស៉ីប៉ាស៉ីហ្វិក ក៏ដូចជាចូលរួមក្នុងការកសាងសន្តិភាព សម្រាប់តំបន់ផងដែរ។

យោងតាមរបាយការណ៍ផ្លូវការ របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងប្រទេសមីយ៉ាន់ម៉ានៅមានកម្រិតតិចតួចនៅឡើយ ដោយរយៈពេល៣ឆ្នាំចុងក្រោយនេះ ទំហំពាណិជ្ជកម្មនៃ ប្រទេសទាំង២មាន ជិត២០លានដុល្លារ ហើយឆមាសទី១ ឆ្នាំ២០១៨កន្លងទៅនេះ ទំហំពាណិជ្ជកម្មកម្ពុជា-មីយ៉ាន់ម៉ាមាន៤.៥៣លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅមីយ៉ាន់ម៉ា មានចំនួន៨៦ម៉ឺនដុល្លារ ខណៈមីយ៉ាន់ម៉ានាំចូលមកកម្ពុជាមាន៣.៦៧លានដុល្លារ។ គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ភាគីទាំងពីរ ក៏បានបង្ហាញជំហររួមគ្នា ក្នុងការពង្រឹង និងពង្រីក នូវទំនាក់ទំនង បន្ថែមទៀត និងកិច្ចសហប្រតិបត្តិការទ្វេរភាគី ពិសេសក្នុងការ អភិវឌ្ឍវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ឱ្យកើនឡើងកាន់តែច្រើនបន្ថែមទៀត៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ