Trending now

កម្ពុជាត្រូវបានជ្រើសរើសជាអ្នករាយការណ៍ ក្នុងវេទិការដ្ឋមន្ត្រីវប្បធម៌នៃអង្គការយូណេស្កូ

07:10 | 21/11/2019 (ប្រភព៖ Fresh News)

ឯកអគ្គរាជទូតនៃតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការយូណេស្កូ លោក ដេវីត មាសកេត ត្រូវបានជ្រើសរើសធ្វើជាអ្នករាយការណ៍សម្រាប់គណៈកម្មការទី៤ ទទួលបន្ទុកកិច្ចការវប្បធម៌ និងបេតិកភណ្ឌ ក្នុងវេទិការដ្ឋមន្ត្រីវប្បធម៌ ខណៈដែលវេទិកានេះកំពុងតែប្រព្រឹត្តទៅនាទីស្នាក់ការកណ្តាលនៃអង្គការយូណេស្កូ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

កម្ពុជាត្រូវបានជ្រើសរើសជាអ្នករាយការណ៍ ក្នុងវេទិការដ្ឋមន្ត្រីវប្បធម៌នៃអង្គការយូណេស្កូ

ការជ្រើសរើសតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការយូណេស្កូ ជាអ្នករាយការណ៍នាពេលនេះ មិនត្រឹមតែបានផ្តល់កិត្តិយសដល់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានពង្រីកកិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិបន្ថែមទៀត ក្នុងនាមជាប្រទេសដែលសម្បូរទៅដោយសម្បត្តិបេតិកភណ្ឌវប្បធម៌។

ទន្ទឹមគ្នានេះដែរ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា ក៏បានអញ្ជើញចូលរួមប្រជុំ និងចែករំលែកទស្សនទានអំពីវិស័យវប្បធម៌ ក្នុងការអភិវឌ្ឍធនធានមនុស្ស និងគំនិតឆ្នៃប្រឌិតផងដែរ៕

(ប្រភព៖ Fresh News)

(ប្រភព៖ Fresh News)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ