កាលពីថ្ងៃទី ១៥ ខែកក្កដា គេហទំព័រមគ្គុទ្ទេសក៍ទេសចរណ៍អនឡាញ Taste Atlas បានប្រកាសបញ្ជីមុខម្ហូបធ្វើពីតី្រចំនួន ៥៧មុខដ៏ឆ្ងាញ់បំផុតនៅលើពិភពលោក ដែលក្នុងនោះសម្លម្ជូរត្រីរបស់វៀតណាមជាប់ចំណាត់ថ្នាក់ទី ៨។ សម្លជូរផ្អែម ជាប់ចំណាត់ថ្នាក់លេខ ១៩ ខណៈដែលស៊ុបឆ្នាំងភ្លើងត្រីលីញជាមួយផ្កាស្នោជាប់ចំណាត់ថ្នាក់លេខ ៥៣។
![]() |
សម្លម្ជូរត្រីវៀតណាមជាប់ចំណាត់ថ្នាក់លេខ ១០ ក្នុងបញ្ជីមុខម្ហូបត្រីឆ្ងាញ់បំផុតទាំង១០០ក្នុងពិភពលោក។ |
សម្លម្ជូរត្រីជាមុខម្ហូបដែលរួមបញ្ចូលគ្នានូវគ្រឿងផ្សំជាច្រើនមុខដូចជា អំពិលទុំ ម្នាស់ ប៉េងប៉ោះ សណ្តែកបណ្តុះ និងបន្លែ ជាមួយនឹងត្រីរំអិល ដូចជាត្រីរ៉ស់ ឬត្រីសាម៉ុង។ មុខម្ហូបនេះត្រូវបានវាយតម្លៃ ៤,៣/៥ផ្កាយ។
សម្លជូរផ្អែម គឺជាការបំប្លែងមួយរបស់សម្លម្ជូរត្រី ដែលត្រូវបានអ្នកបរិភោគអន្តរជាតិផ្តល់ផ្កាយ ៣,៨/៥ ដែលត្រូវបានឧទ្ទេសនាមជា "សម្លដ៏ពេញនិយមរបស់ប្រជាជនវៀតណាម" នៅតំបន់ដីសណ្តទន្លេ Cuu Long។ ម្ហូបនេះមានរសជាតិជូរ ផ្អែម និងប្រៃ។ ម្ហូបនេះត្រូវបានគេវាយតម្លៃខ្ពស់ដោយមាន "តម្លៃអាហារូបត្ថម្ភ អត្ថប្រយោជន៍សម្រាប់សុខភាព និងរយៈពេលចម្អិនអាហារខ្លី"។
ជាប់ចំណាត់ថ្នាក់ទី ៥៣ គឺជាស៊ុបឆ្នាំងភ្លើងត្រីលីញជាមួយផ្កាស្នោ។ នេះជាមុខម្ហូបពិសេសដ៏ល្បីរបស់ខេត្ត Dong Thap ក្នុងរដូវទឹកឡើង ត្រូវបានធ្វើពីត្រីលីញ ដែលជាប្រភេទត្រីទឹកសាបក្នុងស្រុក និងផ្កាស្នោ៕
![]() នាថ្ងៃទី ៧ ខែមិថុនា សម្ព័ន្ធក្រុមហ៊ុនប្រឹក្សា ហិរញ្ញវត្ថុ និងសេវាកម្មអចលនទ្រព្យ Savills (ចក្រភពអង់គ្លេស) បានប្រកាសសន្ទស្សន៍ មជ្ឈមណ្ឌលកំណើន (The Growth Hubs Index ជាសន្ទស្សន៍ដែលអមជាមួយសន្ទស្សន៍ទីក្រុងបន្ស៊ាំ- Savills Resilient Cities Index) តាមនោះ ប្រទេសវៀតណាមមានទីក្រុងចំនួនពីរស្ថិតក្នុងចំណោមមជ្ឈមណ្ឌលកំណើនឈានមុខគេទាំង ១៥ នៅលើពិភពលោក រួមមានទីក្រុងហូជីមិញ ជាប់ចំណាត់ថ្នាក់លេខ ... |
![]() ទស្សនាវដ្តី TIME របស់សហរដ្ឋអាមេរិកទើបបានប្រកាសបញ្ជីឈ្មោះក្រុមហ៊ុនដែលមានឥទ្ធិពលបំផុតទាំង ១០០ នៅលើពិភពលោកក្នុងឆ្នាំ ២០២៤។ VinFast ដែលជាក្រុមហ៊ុនរថយន្តអគ្គិសនីរបស់វៀតណាមគឺជាតំណាងតែមួយគត់របស់វៀតណាមដែលបានបង្ហាញខ្លួននៅក្នុងបញ្ជីដ៏មានកិត្យានុភាពនេះ។ |
មតិពីមិត្តអ្នកអាន