Trending now

ជិតមួយសតវត្សនៃការអភិវឌ្ឍន៍សារព័ត៌មានបដិវត្តន៍៖ បង្ហាញយ៉ាងច្បាស់នូវសេរីភាពសារព័ត៌មាននៅវៀតណាម

00:00 | 05/07/2024 យោងតាមវិទ្យុសំលេងវៀតណាម

ប្រទេសវៀតណាមកំពុងប្រារព្ធ ខួបលើកទី ៩៩ នៃការចាប់បដិសន្ធិខឿនសារព័ត៌មានបដិវត្តន៍ វៀតណាម (២១ មិថុនា ១៩២៥- មិថុនា ២០២៤)។ អស់រយៈពេលជិតមួយសតវត្សកន្លងមក ប្រព័ន្ធសារព័ត៌មានរបស់វៀតណាមមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា ជាបណ្តាញតភ្ជាប់ដ៏មានប្រសិទ្ធភាពរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជាមួយប្រជាជន ឆ្ពោះទៅគោលដៅដ៏ខ្ពង់ខ្ពស់បំផុត នោះគឺបម្រើមាតុភូមិប្រទេសជាតិ និងបម្រើប្រជាជន រួមចំណែកលើកកម្ពស់វឌ្ឍនភាពសង្គម។ ការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃប្រព័ន្ធសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅក្នុងប្រទេសវៀតណាម។

យុវតី​វៀតណាម​បាន​ឈ្នះ​ពាន​ជើងឯក​ម៉ូដ​កុមារ​ពិភពលោក​ឆ្នាំ​២០២៤ វៀតណាម៖ ពិធីបើកសប្តាហ៍ទេសចរណ៍ Ninh Binh ឆ្នាំ ២០២៤
ជិតមួយសតវត្សនៃការអភិវឌ្ឍន៍សារព័ត៌មានបដិវត្តន៍៖ បង្ហាញយ៉ាងច្បាស់នូវសេរីភាពសារព័ត៌មាននៅវៀតណាម
ខួបលើកទី ៩៩ នៃការចាប់បដិសន្ធិខឿនសារព័ត៌មានបដិវត្តន៍ វៀតណាម (២១ មិថុនា ១៩២៥- មិថុនា ២០២៤)៖ ផ្ទាំងរូបភាពដ៏រស់រវើកនៃការអភិវឌ្ឍសារព័ត៌មានបដិវត្តន៍វៀតណាម

អស់រយៈពេលជិតមួយសតវត្សមកហើយ ចាប់តាំងពីកាសែតយុវជន (Thanh Nien) ដែលជាកាសែតចាប់ផ្តើមនៃខឿនសារព័ត៌មានបដិវត្តន៍ វៀតណាម ដោយអគ្គមគ្គុទេស Nguyen Ai Quoc ជាស្ថាបនិក បានបោះពុម្ពផ្សាយច្បាប់ដំបូងមក កម្លាំងសារព័ត៌មានបដិវត្តន៍វៀតណាមមានការរីកចម្រើនដោយឥតឈប់ឈរ ដោយអះអាងនូវតួនាទីសំខាន់របស់ខ្លួន និងរួមចំណែកយ៉ាងធំធេងក្នុងបុព្វហេតុរំដោះជាតិកាលពីមុននេះនិងក្នុងកិច្ចការកសាងនិងការពារមាតុភូមិនាបច្ចុប្បន្ន។

ការអភិវឌ្ឍដ៏រស់រវើក

យោងតាមការស្ថិតិរបស់ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម បានបង្ហាញថា នៅឆ្នាំ ២០២៣ វៀតណាមមានទីភ្នាក់ងារពហុព័ត៌មានសំខាន់ៗចំនួន ៦; ទីភ្នាក់ងារសារព័ត៌មានចំនួន១២៧; ទីភ្នាក់ងារទស្សនាវដ្តីចំនួន៦៧១; និងទីភ្នាក់ងារវិទ្យុ និងទូរទស្សន៍ចំនួន៧២។ បុគ្គលិកក្នុងវិស័យសារព័ត៌មានមានប្រមាណ ៤១.០០០ នាក់ កើនឡើង ៦ ដងធៀបនឹងឆ្នាំ ២០០០។ សរុបមក សារព័ត៌មានវៀតណាមមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងរឹងមាំ។ ពោលគឺមានការកើនឡើងទាំងប្រភេទ និងចំនួនទីភ្នាក់ងារសារព័ត៌មាន កើនឡើងចំនួនកាសែត ទស្សនាវដ្តី និងការបោះពុម្ព បង្កើនការគ្រប់ដណ្តប់រលកធាតុអាកាស និងបង្កើនចំនួនអ្នកសារព័ត៌មានផងដែរ។

ដោយមានការឧបត្ថម្ភពីបច្ចេកវិទ្យា ប្រព័ន្ធកាសែតអេឡិចត្រូនិកកំពុងដំណើរការកាន់តែខ្លាំងឡើង បង្កើតឡើងការអន្តរកម្មយ៉ាងវិជ្ជមានជាមួយមិត្តអ្នកអាន។ បន្ទាប់ពីរយៈពេល ២៦ ឆ្នាំនៃការតភ្ជាប់អ៊ីនធឺណិតមក វៀតណាមមានប្រព័ន្ធបច្ចេកវិទ្យាទូរគមនាគមន៍ដ៏ទំនើបមួយដែលមានប្រជាប្រិយភាពខ្ពស់។ គិតត្រឹមខែកញ្ញា ឆ្នាំ ២០២៣ វៀតណាមមានអ្នកប្រើប្រាស់អ៊ីនធឺណេតចំនួន ៧៨ លាននាក់ កើនឡើង ២១% បើធៀបនឹងចំនួនអ្នកជាវក្នុងឆ្នាំ ២០១៩។ មកដល់បច្ចុប្បន្ន ទីភ្នាក់ងារសារព័ត៌មាន វៀតណាមមាននៅលើវេទិកាអ៊ីនធឺណិត។ ទីភ្នាក់ងារសារព័ត៌មានមួយចំនួនបានត្រួសត្រាយផ្លូវ និងទទួលបានជោគជ័យក្នុងការអនុវត្តបច្ចេកវិទ្យាឌីជីថល ដូចជា៖ បញ្ញាសិប្បនិម្មិត (AI), IoT, Cloud, Big Data...។ ដើម្បីសម្របខ្លួនទៅនឹងសម័យកាល ភ្នាក់ងារសារព័ត៌មានរាប់រយក៏បង្កើតបណ្តាញផ្សព្វផ្សាយរបស់ខ្លួន នៅលើបណ្តាញសង្គម ដូចជា Facebook, Youtube, Tiktok...ជាដើម។

នៅក្នុងពិភពលោកបច្ចុប្បន្ន កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យសារព័ត៌មានកំពុងរីកចម្រើនកាន់តែខ្លាំងឡើង ឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការពហុជាតិ និងពហុវិស័យ។ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិធំៗជាង ៤០ នៅលើពិភពលោកមានវត្តមាននៅក្នុងប្រទេសវៀតណាមដូចជា៖ CNN, Reuters, AP, AFP, Kyodo, ទីភ្នាក់ងារសារព័ត៌មានអាស៊ី (កូរ៉េខាងត្បូង), សារព័ត៌មានសេដ្ឋកិច្ចប្រចាំថ្ងៃ Aju (កូរ៉េខាងត្បូង), ទីភ្នាក់ងារសារព័ត៌មាន Rossiya Segodnya (រុស្ស៊ី) ...។ អ្នកសារព័ត៌មានអន្តរជាតិត្រូវបានរដ្ឋាភិបាលវៀតណាមបង្កលក្ខណៈងាយស្រួល។ ជារៀងរាល់ឆ្នាំ អ្នកសារព័ត៌មានវៀតណាមជាច្រើនបានទៅសិក្សា ផ្លាស់ប្តូរបទពិសោធន៍វិជ្ជាជីវៈ និងធ្វើការផ្នែកសារព័ត៌មាននៅប្រទេសមួយចំនួន ជុំវិញពិភពលោកផង ដែរ។

ធានានូវសេរីភាពសារព័ត៌មាន និងបង្កើតលក្ខខណ្ឌសម្រាប់អភិវឌ្ឍន៍សារព័ត៌មាន

វៀតណាមបាន កំពុងចូលរួម និងអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវការប្តេជ្ញាចិត្តរបស់ខ្លួនស្តីពីសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មានដោយអនុលោមតាមមធម្មនុញ្ញអង្គការសហប្រជាជាតិ រួមទាំងអនុក្រឹត្យ សន្ធិសញ្ញាអន្តរជាតិ និងតំបន់ពាក់ព័ន្ធ។

រដ្ឋាភិបាលវៀតណាមបានខិតខំប្រឹងប្រែងគួរជាទីលើកទឹកចិត្ត ក្នុងការធានានូវសេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិ។ ប្រការនោះត្រូវបានបង្ហាញជាពិសេសនៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ របស់វៀត ណាម ដែលចែងអំពីសិទ្ធិមនុស្សជាមូលដ្ឋានរបស់ប្រជាជនវៀតណាម ស្របតាមបទប្បញ្ញត្តិអន្តរជាតិ។

រួមជាមួយគ្នានោះ ការអនុវត្តមាត្រាមួយចំនួនក្នុងរដ្ឋធម្មនុញ្ញវៀតណាមទាក់ទងនឹងសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ជាពិសេសសេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិ វៀតណាមបានចេញច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ក្នុងឆ្នាំ ២០១៦។ ខ្លឹមសារនៃច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានគឺបើកចំហរ ជឿនលឿន តាមស្តង់ដា ឆ្លើយតបទៅនឹងសិទ្ធិមនុស្សអន្តរជាតិ និងសិទ្ធិទាក់ទងផ្ទាល់នឹងព័ត៌មាន។

ទន្ទឹមនឹងនោះ ច្បាប់សារព័ត៌មានវៀតណាមឆ្នាំ ២០១៦ ក៏បានចែងយ៉ាងច្បាស់អំពីមុខងារ ភារកិច្ច និងអំណាចរបស់សារព័ត៌មានវៀតណាម ជាពិសេសសិទ្ធិទទួលបានព័ត៌មានក្នុងសារព័ត៌មាន។ នោះគឺជាការខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់រដ្ឋាភិបាលវៀតណាម ក្នុងការអនុវត្តការប្តេជ្ញាចិត្តអន្តរជាតិទាក់ទងនឹងសេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញ មតិ។

លើសពីនេះ វៀតណាមបានលើកទឹកចិត្ត និងតម្រង់ទិសដំណើរការនៃការផ្លាស់ប្តូរឌីជីថល និងអនុវត្តន៍បច្ចេកវិទ្យាសម្រាប់សារព័ត៌មានយ៉ាងច្បាស់លាស់ និងមានការវិនិយោគដ៏សក្តិសមក្នុងការអភិវឌ្ឍន៍ស្ថាប័នសារព័ត៌មាន និងវិទ្យុសំខាន់ៗក្នុងវិស័យសារព័ត៌មានវៀតណាម។

ការធានានូវសេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិ គឺជាគោលដៅខ្ជាប់ខ្ជួនរបស់បក្ស និងរដ្ឋវៀតណាម ដែលបានបញ្ជាក់ និងធានាអនុវត្តតាមរយៈរដ្ឋធម្មនុញ្ញ និងបទប្បញ្ញត្តិនៃច្បាប់ ស្របតាមបទប្បញ្ញត្តិរបស់អន្តរជាតិ។ សមិទ្ធិផលក្នុង រយៈពេល ៩៩ ឆ្នាំនៃការអភិវឌ្ឍសារព័ត៌មានបដិវត្តន៍វៀតណាមគឺជាសក្ខីភាពច្បាស់លាស់ផងដែរ៕

វៀតណាម៖ កម្មវិធី Carnaval Ha Long ឆ្នាំ ២០២៤ ក្រោមប្រធានបទ «បំភ្លឺអច្ឆរិយៈ» បានប្រព្រឹត្តទៅជាផ្លូវការ វៀតណាម៖ កម្មវិធី Carnaval Ha Long ឆ្នាំ ២០២៤ ក្រោមប្រធានបទ «បំភ្លឺអច្ឆរិយៈ» បានប្រព្រឹត្តទៅជាផ្លូវការ

នាយប់ថ្ងៃទី ២៨ មេសា កម្មវិធី Carnaval Ha Long ឆ្នាំ ២០២៤ ក្រោមប្រធានបទ "បំភ្លឺអច្ឆរិយៈ" បានប្រព្រឹត្តទៅជាផ្លូវការនៅទីក្រុង Ha Long ខេត្ត Quang Ninh។ ព្រឹត្តិការណ៍នេះបានទាក់ទាញការយកចិត្តទុកដាក់ពីសំណាក់ប្រជាជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ពាន់នាក់។

ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

នាព្រឹកថ្ងៃទី ២៥ មេសា នៅទីក្រុងហាណូយ ក្រសួងការបរទេសបានធ្វើជាអធិបតីក្នុងពិធីរំលឹកខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ស្តីពី ផ្អាកការប្រយុទ្ធនៅវៀតណាម (២១ កក្កដា ១៩៥៤ - ២១ កក្កដា ២០២៤)។

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ