Trending now

សហភាពអឺរ៉ុបស្វាគមន៍ចំពោះសេចក្តីសម្រេចចិត្តចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយវៀតណាម

08:46 | 28/06/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - លោក Jean-Claude Juncker ប្រធានគណៈកម្មាធិការអឺរ៉ុប (EC) បានប្រកាស អបអរសាទរចំពោះការសម្រេចចិត្តរបស់បណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) ដែលបានយល់ព្រម ផ្ទេសិទ្ធិឲ្យគណៈកម្មាការអឺរ៉ុបដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) និងការការពារវិនិយោគ (EVIPA) រវាងសហភាពអឺរ៉ុប (EU) និងវៀតណាម។

ប្រធាន EC លោក Jean-Claude Juncker (រូបថត: AFP)

លោក Juncker បានលើកឡើងថា បន្ទាប់ពីសិង្ហបូរីមក រាល់កិច្ចព្រមព្រៀងជាមួយវៀតណាមគឺជាករណីទី ២ ដែលបានចុះហត្ថលេខារវាង EU និងបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ហើយនេះគឺជាជំហានមួយសម្រាប់ការប្តេជ្ញាចិត្តរវាងអឺរ៉ុបនិងអាស៊ានផងដែរ។

ចំណែកឯឧត្តមស្នងការពាណិជ្ជកម្ម លោកស្រី Cecilia Malmström បានសម្តែងសេចក្តីរីករាយដោយឃើញថា ប្រទេសជាសមាជិកបានផ្តល់ភ្លើងខៀវសម្រាប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មនិងវិនិយោគរវាងសហភាពអឺរ៉ុបជាមួយវៀតណាម។ លោកស្រីបានវាយតម្លៃថា ប្រទេសវៀតណាមគឺជាទីផ្សារដ៏ស្វាហាប់និងមានសក្ដានុភាពជាច្រើនជាមួយនឹងអតិថិជនជាង ៩៥ លាននាក់ ហើយភាគីទាំងពីរនឹងទទួលបានអត្ថប្រយោជន៍ដ៏ប្រសើរពីទំនាក់ទំនងពាណិជ្ជកម្មដ៏រឹងមាំនេះជាពុំខាន។

សូមគូសបញ្ជាក់ថា នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០១៩ ក្រុមប្រឹក្សាអឺរ៉ុបបានអនុម័តខ្លឹមសារនៃកិច្ចព្រមព្រៀង EVFTA និង IPA ដែលត្រួសត្រាយផ្លូវសម្រាប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំងពីរនេះ។ ហេតុដូច្នោះហើយ ភាគីទាំងពីរគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំងពីរនេះនៅដំណាលគ្នានៅថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៩ នៅទីក្រុងហាណូយនៃប្រទេសវៀតណាម។ កិច្ចព្រមព្រៀង EVFTA និង IPA ត្រូវបានចាប់ផ្តើមនិងបញ្ចប់ក្នុងបរិបទនៃទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនិងសហភាពអឺរ៉ុបមានការអភិវឌ្ឍដ៏ល្អប្រសើរ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ។

តាងនាមសហភាពអឺរ៉ុប ឧត្តមស្នងការទទួលបន្ទុកពាណិជ្ជកម្ម លោកស្រី Cecilia Malmström និងរដ្ឋមន្រ្តីក្រសួងបរិយាកាសអាជីវកម្ម ពាណិជ្ជកម្មនិងសហគ្រាសរ៉ូម៉ាលី លោក Stefan Radu Oprea នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពោលខាងលើ នៅទីក្រុងហាណូយនាថ្ងៃទី ៣០ ខែមិថុនាតែម្តង។

បន្ទាប់ពីបានចុះហត្ថលេខា កិច្ចព្រមព្រៀងទាំងនេះនឹងត្រូវដាក់ជូនរដ្ឋសភាវៀតណាមក៏ដូចជាសភាអ៊ឺរ៉ុប សម្រាប់ការផ្តល់សច្ចាប័ន។ នៅពេលដែលស្ថាប័ននីតិបញ្ញត្តិនៃភាគីទាំងពីរយល់ស្រប កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនឹងមានប្រសិទ្ធិភាពនិងចូលជាធរមានជាផ្លូវការ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR