នៅភូមិភាគខាងជើងវៀតណាម ខេត្តកាវបាំង (Cao Bang) មានមោទនភាពជាតំបន់ដីរក្សាតម្លៃវប្បធម៌ប្រពៃណីពិសេសជាច្រើន នៃសហគមន៍ជនជាតិភាគតិច។ ក្នុងចំណោមនោះ ពិធីបុណ្យនាងហាយ នៅឃុំតៀនថាញ (Tien Thanh) ខេត្តកាវបាំង(Cao Bang) ជាអាសយដ្ឋានលេចធ្លោ ពីព្រោះវាបង្កប់លក្ខណៈវប្បធម៌ពិសេសនៃជនជាតិតៃ (Tay)។ ពិធីបុណ្យប្រព្រឹត្តទៅដើម្បីបង្ហាញទឹកចិត្តដឹងគុណ និងការគោរពចំពោះធម្មជាតិ ព្រមទាំងបួងសួងសូមរដូវដំណាំអំណោយផល។
![]() |
ពិសេសភាពពិធីបុណ្យនាងហាយ នៃជនជាតិ Tay នៅខេត្ត Cao Bang |
តាមជំនឿប្រជាប្រិយជនជាតិតៃ (Tay) នៅលើព្រះចន្ទមានមាតាចន្ទ និងទេពធីតា។ មាតាចន្ទរួមនឹងទេពធីតា រៀងរាល់ឆ្នាំតែងយាងចុះឃុំគ្រងការពារដំណាំជូនប្រជាកសិករ។ ពិធីបុណ្យនាងហាយ បានរៀបចំដោយអត្ថន័យតំណាងឱ្យដំណើរទៅកាន់ព្រះចន្ទទទួលមាតាចន្ទ និងទេពធីតា យាងចុះមកកម្សាន្តបុណ្យស្ថានលោកីយ៍ និង ជួយប្រជាពលរដ្ឋធ្វើការរកស៊ីរស់នៅ ប្រោះព្រំភ្លៀងអំណោយផល ដំណាំលូតលាស់ល្អ។ លើទស្សនាទាននោះ ឱ្យតែដល់ថ្ងៃ២២ ខែ៣ចន្ទគតិ នៅឆ្នាំគត់ ប្រជាជននៅទីនេះ តែងរៀបចំពិធីបុណ្យនាងហាយ។
ពិធីបុណ្យនាងហាយប្រព្រឹត្តទៅច្រើនថ្ងៃ ដោយមានពិធីកិច្ចសែនព្រេនជាច្រើន។ ចាប់ពីពិធីសែនព្រះភូមិទេវតា ពិធីរំសាយផ្ទះនាងហាយ ជាពិធីសំខាន់។ល។ ពិធីកិច្ចទាំងនេះ បានប្រព្រឹត្តទៅយ៉ាងប្រុងប្រយត្ន និងភាពគោរពខ្ពង់ខ្ពស់។ ជាពិសេសគឺ ការគួបផ្សំស៊ីចង្វាក់ រវាងបទភ្លេង បទចម្រៀង នឹងរបាំប្រពៃណីនៃជនជាតិតៃ (Tay) នៅរាល់សកម្មភាពចេតភាព បង្កើតបរិយាកាសយ៉ាងទាក់ទាញ។ មានទំនុករបាំផ្លិតជាច្រើន នៅក្នុងពិធីបុណ្យនាងហាយ ដូចនេះជនជាតិតៃ (Tay) តែងប្រើផ្លិតជាចម្បងនៅពេលរាំរបាំ។ រាំបង្វិលជុំពីស្តាំទៅឆ្វេង ដើម្បីចាប់ផ្តើមពិធីកិច្ចមួយ។ របាំបួងសួងសូមផលដំណាំ បង្វិលផ្លិតផ្ទុយមកវិញ។ របាំចែវទូកបង្វិលផ្លិតត្រង់ទៅទិសខាងមុខ។ល។ រាល់ការរាំរបាំផ្លិត សុទ្ធតែមានការកំណត់រួម អ្នករាំត្រូវដើរជុំវិញមណ្ឌលធ្វើពិធីកិច្ច៣ជុំ។ ទោះបីរូបភាពរបាំសាមញ្ញ ប៉ុន្តែមានលក្ខណៈឆ្លុះបញ្ចាំងខ្ពស់ ធ្វើឱ្យអ្នកទស្សនា ស្រមៃឃើញទេពធីតាលើមេឃ យាងចុះដោយស្លាបទាំងគូ ដូចក្នុងរឿងព្រេង។
![]() |
ទំនុករបាំក្នុងពិធីបុណ្យនាងហាយ។ |
ដើម្បីមានពិធីបុណ្យខ្នាតធំ ពិធីបុណ្យនាងហាយទាមទារការខិតខំ សាមគ្គីនៃសហគមន៍ជនជាតិតៃ (Tay) ទាំងមូល នៅឃុំតៀនថាញ (Tien Thanh)។ នេះជាឱកាសមួយសម្រាប់មនុស្សគ្រប់គ្នា ជំនួបជុំ រួមប្រាស្រ័យបង្កើតមិត្តភាពជិតស្និទ្ធ។ មិនត្រឹមតែជាព្រឹត្តិការណ៍វប្បធម៌ នៅថ្ងៃបុណ្យទានជារៀងរាល់ឆ្នាំ បន្សល់ទុកអនុស្សាវរីយ៍ជាទីនឹករលឹកជាច្រើន។ មនុស្សគ្រប់គ្នា គ្រប់វ័យ សុទ្ធតែសហការ ចូលរួមរៀបចំ និងធ្វើការងារគ្រប់ជំពូក។ ជាពិសេស តាមរយៈសកម្មភាពពោរពេញដោយមនោសញ្ចេតនា ពិធីបុណ្យបង្កប់សារចម្បង នោះគឺចូរស្រឡាញ់ មនុស្សធម៌ មេត្តា ដើម្បីទាំងអស់បានផ្សារភ្ជាប់ក្នុងមនោសញ្ចេតនា។
ពិធីបុណ្យនាងហាយ ជាចំណែកមួយដែលមិនអាចខ្វះនៅក្នុងខឿនវប្បធម៌នៃជនជាតិតៃ (Tay) ឃុំតៀនថាញ (Tien Thanh) ទន្ទឹមនោះក៏ជាចំណុចលេចធ្លោ ក្នុងកេរដំណែលវប្បធម៌នៅខេត្តកាវបាំង (Cao Bang)។ ការគួបផ្សំរវាងពិធីកិច្ចប្រពៃណី សិល្បៈ និងស្មារតីសាមគ្គី បង្កើតបានព្រឹត្តិការណ៍មួយយ៉ាងពិសេស ដែលពោរពេញដោយអត្ថន័យ ទាក់ទាញការយកចិត្តទុកដាក់ និងទឹកចិត្តស្រឡាញ់រាប់អាននៃមនុស្សគ្រប់រូប។ ជាមួយតម្លៃវិសេសវិសាលនោះ ពិធីបុណ្យនាងហាយមានកិត្តិយសបានទទួលស្គាល់ជាកេរដំណែលវប្បធម៌អរូបីថ្នាក់ជាតិកាលពីឆ្នាំ២០១៧៕
មតិពីមិត្តអ្នកអាន