Trending now

ក្រុមបេសកកម្មខេត្ត An Giang បានទៅសាកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់ថ្នាក់ដឹកនាំ មន្ត្រី និងប្រជាជនខេត្តតាកែវ ខេត្តកំពង់ឆ្នាំង និងខេត្តកណ្តាល

09:41 | 09/04/2024 យោងតាមកាសែតកងទ័ពប្រជាជន

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នាពេលថ្មីៗនេះ ក្រុមបេសកកម្មខេត្ត An Giang បានទៅសាកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់ថ្នាក់ដឹកនាំ មន្ត្រី និងប្រជាជនខេត្តតាកែវ ខេត្តកំពង់ឆ្នាំង និងខេត្តកណ្តាល។

យុវជន​ត្រូវ​ប្រឹងប្រែង​លើក​ស្ទួយ​អត្តសញ្ញាណ​មន្ត្រី​កិច្ចការ​បរទេស​រវាងប្រជាជននិង​ប្រជាជន​ក្នុង​យុគសម័យ​ថ្មី យុវជន​ត្រូវ​ប្រឹងប្រែង​លើក​ស្ទួយ​អត្តសញ្ញាណ​មន្ត្រី​កិច្ចការ​បរទេស​រវាងប្រជាជននិង​ប្រជាជន​ក្នុង​យុគសម័យ​ថ្មី
ដំណើរ​ទស្សន​កិច្ច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​នឹង​បង្កើត​សន្ទុះ​ថ្មី​សម្រាប់​ទំនាក់​ទំនង​វៀត​ណាម-ទួរគី ដំណើរ​ទស្សន​កិច្ច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​នឹង​បង្កើត​សន្ទុះ​ថ្មី​សម្រាប់​ទំនាក់​ទំនង​វៀត​ណាម-ទួរគី
លោកស្រី Nguyen Thi Minh Thuy ប្រគល់លិខិតជូនពរឆ្នាំថ្មីរបស់គណៈកម្មាធិការប្រជាជនខេត្ត An Giang ជូនថ្នាក់ដឹកនាំខេត្តតាកែវ
លោកស្រី Nguyen Thi Minh Thuy ប្រគល់លិខិតជូនពរឆ្នាំថ្មីរបស់គណៈកម្មាធិការប្រជាជនខេត្ត An Giang ជូនថ្នាក់ដឹកនាំខេត្តតាកែវ

តាងនាមថ្នាក់ដឹកនាំ និងប្រជាជនខេត្ត An Giang លោកស្រី Nguyen Thi Minh Thuy បានជូនពរថ្នាក់ដឹកនាំ មន្ត្រី កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តតាកែវ ខេត្តកំពង់ឆ្នាំង និងខេត្តកណ្តាល មានសេចក្តីសុខ និងសុភមង្គល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជូនពរអាជ្ញាធរនៃខេត្តទាំងបីសម្រេចបាននូវសមិទ្ធផលដ៏ធំធេងក្នុងការកសាង និងអភិវឌ្ឍមូលដ្ឋាន ហើយជូនពរជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែសុខដុមរមនា និងវិបុលភាព។

លោកស្រី Nguyen Thi Minh Thuy អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត An Giang បានអះអាងថា វៀតណាម និងកម្ពុជា គឺជាប្រទេសជិតខាងទាំងពីរ ដែលតែងតែជួយគាំទ្រគ្នាទៅវិញទៅមកក្នុងគ្រប់កាលៈទេសៈ និងគ្រប់សម័យ។ នោះគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ទំនាក់ទំនងយូរអង្វែងរវាងប្រទេសទាំងពីរ និងប្រជាជាតិទាំងពីរ។ សព្វថ្ងៃនេះ ទំនាក់ទំនងវៀតណាម-កម្ពុជាកំពុងត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរ។ តាមស្មារតីនោះ ខេត្ត An Giang និងបណ្ដាខេត្តនៃប្រទេសកម្ពុជា សហការយ៉ាងសកម្មលើវិស័យជាច្រើន និងសម្រេចបានសមិទ្ធផលជាវិជ្ជមាន។

ចំពោះខេត្តតាកែវ ខេត្ត An Giang តែងតែសហការយ៉ាងជិតស្និទ្ធលើវិស័យកសិកម្ម សុខាភិបាល ពាណិជ្ជកម្ម កីឡា និងអង្គការមហាជន... តាមនោះ កងកម្លាំងមានសមត្ថកិច្ចនៃខេត្តទាំងពីរបានសហការក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅតាមព្រំដែន បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជន និងធុរកិច្ចនៃភាគីទាំងពីរក្នុងការធ្វើពាណិជ្ជកម្ម និងការផ្លាស់ប្តូរទំនិញ បើកទូលាយទីផ្សារនាំចូល និងនាំចេញ។ នៅឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មសរុបនៃការនាំចូល និងនាំចេញតាមរយៈច្រកទ្វារព្រំដែនអន្តរជាតិ Tinh Bien - ភ្មំដិន ច្រកទ្វារព្រំដែន Vinh Hoi Dong - កំពង់ក្រសាំង រវាងខេត្ត An Giang និងខេត្តតាកែវ សម្រេចបាន ១ ពាន់លានដុល្លាអាមេរិក ចូលរួមចំណែកធ្វើឲ្យប្រសើរឡើងនូវជីវភាពរបស់ប្រជាជននៃខេត្តទាំងពីរ។

នាពេលកន្លងមក ដោយទទួលជំនួយពីខេត្ត An Giang ខេត្តតាកែវ បានអនុវត្តប្រកបដោយជោគជ័យនូវគោលដៅអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់មូលដ្ឋាន។ លោក ស៊ុត ខុន អភិបាលរងខេត្តតាកែវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ និងការជួយគាំទ្ររបស់ថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព និងកងកម្លាំងប្រដាប់អាវុធខេត្ត An Giang នាពេលកន្លងមក។ ជាពិសេស ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ខេត្ត An Giang បានជួយខេត្តតាកែវ ជម្នះការលំបាក និងរក្សាស្ថិរភាពក្នុងជីវភាពរស់នៅរបស់ប្រជាជន។

ចំពោះខេត្តកណ្តាល ខេត្ត An Giang ក៏បានរឹតបន្តឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អ ដោយមានកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ នៅឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មសរុបនៃការសនាំចូល និងនាំចេញតាមរយៈច្រកទ្វារព្រំដែនអន្តរជាតិ Vinh Xuong - ក្អមសំណ និងច្រកទ្វារព្រំដែន Khanh Binh - ជ្រៃធំ រវាងខេត្ត An Giang និងខេត្តកណ្តាលសម្រេចបានជិត ១.៤ ពាន់លានដុល្លារអាមេរិក។

លោកស្រី Nguyen Thi Minh Thuy បានសង្កត់ធ្ងន់ថា នេះគឺជាលទ្ធផលវិជ្ជមាន ដែលបញ្ជាក់ពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងខេត្តទាំងពីរក្នុងវិស័យសេដ្ឋកិច្ច ចូលរួមចំណែកធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន។ យើងសង្ឃឹមថាខេត្តទាំងពីរនឹងបន្តអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អនេះ ដើម្បីរួមគ្នាសម្រេចបានជោគជ័យនូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅមូលដ្ឋាននាពេលខាងមុខ។

ក្នុងឱកាសទទួលក្រុមបេសកកម្មខេត្ត An Giang លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានសម្តែងនូវសេចក្តីរីករាយចំពោះលទ្ធផលវិជ្ជមានដែលភាគីទាំងពីរសម្រេចបាននៅឆ្នាំ២០២៣។ លោកសង្ឃឹមថា មូលដ្ឋានទាំងពីរនឹងបន្តរក្សា និងអភិវឌ្ឍទំនាក់ទំនងមិត្តភាពកាន់តែខ្លាំងឡើង។

លោកស្រី Nguyen Thi Minh Thuy បានអះអាងថា ទោះបីមិនមានព្រំដែនរួមក៏ដោយ ក៏ខេត្ត An Giang តែងតែយកចិត្តទុកដាក់ និងពូនជ្រំចំណងមិត្តភាពជាមួយខេត្តកំពង់ឆ្នាំង ដោយចាត់ទុកថា នេះជាកត្តាសំខាន់ដើម្បីជួយខេត្ត និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ កសាងព្រំដែនប្រកបដោយសន្តិភាព ស្ថិរភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរនិយាយរួម និងមូលដ្ឋានទាំងពីរនិយាយដោយឡែកនាពេលខាងមុខ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR