Trending now

សហគ្រាសអឺរ៉ុប (EuroCham) មានជំនឿជាក់យ៉ាងមុតមាំលើសេដ្ឋកិច្ចវៀតណាម

09:24 | 09/04/2024 យោងតាមកាសែតរូបថតវៀតណាម

សមាគមធុរកិច្ចអឺរ៉ុបនៅវៀតណាម (EuroCham) នៅថ្ងៃទី ៨ ខែមេសា បាន ប្រកាសលទ្ធផលនៃការស្ទង់មតិរបស់សមាជិក EuroCham ជាង ១៤០០ អង្គភាព ដែលបង្ហាញថា សន្ទស្សន៍ទំនុកចិត្តអាជីវកម្ម (BCI) របស់សហគ្រាសអឺរ៉ុបនៅវៀត ណាមក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ សម្រេចបាន ៥២,៨ ដែលជាកម្រិតខ្ពស់បំផុតចាប់ តាំងពីឆ្នាំ ២០២២ មក។

EuroCham៖ ទំនុកចិត្តរបស់សហគមន៍ធុរកិច្ចអឺរ៉ុបនៅវៀតណាមបានកើនឡើងខ្ពស់ EuroCham៖ ទំនុកចិត្តរបស់សហគមន៍ធុរកិច្ចអឺរ៉ុបនៅវៀតណាមបានកើនឡើងខ្ពស់
ភាពទាក់ទាញវិនិយោគសកលរបស់វៀតណាមនៅតែខ្លាំង​ណាស់​ ភាពទាក់ទាញវិនិយោគសកលរបស់វៀតណាមនៅតែខ្លាំង​ណាស់​
សហគ្រាសអឺរ៉ុប (EuroCham) មានជំនឿជាក់យ៉ាងមុតមាំលើសេដ្ឋកិច្ចវៀតណាម
សហគ្រាសអឺរ៉ុប (EuroCham) មានជំនឿជាក់យ៉ាងមុតមាំលើសេដ្ឋកិច្ចវៀតណាម

ជាងពាក់កណ្តាលនៃចំនួនសហគ្រាសដែលត្រូវបានស្ទង់មតិ ព្យាករណ៍ថា ចំនួននៃការបញ្ជាទិញ និងប្រាក់ចំណូលនឹងកើនឡើងខ្ពស់ជាងត្រីមាសទីពីរ។ ក្រៅពីនេះ ៤០% នៃចំនួនសហគ្រាស មានផែនការពង្រីកកម្លាំងពលករនៅក្នុងត្រីមាស ទីពីរ។ ក្នុងរយៈពេលវែង សុទិដ្ឋិនិយមរបស់សហគ្រាស EU ត្រូវបានពង្រឹងបន្ថែមទៀត ដោយមាន ៧១% នៃចំនួនសហគ្រាសមានអារម្មណ៍វិជ្ជមានចំពោះយថាទស្សន៍រយៈ ពេលវែងរបស់ពួកគេនៅក្នុងប្រទេសវៀតណាមក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។

លោក Thue Quist Thomasen នាយកប្រតិបត្តិនៃ Decision Lab ដែលជា អង្គភាពធ្វើការស្ទង់មតិនេះ ជឿជាក់ថា វៀតណាមពិតជាមានលទ្ធភាពក្លាយជាគោល ដៅវិនិយោគដ៏លេចធ្លោក្នុងតំបន់ ហើយគោលនយោបាយដែលផ្តោតលើវិនិយោគិន នឹងពន្លឿនការអភិវឌ្ឍរបស់វៀតណាមបន្ថែមទៀត។ យោងតាមលោក Dominik Meichle ប្រធាន EuroCham បានឲ្យដឹងថា ការដែល BCI កើនឡើងលើសពី កម្រិត ៥០ ជាថ្មីម្ដងទៀត បានបញ្ជាក់ពីភាពទាក់ទាញកាន់តែកើនឡើងៗរបស់ ប្រទេសវៀតណាម។ ប្រការនេះបង្ហាញថា សម្រាប់សហគមន៍ធុរកិច្ចអឺរ៉ុប វៀតណាមគឺ ជាទីផ្សារដ៏ស្វាហាប់មួយ ជាមួយនឹងយថាទស្សន៍កំណើនដ៏អស្ចារ្យ។ ជាមួយនឹងការ ខិតខំប្រឹងប្រែងដោយឥតឈប់ឈរដើម្បីកែលម្អស្ថិរភាព និងពង្រីកសក្តានុពល សេដ្ឋកិច្ច វៀតណាមត្រូវបានគេរំពឹងថា នឹងមានសមត្ថភាពប្រកួតប្រជែងជាសកល បន្ថែមទៀត៕

យោងតាមកាសែតរូបថតវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR