Trending now

អ្នក​ប្រាជ្ញ​ថៃ​វាយ​តម្លៃ​កត្តា​ដែល​បង្កើត​ឱ្យ​មាន​ជ័យ​ជម្នះ Dien Bien Phu

06:00 | 26/03/2024 ឌឹកអាញ់

យុគសម័យ - “ខ្ញុំផ្ទាល់ជឿជាក់ និងកោតសរសើរចំពោះលោកប្រធានហូជីមិញ ពីព្រោះលោកមានស្មារតីស្នេហាជាតិ ការលះបង់ និងលើកតម្កើងឯករាជ្យរបស់វៀតណាម”។

ព្រឹត្តិការណ៍វប្បធម៌-សេដ្ឋកិច្ច-សង្គមថ្នាក់ជាតិ និងអន្តរជាតិ ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងខួបលើកទី ៧០ ជ័យជំនះ Dien Bien Phu ព្រឹត្តិការណ៍វប្បធម៌-សេដ្ឋកិច្ច-សង្គមថ្នាក់ជាតិ និងអន្តរជាតិ ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងខួបលើកទី ៧០ ជ័យជំនះ Dien Bien Phu
ផ្លាស់ប្តូរដំណោះស្រាយ ធានាបាននូវលក្ខខណ្ឌល្អបំផុតសម្រាប់ភ្ញៀវទេសចរ និងប្រជាជន ក្នុងឱកាសខួបលើកទី៧០ ទិវាជ័យជំនះ Dien Bien Phu ឆ្នាំទេសចរណ៍ជាតិ - Dien Bie ផ្លាស់ប្តូរដំណោះស្រាយ ធានាបាននូវលក្ខខណ្ឌល្អបំផុតសម្រាប់ភ្ញៀវទេសចរ និងប្រជាជន ក្នុងឱកាសខួបលើកទី៧០ ទិវាជ័យជំនះ Dien Bien Phu ឆ្នាំទេសចរណ៍ជាតិ - Dien Bie
អ្នក​ប្រាជ្ញ​ថៃ​វាយ​តម្លៃ​កត្តា​ដែល​បង្កើត​ឱ្យ​មាន​ជ័យ​ជម្នះ Dien Bien Phu
អ្នក​ប្រាជ្ញ​ថៃ​វាយ​តម្លៃ​កត្តា​ដែល​បង្កើត​ឱ្យ​មាន​ជ័យ​ជម្នះ Dien Bien Phu

នេះជាប្រការដែលអ្នកប្រាជ្ញថៃ Songrit Pongern ចែករំលែកនៅក្នុងការសន្ទនាជាមួយអ្នកយកព័ត៌មានពីទីភ្នាក់ងារព័ត៌មានវៀតណាមនៅទីក្រុងបាងកក នៅពេលនិយាយអំពីកត្តាដែលបង្កើតឱ្យមានជ័យជំនះនៃយុទ្ធនាការ Dien Bien Phu "ល្បីល្បាញក្នុងទ្វីបទាំង ៥ អង្រួនផែនដី" កាលពី ៧០ ឆ្នាំមុន។ តាមលោកគឺជាបុគ្គលិកលក្ខណៈដែលបង្កើតនូវមនោគមវិជ្ជារបស់ហូជីមិញ រួមជាមួយនឹងការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនិស្តវៀតណាម ដែលបានជួយវៀតណាមទទួលបានជ័យជំនះ។

យោងតាមអ្នកប្រាជ្ញ Songrit ជ័យជំនះ Dien Bien Phu គឺជាព្រឹត្តិការណ៍ដែលនៅពេលនោះបានបំផុស និងលើកទឹកចិត្តដល់ការតស៊ូទាមទារឯករាជ្យរបស់ប្រជាជនក្រោមអាណានិគមជុំវិញពិភពលោក ជាមួយនឹងគំរូជាក់លាក់ពីសាមគ្គីភាពរវាងវៀតណាម ឡាវ និងកម្ពុជា ដើម្បីអាចទទួលបានជ័យជម្នះរួមគ្នាប្រយុទ្ធប្រឆាំងនឹងប្រទេសមហាអំណាចដូចជាបារាំង និងសហរដ្ឋអាមេរិកនៅពេលក្រោយ។ លោកក៏ជឿជាក់ថា ប្រជាជនវៀតណាមនៅតែរក្សានូវមោទនភាពនេះរហូតមកដល់សព្វថ្ងៃនេះ ដែលជាទឹកចិត្តស្នេហាជាតិ និងរក្សារឹងមាំឯករាជ្យជាតិ។

ក្នុងនាមជាអ្នកដែលបានទៅទស្សនាប្រទេសវៀតណាមជាច្រើនដង រួមទាំងដំណើរទស្សនកិច្ចពីរដងទៅកាន់ទីក្រុង Dien Bien Phu ក្នុងឆ្នាំ ១៩៨៩ នៅពេលដែលវៀតណាមបានប្រារព្ធខួបលើកទី ៣៥ នៃជ័យជំនះ Dien Bien Phu និងនៅឆ្នាំ ១៩៩៥ នៅពេលដែលវៀតណាមបានចូលជាសមាជិកអាស៊ាន អ្នកប្រាជ្ញ Songrit បានសម្តែងការកោតសរសើរនៅពេលបានឃើញពីកំណើនសេដ្ឋកិច្ចរបស់វៀតណាមជាបន្តបន្ទាប់។ អ្នកប្រាជ្ញ Songrit បាននិយាយថា “ខ្ញុំផ្ទាល់វាយតម្លៃថា សេដ្ឋកិច្ចវៀតណាមនៅតែអាចរីកចម្រើនទៅមុខទៀត ដោយសារវៀតណាមមានប្រព័ន្ធនយោបាយស្ថិរភាពក្រោមការដឹកនាំដ៏រឹងមាំរបស់បក្សកុម្មុយនិស្តវៀតណាម ហើយតែងតែសម្របខ្លួនទៅនឹងការផ្លាស់ប្តូរស្ថានភាពពិភពលោក”។ លោកបានកត់សម្គាល់ថា ចាប់តាំងពីការអនុវត្តគោលនយោបាយកំណែទម្រង់សេដ្ឋកិច្ចក្នុងឆ្នាំ ១៩៨៦ មក តម្លៃនៃផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមបានកើនដល់លំដាប់ទី ៣ ក្នុងអាស៊ាន។ តាមលោកថា វៀតណាមកាន់តែមានធនធានមនុស្សកាន់តែប្រសើរឡើង អាចគាំទ្រការវិនិយោគពីបរទេស និងមានសក្ដានុពលខ្ពស់ក្នុងផលិតកម្មនាំចេញ រួមទាំងសមត្ថភាពផលិតទំនិញគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក។

អ្នកប្រាជ្ញថៃបានអត្ថាធិប្បាយថា ប្រជាជនវៀតណាមមានភាពឧស្សាហ៍ព្យាយាមណាស់ ហើយលោកជឿជាក់ថាគោលដៅរបស់វៀតណាមក្នុងការក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០ គឺអាចធ្វើទៅបានណាស់។ លោកបានសង្កត់ធ្ងន់ថា “វឌ្ឍនភាពរបស់វៀតណាមនឹងកាន់តែរឹងមាំ ប្រសិនបើប្រទេសនេះអភិវឌ្ឍរួមគ្នាជាមួយប្រទេសទាំងអស់ក្នុងអាស៊ាន ពោលគឺពិតជាអភិវឌ្ឍអាស៊ានទៅជាសហគមន៍វិបុលភាពទៅវិញទៅមក”៕

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR