Trending now

ពិធីប្រគល់ និងទទួលជំនួយឧបត្ថម្ភនិស្សិតកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហាណូយ សម្រាប់ឆ្នាំសិក្សា ២០២៣ - ២០២៤

17:00 | 10/03/2024 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី ៩ ខែមីនា សមាគមមិត្តភាពវៀតណាម - កម្ពុជា បានសហការជាមួយសាលាមិត្តភាពលេខ ៨០ និងសាជីវកម្មអន្តរជាតិ Phuong Hoang រៀបចំពិធីប្រគល់ និងទទួលជំនួយឧបត្ថម្ភនិស្សិតកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហាណូយ សម្រាប់ឆ្នាំសិក្សា ២០២៣ - ២០២៤ និងផ្តល់ជំនួយឧបត្ថម្ភសម្ភារៈដល់សាលាមិត្តភាពលេខ ៨០ (ទីរួមខេត្ត Son Tay ទីក្រុងហាណូយ) ក្នុងឆ្នាំ ២០២៤។

សិក្ខាសាលា “ស្ថានភាពពិភពលោក និងតំបន់ឆ្នាំ ២០២៣ និងការព្យាករណ៍សម្រាប់ឆ្នាំ ២០២៤។ ការកំណត់ទីតាំងវៀតណាមក្នុងស្ថានភាពថ្មី” សិក្ខាសាលា “ស្ថានភាពពិភពលោក និងតំបន់ឆ្នាំ ២០២៣ និងការព្យាករណ៍សម្រាប់ឆ្នាំ ២០២៤។ ការកំណត់ទីតាំងវៀតណាមក្នុងស្ថានភាពថ្មី”
វៀតណាម៖ បង្ហាញមុខនូវ «របាយការណ៍ម៉ាក្រូសេដ្ឋកិច្ចទីក្រុង ហូជីមិញ៖ លទ្ធផលឆ្នាំ ២០២៣ និងការព្យាករណ៍ឆ្នាំ ២០២៤» វៀតណាម៖ បង្ហាញមុខនូវ «របាយការណ៍ម៉ាក្រូសេដ្ឋកិច្ចទីក្រុង ហូជីមិញ៖ លទ្ធផលឆ្នាំ ២០២៣ និងការព្យាករណ៍ឆ្នាំ ២០២៤»
លោកស្រី Nguyen Thi Thanh អនុប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈិម ប្រធានសមាគមមិត្ដភាពវៀតណាម-កម្ពុជា
លោកស្រី Nguyen Thi Thanh អនុប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈិម ប្រធានសមាគមមិត្ដភាពវៀតណាម-កម្ពុជា

ក្នុងឆ្នាំសិក្សា ២០២៣ - ២០២៤ សមាគមមិត្តភាពវៀតណាម - កម្ពុជាបានជួយឧបត្ថម្ភនិស្សិតកម្ពុជាចំនួន ១៩៣ នាក់ដែលកំពុងសិក្សានៅវៀតណាម ក្នុងនោះ មាននិស្សិតកម្ពុជា ១០២ នាក់នៅទីក្រុងហាណូយ។ ក្នុងក្របខ័ណ្ឌនៃពិធីនេះ ក្រុមគ្រួសារ អង្គការ និងសប្បុរសធម៌វៀតណាម បានជួបផ្ទាល់ និងជួយឧបត្ថម្ភនិស្សិតកម្ពុជាដែលកំពុងសិក្សានៅសាលាមិត្តភាពលេខ ៨០។

ថ្លែងមតិក្នុងពិធីនេះ លោកស្រី Nguyen Thi Thanh អនុប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈិម ប្រធានសមាគមមិត្ដភាពវៀតណាម-កម្ពុជា បានចាត់ទុកថា ដោយមានបេសកកម្មរួមចំណែកបង្កើនការយល់ដឹង ពង្រឹងទំនាក់ទំនងសាមគ្គីភាព មិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រជាជននៃប្រទេសទាំងពីរ សមាគមមិត្តភាពវៀតណាម-កម្ពុជា យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអនុវត្តចលនាជួយឧបត្ថម្ភនិស្សិតកម្ពុជាដែលកំពុងសិក្សានៅវៀតណាម។ ក្នុងដំណាក់កាលឆ្នាំ ២០២២-២០២៧ សមាគមខិតខំប្រឹងប្រែងជួយឧបត្ថម្ភនិស្សិតកម្ពុជាដែលកំពុងសិក្សានៅវៀតណាមចំនួនពី ៨០ ដល់ ១០០ នាក់ ក្នុងមួយឆ្នាំ។

ប្រតិភូ និងនិស្សិតកម្ពុជាត្រូវបានជួយឧបត្ថម្ភនៅក្នុងពិធី
ប្រតិភូ និងនិស្សិតកម្ពុជាត្រូវបានជួយឧបត្ថម្ភនៅក្នុងពិធី

លោកស្រី Nguyen Thi Thanh បានឲ្យដឹងថា និស្សិតកម្ពុជា ដែលទទួលបានការជួយឧបត្ថម្ភនៅវៀតណាម ភាគច្រើនទទួលបានលទ្ធផលសិក្សាល្អ។ នៅពេលត្រឡប់មកប្រទេសវិញ និស្សិតទាំងនេះមានការងារស្ថេរភាព និងទទួលបានឱកាសអភិវឌ្ឍន៍ជាច្រើន។ លទ្ធផលនៃសកម្មភាពជួយឧបត្ថម្ភនិស្សិតកម្ពុជា រួមចំណែកជាក់ស្តែងក្នុងការកសាង "ស្ពានមិត្តភាពយូរអង្វែងពីជំនាន់មួយទៅជំនាន់មួយ រវាងប្រជាជាតិទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ"។

លោកស្រី ជា គឹមថា ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម បានថ្លែងអំណរគុណចំពោះសមាគមមិត្តភាពវៀតណាម-កម្ពុជា និងក្រុមគ្រួសារ បុគ្គល និងអង្គការនានាដែលបានជួយឧបត្ថម្ភនិស្សិតកម្ពុជាដែលកំពុងសិក្សានៅវៀតណាម។ លោកស្រីបានសម្តែងនូវក្តីជឿជាក់ថា និស្សិតកម្ពុជានឹងទទួលបានមនោសញ្ចេតនាយ៉ាងស្មោះស្ម័គ្រ ស្និទ្ធស្នាល និងការរួមដំណើរដ៏មានប្រសិទ្ធភាព ក្នុងដំណើរការសិក្សានៅវៀតណាម ក៏ដូចជាក្រោយពីបញ្ចប់ការសិក្សា។ ទន្ទឹមនឹងនោះ លោកស្រី ជា គឹមថា ក៏មានបំណងចង់ឱ្យនិស្សិតកម្ពុជាទាំងនេះធ្វើសមាហរណកម្មជាមួយក្រុមគ្រួសារជួយឧបត្ថម្ភ ចែករំលែកប្រពៃណីវប្បធម៌ និងសោភ័ណភាពក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ