Trending now

ប្រទេសអាល្លឺម៉ង់៖ ផលិតផលសរីរាង្គវៀតណាមទាក់ទាញការចាប់អារម្មណ៍នៅឯ Biofach ២០២៤​

10:32 | 20/02/2024 យោងតាមវិទ្យុសំលេងវៀតណាម

“សរីរាង្គគឺជាគន្លឹះនៃពិភពលោកប្រសើរជាង។ ចូរយើងរួមគ្នាការពារអាកាសធាតុ បង្កើតដំណោះស្រាយប្រកបដោយនិរន្តរភាព និងបង្កើតអនាគតដ៏គួរឱ្យរស់នៅសម្រាប់មនុស្សជំនាន់ក្រោយ»។ នោះគឺជាប្រធានបទនៃពិព័រណ៍ពាណិជ្ជកម្មឈានមុខគេរបស់ពិភពលោកសម្រាប់អាហារសរីរាង្គ Biofach ២០២៤ ដែលទើបបានបញ្ចប់នាយប់ថ្ងៃទី ១៦ ខែកុម្ភៈ នៅទីក្រុង Nürnberg រដ្ឋ Bavaria ភាគខាងត្បូងប្រទេសអាល្លឺម៉ង់។

មន្ទីរពេទ្យសាកលវិទ្យាល័យ Leipzig (ប្រទេសអាល្លឺម៉ង់) មានបំណងចង់សហការ និងគាំទ្រ Ca Mau ក្នុងវិស័យវេជ្ជសាស្ត្រ មន្ទីរពេទ្យសាកលវិទ្យាល័យ Leipzig (ប្រទេសអាល្លឺម៉ង់) មានបំណងចង់សហការ និងគាំទ្រ Ca Mau ក្នុងវិស័យវេជ្ជសាស្ត្រ
រដ្ឋ Hessen ប្រទេសអាល្លឺម៉ង់ បានផ្តល់អាហារូបករណ៍ចំនួន ៩០កន្លែង ដល់និស្សិតវៀតណាម រដ្ឋ Hessen ប្រទេសអាល្លឺម៉ង់ បានផ្តល់អាហារូបករណ៍ចំនួន ៩០កន្លែង ដល់និស្សិតវៀតណាម
ប្រទេសអាល្លឺម៉ង់៖ ផលិតផលសរីរាង្គវៀតណាមទាក់ទាញការចាប់អារម្មណ៍នៅឯ Biofach ២០២៤​
ប្រទេសអាល្លឺម៉ង់៖ ផលិតផលសរីរាង្គវៀតណាមទាក់ទាញការចាប់អារម្មណ៍នៅឯ Biofach ២០២៤​

នៅក្នុងពិព័រណ៍នេះ អតិថិជនមិនត្រឹមតែទទួលបានបទពិសោធន៍នូវផលិតផលប្រកបដោយភាពច្នៃប្រឌិតនិងស្វែងយល់ពីគំនិតនៃគ្រឿងសំអាង និងអាហារូបត្ថម្ភប្រកបដោយនិរន្តរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រីកការយល់ដឹងរបស់ខ្លួន ផ្លាស់ប្តូរទស្សនៈជាមួយមនុស្សដែលមានគំនិតដូចគ្នា និងទទួលបានការបំផុសគំនិតដោយអ្នកជំនាញជួរមុខ។

ធុរកិច្ចវៀតណាមចំនួន ៨អង្គភាព ដែលចូលរួមក្នុងពិព័រណ៍នេះបាននាំមកនូវផលិតផលពិសេសជាច្រើនដែលទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជន ដូចជា៖ ទឹកស៊ីអ៊ីវពីទឹកដមផ្កាដូង ស្ករពីផ្កាដូង ទឹកខ្មេះពីផ្កាដូង; ទុយយោស្មៅ ទុយយោឬស្សី និងផលិតផលកសិកម្មសរីរាង្គមួយចំនួនដូចជា ម្រេច អានីស គ្រាប់ស្វាយចន្ទី។

Biofach ២០២៤ ប្រមូលផ្តុំនូវស្តង់ទំនិញជាង ៣.០០០ មកពីប្រទេសជាង ១០០ ដោយដាក់តាំងបង្ហាញផលិតផលថ្មីបំផុត ប្រកបដោយភាពច្នៃប្រឌិត និងឆ្ពោះទៅអនាគត់ ដែលរួមចំណែកបង្កើតការតាំងពិព័រណ៍ផលិតផលអាហារសរីរាង្គដ៏ទូលំទូលាយបំផុត៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មេដឹកនាំ​វៀតណាម​បាន​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ដល់​កម្ពុជា​ក្រោយ​ការ​ផ្ទុះ​ឃ្លាំង​អាវុធ​
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR