Trending now

វៀតណាមចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី ៣៧ អង្គការស្បៀងអាហារនិងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (APRC)

10:06 | 20/02/2024 យោងតាមកាសែតកងទ័ពប្រជាជន

ចាប់ពីថ្ងៃទី ១៩ ខែកុម្ភៈ ដល់ថ្ងៃទី ២២ ខែកុម្ភៈ សន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី ៣៧ អង្គការស្បៀងអាហារនិងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (APRC) បានប្រព្រឹត្តទៅនៅទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា ជាមួយនឹងរបៀបវារៈផ្តោតលើបញ្ហាសន្តិសុខស្បៀង និងការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារ។

វៀតណាមស្នើដំណោះស្រាយធានាសន្តិសុខស្បៀងនៅសម័យកិច្ចប្រជុំ FAO វៀតណាមស្នើដំណោះស្រាយធានាសន្តិសុខស្បៀងនៅសម័យកិច្ចប្រជុំ FAO
ផ្តល់កិត្តិយសដល់អង្គការក្រៅរដ្ឋាភិបាលបរទេសចំនួន ៣៧ ដែលមានការរួមចំណែកជាច្រើនក្នុងការអភិវឌ្ឍន៍របស់វៀតណាម ផ្តល់កិត្តិយសដល់អង្គការក្រៅរដ្ឋាភិបាលបរទេសចំនួន ៣៧ ដែលមានការរួមចំណែកជាច្រើនក្នុងការអភិវឌ្ឍន៍របស់វៀតណាម
វៀតណាមចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី ៣៧ អង្គការស្បៀងអាហារនិងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (APRC)
វៀតណាមចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី ៣៧ អង្គការស្បៀងអាហារនិងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (APRC)

ចូលរួមសន្និសីទនេះ វៀតណាមបានលើកសំណើអំពីអាទិភាពនិងសកម្មភាពក្នុងវិស័យសំខាន់ៗចំនួន ៥ រួមមាន៖ ទប់ស្កាត់ការបាត់បង់និងខ្ជះខ្ជាយស្បៀងអាហារ; ផ្លាស់ប្តូរការនេសាទនិងវារីវប្បកម្មឆ្ពោះទៅនិរន្តរភាព; ពង្រឹងភាពធន់តាមរយៈការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារ។

វៀតណាមប្តេជ្ញាបន្តរួមចំណែកយ៉ាងសកម្មដល់សន្តិសុខស្បៀងអាហារសកលតាមរយៈការរក្សាស្ថិរភាពការនាំចេញអង្ករនិងកសិផលផ្សេងៗទៀត រដ្ឋាភិបាលវៀតណាមបានចេញផ្សាយ និងកំពុងជំរុញការអនុវត្តផែនការសកម្មភាពជាតិ ដើម្បីប្រែក្លាយប្រព័ន្ធស្បៀងអាហារប្រកបដោយតម្លាភាព មានទំនួលខុសត្រូវ ប្រកបដោយនិរន្តរភាពដល់ឆ្នាំ ២០៣០។

សន្និសីទ APRC-៣៧ បានកំណត់គោលដៅ ពន្លឿនវឌ្ឍនភាពក្នុងការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារនៅទូទាំងតំបន់ ក្នុងបរិបទនៃវិបត្តិសេដ្ឋកិច្ច និងអាកាសធាតុកំពុងរារាំងដល់វឌ្ឍនភាពក្នុងការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) ជាពិសេសគោលដៅនៃការបញ្ឈប់ភាពក្រីក្រ និងការកាត់បន្ថយវិសមភាព៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR