Trending now

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម អញ្ជើញ​ទទួលជួប​តំណាង​អចិន្ត្រៃយ៍បុរីវ៉ាទីកង់ប្រចាំនៅវៀតណាម

15:00 | 06/02/2024

អាសឺវ៉ែក តំណាងអចិន្ត្រៃយ៍ Marek Zalewski បានសម្តែងនូវសេចក្តីរីករាយក្នុងការទទួលបេសកកម្មថ្មីនៅវៀតណាម ក្នុងបរិបទដែលទំនាក់ទំនងរវាងបុរីវ៉ាទីកង់ និងវៀតណាមកំពុងអភិវឌ្ឍន៍ជាវិជ្ជមាន។

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពេញអង្គស្តីពីការទូតសេដ្ឋកិច្ចក្នុងសន្និសីទការទូតលើកទី ​៣២ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពេញអង្គស្តីពីការទូតសេដ្ឋកិច្ចក្នុងសន្និសីទការទូតលើកទី ​៣២
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញ ជូនពរ​បុណ្យតេត​ដល់​ក្រុមគ្រួសារអតីតថ្នាក់ដឹកនាំរដ្ឋាភិបាលនៅទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញ ជូនពរ​បុណ្យតេត​ដល់​ក្រុមគ្រួសារអតីតថ្នាក់ដឹកនាំរដ្ឋាភិបាលនៅទីក្រុងហូជីមិញ
អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោកស្រី Le Thi Thu Hang អញ្ជើញទទួលជួបជាមួយអាសឺវ៉ែក Marek Zalewski តំណាងអចិន្ត្រៃយ៍ដំបូងរបស់បុរីវ៉ាទីកង់ប្រចាំនៅវៀតណាម។
អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោកស្រី Le Thi Thu Hang អញ្ជើញទទួលជួបជាមួយអាសឺវ៉ែក Marek Zalewski តំណាងអចិន្ត្រៃយ៍ដំបូងរបស់បុរីវ៉ាទីកង់ប្រចាំនៅវៀតណាម។

នាថ្ងៃទី ៥ ខែកុម្ភៈ នៅទីស្នាក់ការក្រសួងការបរទេស អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានអញ្ជើញទទួលជួបជាមួយអាសឺវ៉ែក Marek Zalewski តំណាងអចិន្ត្រៃយ៍ដំបូងរបស់បុរីវ៉ាទីកង់ប្រចាំនៅវៀតណាម។

អនុរដ្ឋមន្ត្រីលោកស្រី Le Thi Thu Hang បានអបអរសាទរអាសឺវ៉ែក តំណាងអចិន្ត្រៃយ៍ Marek Zalewski ដែលបានទទួលបេសកកម្មថ្មីនៅវៀតណាម ព្រមទាំងអះអាងថា ការដែលភាគីទាំងពីរបានអនុម័តលើយន្តការប្រតិបត្តិការរបស់តំណាងអចិន្ត្រៃយ៍បុរីវ៉ាទីកង់ និងការិយាល័យតំណាងអចិន្ត្រៃយ៍របស់ បុរីវ៉ាទីកង់ប្រចាំនៅវៀតណាមក្នុងឱកាសបំពេញទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong នាខែកក្កដាឆ្នាំ ២០២៣ បានគូសសញ្ញាអភិវឌ្ឍន៍ដ៏សំខាន់ក្នុងទំនាក់ទំនងរវាងវៀតណាម និងបុរីវ៉ាទីកង់។

ជាការឆ្លើយតប អាសឺវ៉ែក តំណាងអចិន្ត្រៃយ៍ Marek Zalewski បានសម្តែងនូវសេចក្តីរីករាយក្នុងការទទួលបេសកកម្មថ្មីនៅវៀតណាម ក្នុងបរិបទដែលទំនាក់ទំនងរវាងបុរីវ៉ាទីកង់ និងវៀតណាមកំពុងអភិវឌ្ឍន៍ជាវិជ្ជមាន។ អាសឺវ៉ែក តំណាងអចិន្ត្រៃយ៍ Marek Zalewski បានអះអាងថា នឹងខិតខំប្រឹងប្រែងរួមចំណែកទៅក្នុងការបន្តបង្កើនជំនួបប្រាស្រ័យជាន់ខ្ពស់ និងកិច្ចសន្ទនាក្នុងស្មារតីសហប្រតិបត្តិការ យោគយល់គ្នា និងជំរុញទំនាក់ទំនងរវាងបុរីវ៉ាទីកង់ និងវៀតណាម ក៏ដូចជាជាមួយសមាគមន៍សាសនាកាតូលិកវៀតណាមផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលសម្រាប់ប្រជាជនតំបន់ព្រំដែនវៀតណាម-កម្ពុជា
ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក