ក្នុងដំណាក់កាល ២០២០-២០២៥ ខេត្ត Son La មានគោលបំណងក្លាយទៅជាមជ្ឈមណ្ឌលអនុវត្តកសិកម្មបច្ចេកវិទ្យាខ្ពស់ មជ្ឈមណ្ឌលផលិតកម្មនិងកែច្នៃកសិផលនៅតំបន់ភាគពាយព្យ។ បន្ទាប់ពីអនុវត្តប្រកបដោយជោគជ័យនូវការដាំដើមឈើហូបផ្លែលើចំណោត ខេត្ត Son La បានមានវិធីសាស្ត្រច្នៃប្រឌិតជាច្រើន ស្របតាមលក្ខខណ្ឌក្នុងមូលដ្ឋាន ដើម្បីជំរុញកំណើនបៃតង និងខិតខំប្រឹងប្រែងដើម្បីសម្រេចគោលដៅដែលបានដាក់ចេញ។
ពិធីបុណ្យស្រូវថ្មីប្លែកៗនៅឃុំ Ngoc Chien (ខេត្ត Son La - វៀតណាម) |
កសិករ Son La ផ្លាស់ប្តូរជាឌីជីថល ដើម្បីបញ្ជូនកសិផលវៀតណាមទៅឆ្ងាយ |
រដ្ឋាភិបាលវៀតណាមខិតខំប្រឹងប្រេងកសាងខេត្ត Son La ក្លាយជាមជ្ឈមណ្ឌលអនុវត្តបច្ចេកវិទ្យាខ្ពស់នៅតំបន់ភាគពាយព្យ |
នាប៉ុន្មានឆ្នាំកន្លងទៅ ចំការដាំព្រូនរបស់គ្រួសារលោក Vi Van Viet ជនជាតិ Sinh Mun នៅភូមិ Bon Cam ឃុំ Phieng Khoai ស្រុក Yen Chau ខេត្ត Son La ទាំងតែប្រមូលផលនៅដើមរដូវនិងចុងរដូវ។ ចំការព្រូនរបស់លោកប្រមូលផលចាប់ពីខែមេសាដល់ខែកក្កដា ដូច្នេះផ្លែព្រូនមានតម្លៃចាប់ពី ៧០.០០០ ដុង - ១០០.០០០ ដុងក្នុងមួយគីឡូក្រាម នៅដើមរដូវនិងចុងរដូវ។ លោក Vi Van Viet បានចែករំលែកថា៖ នេះគឺជាលទ្ធផលនៃការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាទៅក្នុងផលិតកម្មនិងការថែទាំ៖ “កាលពីមុន ផ្ទៃដីរបស់គ្រួសារខ្ញុំភាគច្រើន ដាំពោតនិងដំឡូងមី ប៉ុន្តែមានប្រសិទ្ធភាពសេដ្ឋកិច្ចទាបណាស់។ ដោយបានស្រាវជ្រាវនិងសិក្សាបទពិសោធន៍នៅគំរូចំការដាំព្រូនល្អៗ ខ្ញុំបានចាប់ផ្តើមវិនិយោគក្នុងការដាំព្រូនវិញ។ នាប៉ុន្មានឆ្នាំនេះ ទទួលបានប្រាក់ចំណូលយ៉ាងហោចណាស់ចំនួន ២០០ លានដុងក្នុងមួយរដូវ(៩.០០០ ដុល្លារអាមេរិក)”។
នៅឃុំព្រំដែន Phieng Khoai ស្រុក Yen Chau ដើមព្រូនត្រូវបានដាំនៅលើខ្នងភ្នំនោះ ប្រជាជននៅទីនេះហៅថាដើមព្រូនបាន “តោងឡើងភ្នំ" ជំនួសឲ្យដើមពោត។ បច្ចុប្បន្ននេះ ឃុំទាំងមូលមានគ្រួសារជាង ៤០០ គ្រួដាំដើមព្រូន លើផ្ទៃដីជិត ២០០ ហិកតា ប្រជាជនបានវិនិយោគ ៤៥-៥០ លានដុង/ហិកតា (២០០០ ដុល្លារ) សម្រាប់ប្រព័ន្ធស្រោចស្រពទឹកដោយស្វ័យប្រវត្តិ។ លោក Nguyen Khanh Toan នាយកសហករណ៍សេវាកសិកម្ម Toan Phat ឃុំ Phieng Khoai បានឲ្យដឹងថា៖ “នាបច្ចុប្បន្ន សហករណ៍មានផ្ទៃដីដាំដើមព្រូនចំនួន៦០ហិកតា ត្រូវបានដាំដុះនិងថែទាំតាមស្តង់ដា VietGAP ហើយត្រូវបានកំណត់តំបន់ផលិតកម្ម ធានាសុវត្ថិភាពចំណីអាហារ និងតាមដានដំណើរការផលិតកម្មដោយផ្ទាល់តាមរយៈប្រព័ន្ធកាមេរ៉ា៖ “សហករណ៍ក៏មានការបញ្ជាទិញជាច្រើន ដែលក្នុងនោះការបញ្ជាទិញក្នុងស្រុកតែងតែមានស្ថេរភាពជាច្រើនឆ្នាំមកហើយ។ ទីផ្សាររបស់យើងគឺប្រពៃណីក៏មានដែរ ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកហើយបណ្តាញសង្គម។ នៅពេលមានស្តង់ដារគ្រប់គ្រាន់សម្រាប់ការនាំចេញនោះ ទីផ្សារផ្លែព្រូនរបស់យើងនឹងចុះហត្ថលេខាលើកិច្ចសន្យានាំចេញទៅកាន់ប្រទេសនានា”។
សហករណ៍ Mé Lech នៅស្រុក Mai Son មានគ្រួសារចំនួន ២០ គ្រួ ដែលមានជំនាញក្នុងការដាំទៀបគ្រប់ប្រភេទ រួមមាន៖ ទៀបស្វិត ទៀបបារាំង និងទៀបទុរេន លើផ្ទៃដីជាង ១៥០ ហិកតា។ ដើម្បីថែទាំដើមទៀប សមាជិកបានវិនិយោគម៉ាស៊ីនដើម្បីគាំទ្រដល់ការធ្វើចាក់ដី បាញ់ទឹក និងបាញ់ថ្នាំដោយម៉ាស៊ីន។ លោក Nguyen Huu Tu នាយកសហករណ៍បានឲ្យដឹងថា៖ “សហករណ៍បានអនុវត្តបច្ចេកវិទ្យាខ្ពស់ ជាពិសេសផលិតកម្មសរីរាង្គ និងនាំយក ប្រព័ន្ធស្រោចសំណើមដល់ចំការ។ ជាមួយនឹងប្រព័ន្ធស្រោចសំណើមលើផ្ទៃដីជាង ១ ហិកតា សហករណ៍បានវិនិយោគប្រមាណ ១០០-១២០ លានដុង។ សហករណ៍ក៏ផ្សារភ្ជាប់ជាមួយក្រុមហ៊ុននិងផ្សារទំនើបដើម្បីលក់ផលិតផលរបស់ប្រជាជនផងដែរ”។
ក្រោយរយៈពេលជិត ៣ ឆ្នាំអនុវត្តគោលដៅក្លាយទៅជាមជ្ឈមណ្ឌលអនុវត្តកសិកម្មបច្ចេកវិទ្យាខ្ពស់ មជ្ឈមណ្ឌលផលិតកម្មនិងកែច្នៃកសិផលនៅតំបន់ភាគពាយព្យ ខេត្ត Son La មានផ្ទៃដីដាំដុះជិត ២២៥០០ ហិកតា អនុវត្តស្តង់ដាផលិតកម្មកសិកម្មស្អាត និងស្តង់ដារដូចគ្នាជាច្រើនទៀត; មានលេខកូដតំបន់ដាំដុះចំនួន ២៨១ ជាមួយផ្ទៃដីដាំដើមឈើហូបផ្លែជាង ៤៦០០ ហិកតា បម្រើការនាំចេញ។ រហូតមកដល់ពេលនេះ ខេត្តមានរោងចក្រចំនួន ១៧ និងកន្លែងកែច្នៃកសិផលជាង ៥០០ កន្លែង។ ផលិតកម្មកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់ខេត្តទទួលបានកំណើនល្អ ក្នុងឆ្នាំ ២០២១ កើនជាង ៧%។ នៅឆ្នាំ២០២២ បើទោះបីរងផលប៉ះពាល់យ៉ាងខ្លាំងពីជំងឺ Covid-១៩ និងវិបត្តិសេដ្ឋកិច្ចពិភពលោកក៏ដោយ ក៏តម្លៃកសិផលនៅទូទាំងខេត្តនៅតែកើនឡើងជាង ២,២% ហើយត្រូវបានប៉ាន់ប្រមាណក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះ បានកើនឡើងជាង ៥,៧%។ លោក Nguyen Huu Dong លេខាគណៈកម្មាធិការបក្សខេត្ត Son La បានមានប្រសាសន៍ថា៖ នៅឆ្នាំ ២០២០ ខេត្ត Son La បានដាក់ចេញគម្រោងនិងសេចក្តីសម្រេចចិត្តចំនួន ២ ស្តីពីការអភិវឌ្ឍកសិកម្ម រុក្ខាប្រមាញ់ និងជលផលបច្ចេកវិទ្យាខ្ពស់ និងសេចក្តីសម្រេចចិត្តស្តីពីការអភិវឌ្ឍឧស្សាហកម្មកែច្នៃកសិផលក្នុងខេត្ត៖ “មជ្ឈិមក៏មានបំណងចង់ឲ្យ ខេត្ត Son La នាពេលខាងមុខ នឹងក្លាយជាមជ្ឈមណ្ឌលផលិតកម្ម កែច្នៃកសិផលនៃតំបន់ភាគពាយព្យ។ អនុវត្តតាមការសន្និដ្ឋានរបស់ការិយាល័យនយោបាយ យើងខ្ញុំនឹងព្យាយាមផ្តល់អាទិភាពដល់ការអភិវឌ្ឍថាមពលកកើតឡើងវិញ ហើយនឹងអភិវឌ្ឍន៍ឧស្សាហកម្មកែច្នៃកសិផល ជាវិស័យដែលត្រូវបានខេត្តយកចិត្តទុកដាក់ជាពិសេស”។
ក្នុងនាមជាខេត្តព្រៃភ្នំជាប់ព្រំដែនដែលនៅមានការលំបាកជាច្រើន Son La ជានិច្ចកាលមានការប្តេជ្ញាចិត្ត និងបំណងប្រាថ្នាដើម្បីជំរុញការផ្លាស់ប្តូរថ្មី ច្នៃប្រឌិត ផ្តោតលើការជំនះពុះពារលើរាល់កំហិតនិងការលំបាក ដើម្បីកសាងមូលដ្ឋានអភិវឌ្ឍន៍យ៉ាងឆាប់រហ័សប្រកបដោយចីរភាព ក្លាយទៅជាមជ្ឈមណ្ឌលអភិវឌ្ឍន៍កសិកម្មបច្ចេកវិទ្យាខ្ពស់ និងជាមជ្ឈមណ្ឌលផលិតកម្ម កែច្នៃកសិផលនៅតំបន់ភាគពាយព្យ នាំមកនូវជីវភាពរស់នៅដ៏សម្បូរធូធារជូនបងប្អូនបណ្តាជនជាតិ នៅតំបន់ព្រំដែនរបស់មាតុប្រទេស៕
មតិពីមិត្តអ្នកអាន