Trending now

រដ្ឋសភាវៀតណាមអនុម័តលើច្បាប់លំនៅឋាន និងច្បាប់ធនធានទឹក

22:58 | 27/11/2023 យោងតាមវិទ្យុសំលេងវៀតណាម

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៦ រដ្ឋសភានីតិកាលទី១៥ នាថ្ងៃទី២៧ វិច្ឆិកា នៅទីក្រុងហាណូយ រដ្ឋសភាវៀតណាមបានបោះឆ្នោតអនុម័តលើច្បាប់លំនៅឋាន (ធ្វើវិសោធនកម្ម); ច្បាប់ស្តីពីធនធានទឹក (ធ្វើវិសោធនកម្ម)។

រដ្ឋសភាវៀតណាមបានកំណត់ទិសដៅកំណើនផលិតផលក្នុងស្រុកសរុប ពី ៦ ទៅ ៦,៥% ក្នុងឆ្នាំ ២០២៤ រដ្ឋសភាវៀតណាមបានកំណត់ទិសដៅកំណើនផលិតផលក្នុងស្រុកសរុប ពី ៦ ទៅ ៦,៥% ក្នុងឆ្នាំ ២០២៤
រដ្ឋសភាវៀតណាម៖ ស្វែងរកដំណោះស្រាយដើម្បីនាំប្រទេសជាតិជំនះលើការលំបាក និងបន្តអភិវឌ្ឍន៍ រដ្ឋសភាវៀតណាម៖ ស្វែងរកដំណោះស្រាយដើម្បីនាំប្រទេសជាតិជំនះលើការលំបាក និងបន្តអភិវឌ្ឍន៍
រដ្ឋសភាវៀតណាមអនុម័តលើច្បាប់លំនៅឋាន និងច្បាប់ធនធានទឹក
រដ្ឋសភាវៀតណាមអនុម័តលើច្បាប់លំនៅឋាន និងច្បាប់ធនធានទឹក

សេចក្តីព្រាងច្បាប់ស្តីពីលំនៅឋាន (ធ្វើវិសោធនកម្ម) ចែងថា អគ្គសហព័ន្ធការងារ វៀតណាមជាស្ថាប័នដែលទទួលបន្ទុកការវិនិយោគ សាងសង់លំនៅដ្ឋានសង្គម សម្រាប់កម្មករនិងពលករជួល ដើម្បីបំពេញបន្ថែមធនធានវិនិយោគអភិវឌ្ឍន៍លំនៅ ដ្ឋានសង្គម។ តាមនោះ លើកកម្ពស់តួនាទី និងការទទួលខុសត្រូវរបស់អគ្គសហព័ន្ធ ការងារវៀតណាមក្នុងការថែទាំ ធានាសុខុមាលភាពសង្គម ជាពិសេសសិទ្ធិទទួលបាន លំនៅដ្ឋាន ក៏ដូចជាលើកកំពស់គុណភាពជីវភាពរបស់កម្មករនិងពលករផងដែរ។

សេចក្តីព្រាងច្បាប់ស្តីពីធនធានទឹក (ធ្វើវិសោធនកម្ម) ត្រូវបានពិនិត្យ បំពេញ បន្ថែម និងកែសម្រួលជាមួយបទប្បញ្ញត្តិស្តីពីការផ្តល់អាទិភាពដល់ការវិនិយោគលើការ ស្រាវជ្រាវ ការរុករក ការធ្វើអាជីវកម្មប្រភពទឹក និងការស្តុកទុកទឹក; មានគោល នយោបាយអនុគ្រោះសម្រាប់គម្រោងវិនិយោគធ្វើអាជីវកម្មទឹកសម្រាប់ជីវភាពប្រចាំថ្ងៃ និងផលិតកម្មសម្រាប់ប្រជាជននៅតំបន់ដែលខ្វះខាតទឹកសាប តំបន់ជនជាតិភាគតិច តំបន់ព្រៃភ្នំ តំបន់ព្រំដែន និងកោះសមុទ្រ; លើកទឹកចិត្តសកម្មភាពស្តុកទុកទឹក៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វឌ្ឍនភាពគួរឱ្យកត់សម្គាល់ត្រូវបានធ្វើឡើងក្នុងការផ្លាស់ប្តូរការយល់ឃើញរបស់អ្នកនេសាទអំពីការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)
ទីក្រុងហូជីមិញ៖ "កាហ្វេពេលព្រឹកជាមួយអ្នកនេសាទ" ដើម្បីបង្កើនការយល់ដឹងអំពីការបង្ការ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)
នគរបាលប្រជាជនគឺជា «ក្រុមដែលមានវិន័យល្អបំផុត ស្មោះត្រង់បំផុត និងជិតស្និទ្ធបំផុតជាមួយប្រជាជន» ដែលរួមចំណែកដល់ការសម្រេចបាននូវគោលដៅយុទ្ធសាស្ត្ររបស់បក្សដោយជ
អាកាសយានដ្ឋានអន្តរជាតិ Phu Quoc នឹងស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិទី ២០ លាននាក់របស់ខ្លួន
ការពង្រីកលំហសម្រាប់ក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មកសិកម្មបច្ចេកវិទ្យាខ្ពស់