ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកា នៅខេត្ត Tay Ninh ប្រទេសវៀតណាម នាយកដ្ឋាននគរបាលស៊ើបអង្កេតបទល្មើសគ្រឿងញៀន (ក្រសួងនគរបាលវៀតណាម) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការផ្តាច់គ្រឿងញៀន និងស្តារនីតិសម្បទាដល់កងកម្លាំងសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា។
វៀតណាម និងព័រទុយហ្គាល់នឹងបើកការិយាល័យតំណាងការទូតនៅក្នុងប្រទេសនីមួយៗ |
គណៈប្រតិភូជាង ៦០ នាក់បានចូលរួមសមាជ VHU លើកទី ៥ |
វៀតណាមប្រារព្ធវគ្គបណ្តុះបណ្តាលស្តីពីការផ្តាច់គ្រឿងញៀន និងស្តារនីតិសម្បទាដល់កងកម្លាំងសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា |
ខ្លឹមសារនៃវគ្គបណ្តុះបណ្តាលរួមមាន៖ ស្ថានភាពគ្រឿងញៀននៅក្នុងតំបន់ និងលើពិភពលោក; អន្តរាគមន៍វេជ្ជសាស្រ្តសម្រាប់អ្នកញៀន; ការកំណត់អការៈសង្ស័យញៀន ការគ្រប់គ្រងអ្នកញៀន និងការគ្រប់គ្រងក្រោយការផ្តាច់គ្រឿងញៀន; គោលនយោបាយច្បាប់របស់វៀតណាមស្តីពីការផ្តាច់គ្រឿងញៀន។ល។
លើសពីនេះ កងកម្លាំងសមត្ថកិច្ចនៃប្រទេសទាំងពីរក៏បានផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ និងការយល់ដឹងតាមរយៈការងារជាក់ស្តែងនៅមជ្ឈមណ្ឌលផ្តាច់គ្រឿងញៀនក្នុងស្រុក ជួយសិក្ខាកាមបង្កើនចំណេះដឹង និងប្រសិទ្ធភាពនៃការផ្តាច់គ្រឿងញៀន និងស្តារនីតិសម្បទា កាត់បន្ថយតម្រូវការគ្រឿងញៀនក្នុងប្រទេសទាំងពីរ។
ថ្លែងមតិក្នុងពិធីបើក លោកវរសេនីយ៍ឯក Hoang Tam Hieu អនុប្រធាននាយកដ្ឋាននគរបាលស៊ើបអង្កេតបទល្មើសគ្រឿងញៀន ប្រធានគណៈប្រតិភូវៀតណាមបានអះអាងថា៖ “ប្រឈមមុខនឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងស្មុគស្មាញក្នុងស្ថានភាពគ្រឿងញៀននៅលើពិភពលោក និងក្នុងតំបន់ ការបណ្តុះបណ្តាល និងបង្កើនសមត្ថភាព ជំនាញ សម្រាប់កម្មាភិបាលជួរមុខគឺចាំបាច់បំផុត ដែលរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងបទល្មើសគ្រឿងញៀន ហើយទន្ទឹមនឹងនោះ កាត់បន្ថយផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃគ្រឿងញៀនមកលើសហគមន៍ និងសង្គម។ វៀតណាមជឿជាក់ថា កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនានាក្នុងកិច្ចសហប្រតិបត្តិការ និងចែករំលែកទំនួលខុសត្រូវរួមនោះ នឹងជាមូលដ្ឋានដើម្បីសម្រេចបាននូវគោលដៅរួមនៃការការពារសហគមន៍ប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រឿងញៀន ជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យមានស្ថិរភាព និងវិបុលភាព”។
តំណាងនៃភាគីកម្ពុជា បានថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភរបស់ក្រសួងនគរបាលវៀតណាម ដែលបានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការផ្តាច់គ្រឿងញៀន និងស្តារនីតិសម្បទាដល់កងកម្លាំងសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា។
តំណាងនៃភាគីកម្ពុជា បានស្នើឲ្យសិក្ខាកាមទាំងឡាយចូលរួមវគ្គបណ្តុះបណ្តាលឱ្យបានហ្មត់ចត់យ៉ាងសកម្ម ដើម្បីសម្រេចបាននូវគោលដៅ និងតម្រូវការដែលបានកំណត់ រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការទប់ស្កាត់ និងប្រឆាំងនឹងឧក្រិដ្ឋកម្ម និងបទល្មើសគ្រឿងញៀន ទន្ទឹមនឹងនោះ កាត់បន្ថយផលប៉ះពាល់នៃគ្រឿងញៀនមកលើសហគមន៍ និងសង្គម។ល៕
មតិពីមិត្តអ្នកអាន