Trending now

វៀតណាមត្រៀមខ្លួនជាស្រេចរួមដំណើរជាមួយអង្គការសហប្រជាជាតិក្នុងការជួយគុយបា

12:36 | 13/11/2023 យោងតាមវិទ្យុសំលេងវៀតណាម

ក្នុងជំនួបពិភាក្សាការងារនាពេលថ្មីៗនេះជាមួយលោក Francisco Pichon អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅគុយបា លោក Dang Hoang Giang ឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចរួមដំណើរជាមួយអង្គការសហប្រជាជាតិក្នុងការជួយគុយបាអនុវត្តរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម
សូម​ឱ្យ​សិល្បៈ​អាយ៉ង Te Tieu ​កាន់តែ​កក្រើក​ឡើង​ សូម​ឱ្យ​សិល្បៈ​អាយ៉ង Te Tieu ​កាន់តែ​កក្រើក​ឡើង​
លោក Francisco Pichon អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅគុយបា លោក Dang Hoang Giang ឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ
លោក Francisco Pichon អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅគុយបា និង លោក Dang Hoang Giang ឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ

លោក Pichon អតីតតំណាងមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្មនៅវៀតណាម (IFAD) បានចាត់ទុកថា បច្ចុប្បន្ន គុយបាកំពុងប្រឈមមុខនឹងការលំបាកជាច្រើនក្នុងការស្តារឡើងវិញក្រោយជំងឺ Covid-19 និងក្នុងការអនុវត្តរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

អង្គការសហប្រជាជាតិកំពុងអនុវត្តក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាពដំណាក់កាល ២០២០-២០២៤ ដើម្បីជួយគាំទ្រគុយបា ដោយផ្តោតលើវិស័យសេដ្ឋកិច្ច ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយធម្មជាតិ កសិកម្ម ការធានាសន្តិសុខស្បៀង ហើយសង្ឃឹមថា វៀតណាមអាចជួយគាំទ្រយ៉ាងសកម្មនូវដំណើរការនេះតាមរយៈការចែករំលែកបទពិសោធន៍អភិវឌ្ឍន៍។

ថ្លែងមតិក្នុងជំនួបនេះ លោក Dang Hoang Giang បានសង្កត់ធ្ងន់លើទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពពិសេសរវាងគុយបា និងវៀតណាម និងវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ្នកសម្របសម្រួលប្រចាំគុយបាក្នុងការជួយគុយបានាពេលកន្លងមក។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា ក្នុងតួនាទីជាដៃគូ វៀតណាមនឹងសហការការជាមួយអង្គការសហប្រជាជាតិ ដើម្បីជួយគុយបាយកឈ្នះលើបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងសម្រេចបាននូវវឌ្ឍនភាពសំខាន់ៗក្នុងការអនុវត្តរបៀបវារៈឆ្នាំ ២០៣០៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអំពាវនាវឱ្យមានសាមគ្គីភាពគាំទ្រប្រទេសគុយបានៅក្នុងកិច្ចប្រជុំនៃចលនាមិនចូលបក្សសម្ព័ន្ធ
ខេត្តបាក់និញ សិក្សាស្វែងយល់ពីបទពិសោធន៍អភិវឌ្ឍន៍សហករណ៍របស់ប្រទេសអ៊ីតាលី
លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី