Trending now

ទំហំកម្ចីសម្រាប់ប្រើប្រាស់ជាលក្ខណៈបុគ្គលកើនដល់ $៦,៧ ពាន់លាន

18:49 | 21/05/2019 (ដោយ សំណាង យោងតាម Phnom Penh Post)

យុគសម័យ - ទំហំកម្ចីប្រើប្រាស់លក្ខណៈបុគ្គលសរុប នៅក្នុងប្រទេស កម្ពុជា បានកើនឡើងដល់ ៦,៧ ពាន់លានដុល្លារ នៅចុងខែមីនាឆ្នាំនេះ កើនឡើង ៧,៤ ភាគរយ ធៀបនឹងចុងខែធ្នូឆ្នាំ ២០១៨។

របាយការណ៍​ CBC ​ឲ្យ​ដឹង​ថា ​ប្រជាជន​កម្ពុជា​ប្រហែល ​១,១៤ ​លាន​នាក់​បាន​ដាក់​ពាក្យ​សុំ​កម្ចី​ប្រើប្រាស់​លក្ខណៈ​​បុគ្គល​គិត​មក​ត្រឹម​ចុង​ខែ​មីនា​​ ឆ្នាំ​នេះ​ កើន​ឡើង ​៥,៣ ​ភាគរយ ​ចាប់​ពី​ដំណាច់​ខែ ​ធ្នូ​ ឆ្នាំ ​២០១៨​។ ​គិត​ត្រឹម​​ខែ​មីនា ​ឆ្នាំ ​២០១៩ ​កម្ចី​មិន​បាន​សង​ត្រឡប់​ទាន់​ពេល​ បន្ទាប់​ពី ​៣០ ​ថ្ងៃ ​(NPL 30) ​​​កើន​ឡើង​ដល់ ១,២៤ ​ភាគរយ ​​នៃ​ទំហំ​កម្ចី​​ប្រើប្រាស់​លក្ខណៈ​បុគ្គល​សរុប​ កើន​ឡើង​បន្តិច​ពី ​១,១​៨ ​ភាគរយ ​កាល​ពី​ចុង​ខែ ​ធ្នូ​ ឆ្នាំ ​២០១៨​។​

បុគ្គលិក​ធនាគារ​អេស៊ីលីដា​ កំពុង​រាប់​ក្រដាស​ប្រាក់​រៀល​កន្លង​មក​​

​ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ការិយាល័យ​ឥណទាន​កម្ពុជា​​បាន​ថ្លែង​​​ថា៖ ​«​កំណើន​នៃ​ឥណទាន​នៅ​តែ​ល្អ ហើយ​ទោះ​បី​ជា​ឥណទាន​មិន​ដំណើរការ​លើស​ពី​ ៣០ ​ថ្ងៃ​ កើន​​បន្តិច​ក៏​ដោយ​ ក៏​វា​ស្ថិត​ក្នុង​កម្រិត​មួយ​ទាប​ដែល​បញ្ជាក់​អំពី​ការ​គ្រប់គ្រង​គុណភាព​ឥណទាន​បាន​ល្អ​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ»​។

លោក​បន្ត​ថា​ ចំនួន​នៃ​ការ​ស្នើ​សុំ​ប័ណ្ណ​​ ឥណទាន​ធ្លាក់​ចុះ​ក្នុង​ត្រីមាស​ទី​១ ​ឆ្នាំ​នេះ​ ធៀប​នឹង​ត្រី​មាស​មុន ដែល​បញ្ជាក់​ថា​ មាន​តម្រូវ​ការ​ប័ណ្ណ​ឥណទាន​តិច​នៅ​ត្រី​មាស​នេះ។​

ទំហំ​កម្ចី​​ប្រើប្រាស់​លក្ខណៈ​បុគ្គល​ រួម​មាន​កម្ចី​ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន​ (៥១,​២ ​ភាគរយ) ​កម្ចី​អចលនទ្រព្យ ​(៤៧,​៦ ​ភាគរយ)​ និង​ប័ណ្ណ​ឥណទាន​ (១,១ ​ភាគរយ​)៕

(ដោយ សំណាង យោងតាម Phnom Penh Post)

(ដោយ សំណាង យោងតាម Phnom Penh Post)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR
វៀតណាម - គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ភ្ញៀវអន្តរជាតិ