Trending now

ស.ប.ប.ក លុបចោលកិច្ចពិភាក្សាការងារជាន់ខ្ពស់ជាមួយកូរ៉េខាងត្បូងនិងព្រមានលុបចោលសន្និសីទកំពូល

22:10 | 16/05/2018 (ដោយ ហ្វាង អាញ)

យុគសម័យ - ជំនួបកំពូលរវាង ប្រធានាធិបតីអាមេរិក Donald Trump ជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ១២ មិថុនាខាងមុខ នឹងទទួលបាន "ជោគជ័យជាផ្លែផ្កា"។

នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក Lee Nak-yon

ទីភ្នាកងារសារព័ត៌មានកណ្ដាលរបស់កូរ៉េខាងជើង (KCNA) បានជូនដំណឹងថា៖ ព្យុងយ៉ាងនាថ្ងៃទី ១៦ ឧសភាបានព្រមាននឹងលុបចោលសន្និសីទកំពូលជាប្រវត្តិសាស្ត្រជាមួយអាមេរិក ដែលគ្រោងនឹងប្រព្រឹត្តិទៅនាថ្ងៃទី ១២ មិថុនាខាងមុខ នៅសិង្ហបុរី ប្រសិនបើវ៉ាស៊ីនតោនបន្តតម្រូវឲ្យ ស.ប.ប.ក បោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ។ ព្យុងយ៉ាងក៏បានប្រកាសថា៖ ប្រ ទេសខ្លួននឹងគ្មានពេលណាដែលបោះបង់ចោលនុយក្លេអ៊ែរ ដើម្បីជាថ្នូរនឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយអាមេរិកឡើ

សូមគូសបញ្ជាក់ថា៖ មុននេះ KCNA ក៏បានជូនដំណឹងថា៖ ព្យុងយ៉ាងបានសម្រេចិត្តលុបចោលកិច្ចពិភាក្សាជាន់ខ្ពស់ជាមួយកូរ៉េខាងត្បូង ដែលគ្រោងនឹងប្រព្រឹត្តិទៅនាថ្ងៃទី ១៦ ឧសភានៅភូមិផ្អាកសង្គ្រាម Panmunjom ដើម្បីប្រឆាំងជំទាស់ចំពោះការធ្វើសមយុទ្ធ Max Thunder ដែលកំពុងប្រព្រឹត្តិទៅរវាងកូរ៉េខាងត្បូងជាមួយយយអាមេរិក។ យោងតាម KCNA បានឲ្យដឹងថា៖ ការធ្វើសមយុទ្ធ Max Thunder រវាងកម្លាំងអាកាសកូរ៉េខាងត្បូងជាមួយអាមេរិក គឺជាការហ្វឹកហាត់សម្រាប់ការឈ្លានពាន ស.ប.ប.ក ហើយជាកាយវិការបង្ករឿងហេតុ ខណៈដែលទំនាក់ទំនងអន្តរកូរ៉េកំពុងមានភាពកក់ក្ដៅឡើង។

ចំពោះបម្រែបម្រូលនេះ នាថ្ងៃដដែល នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក Lee Nak-yon បានបង្ហាញនូវជំនឿជាក់ថា៖ ជំនួបកំពូលរវាង ប្រធានាធិបតីអាមេរិក Donald Trump ជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ១២ មិថុនាខាងមុខ នឹងទទួលបាន "ជោគជ័យជាផ្លែផ្កា" ហើយនឹងជួយបញ្ឈប់សង្រ្គាមត្រជាក់ជាផ្លូវការ តាមរយៈសន្តិភាពដ៏រយូរអង្វែងនៅលើឧបទ្វីបកូរ៉េ។ នៅក្នុងបទសុន្ទរកថា នៅក្នុងវេទិការសន្តិសុខមួយនៅក្នុងស្រុក លោក Lee បានកោតសរសើរចំពោះលោក Trump ដែលបង្កើតឡើងជំហានលោតផ្លោះដ៏សំខាន់ៗផងដែរ៕

(ដោយ ហ្វាង អាញ)

(ដោយ ហ្វាង អាញ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ