Trending now

«​ក្តាត​ខេ​ម​សែត​» រី​សត​ជាប់មាត់​សមុទ្រ​សាក​សម​សម្រាប់​ទស្សនា​ថ្ងៃ​លិច​

12:43 | 08/10/2020 (សរុបដោយ ហេង វុធ្ធី)

«​ក្ដាត​ខេ​ម​សែត​» ជា​រី​សត​ជាប់មាត់​សមុទ្រ​មួយ ដែល​អាច​ឲ្យ​ភ្ញៀវទេសចរ​សម្រាក​លម្ហែកាយ ស្ដាប់​សំឡេង​ទឹករលក​បោកបក់​ប៉ះ​ផ្ទាំង​ថ្ម​។ ក្ដាត​ខេ​ម​សែត ជា​កន្លែង​សាក​សម​បំផុត​សម្រាប់​ទស្សនា​ថ្ងៃ​លិច ចាំង​ចូល​ផ្ទៃ​ទឹកសមុទ្រ​ដ៏​ធំ​ល្វឹងល្វើយ​។

«​ក្តាត​ខេ​ម​សែត​» រី​សត​ជាប់មាត់​សមុទ្រ​សាក​សម​សម្រាប់​ទស្សនា​ថ្ងៃ​លិច​

ស្ថិតនៅ​ភូមិ​ក្ដាត ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត ក្ដាត​ខេ​ម​សែត ជា​រី​សត​ថ្មី​មួយ​ដែលមាន​សម្រស់​ទាក់ទាញ ដោយមាន​ស្ពានឈើ​យ៉ាង​វែង​សាងសង់​ពី​ឈើ ដើម្បី​ឲ្យ​ភ្ញៀវទេសចរ​ដើរ​កម្សាន្ត និង​ថតរូប​ស្អាតៗ​។ ស្ពានឈើ​មួយ​នេះ ទេសចរ​ក៏​អាច​អង្គុយ​លើ​ទោង នៅ​មាត់សមុទ្រ​ដើម្បី​ទស្សនា​ថ្ងៃ​លិច​ចាំង​ចូល​ផ្ទៃ​ទឹកសមុទ្រ ក៏​ជា​ភាព​ទាក់ទាញ​មួយ​ដែរ​។ ជាមួយគ្នានេះ ទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​រី​សត ក្ដាត​ខេ​ម​សែត ក៏​អាច​ងូតទឹក​សមុទ្រ​លេង​កម្សាន្ត អាំង​សាច់​នៅពេល​ល្ងាច ជាមួយ​ខ្យល់អាកាស​បរិសុទ្ធ​តាម​មាត់ទឹក​។​

«​ក្តាត​ខេ​ម​សែត​» រី​សត​ជាប់មាត់​សមុទ្រ​សាក​សម​សម្រាប់​ទស្សនា​ថ្ងៃ​លិច​

ភ្ញៀវទេសចរ ចំណាយ​ត្រឹម ៨​ម៉ឺន​រៀល សម្រាប់​ការ​ស្នាក់​នៅផ្ទះ​ស្នាក់ រាង​ជា​ត្រីកោណ​ពណ៌​ក្រហម និង​ចំណាយ​ត្រឹម​១៤​ម៉ឺន​រៀល សម្រាប់​ការ​ស្នាក់នៅ​បឹង​កា​ឡូ​ជាប់មាត់​សមុទ្រ​។ សម្រាប់​ទេសចរ​ដែល​មិនបាន​ត្រៀម​អាហារ​សម្រាប់​បរិភោគ នៅក្នុង​រី​សត​មួយ​នេះ​ក៏មាន​ភោជនីយដ្ឋាន និង​មាន​លក់​គ្រឿង​សមុទ្រ​ជាច្រើន​ប្រភេទ​សម្រាប់​ទេសចរ​ផងដែរ​៕

(សរុបដោយ ហេង វុធ្ធី)

(សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR