Trending now

ប្រាសាទវត្តអធ្វា ស្នាព្រះហស្ដព្រះបាទសូរ្យវរ្ម័នទី២ ដែលអ្នកស្រុកអង្គរបច្ចុប្បន្នជឿថាមានភាពស័ក្តិសិទ្ធិខ្លាំង

18:15 | 18/10/2020 (តាម Freshnews)

ប្រាសាទវត្តអធ្វា ស្ថិតនៅចម្ងាយប្រមាណ ៤ គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប តាមបណ្តោយផ្លូវទៅភ្នំក្រោម ដែលសង់ឡើងពីថ្មភក់ បែរមុខទៅទិសខាងលិច។ ប្រាសាទនេះកសាងឡើងនៅសម័យកាលដំណាលនឹងប្រាសាទអង្គរវត្តដែរ គឺនៅពាក់កណ្តាលសតវត្សរ៍ទី១២ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០)។


ប្រាសាទនេះសម្រាប់ឧទ្ទិសដល់ព្រហ្មញសាសនា ប៉ុន្តែតាមសិលាចារឹកដែលចារនៅតាមជើងសសរជាច្រើន ហើយភាគច្រើននៃសិលាចារឹកទាំងនោះបានចារក្នុងអំឡុងសតវត្សរ៍ទី១២ បានបង្ហាញថាប្រាសាទនេះត្រូវបានប្រើប្រាស់ក្នុងមុខងារព្រះពុទ្ធសាសនា អស់រយៈពេលជាច្រើនឆ្នាំ។

តាមប្លង់ស្ថាបត្យកម្មនៃប្រាសាទទាំងមូលមានរាងបួនជ្រុងស្មើ មានច្រកចូលគ្រប់ទិសទាំងបួន ប៉ុន្តែសំណង់ប្រាង្គប្រាសាទនីមួយៗជាប្រភេទប្រាង្គទោលដាច់ដោយឡែកពីគ្នា រាងជាចតុកោណកែង។ នៅជុំវិញតួប្រាង្គកណ្តាលមានប្រាង្គប្រាសាទតូចៗចំនួន ៤ ដែលប្រាង្គចំនួន ២ ធ្វើពីថ្មភក់ និងប្រាង្គចំនួន ២ ទៀតធ្វើពីថ្មភក់លាយថ្មបាយក្រៀម ស្ថិតនៅលើខឿនខ្ពស់ បែរមុខទៅទិសខាងលិចទាំងអស់ដូចតួប្រាង្គកណ្តាលដែរ។

សំណង់ប្រាសាទវត្តអធ្វាពុំសូវទទួលរងនូវការខូចខាតប៉ុន្មានឡើយ ហើយក៏ពុំសូវមានចម្លាក់ក្បាច់រចនាអ្វីច្រើនដែរ។

បច្ចុប្បន្ន ប្រាសាទនេះស្ថិតនៅក្នុងបរិវេណនៃវត្តអធ្វា ដែលជាសំណង់ព្រះពុទ្ធសាសនា ហើយក៏នៅតែជាកន្លែងស័ក្តិសិទ្ធិ ដែលអ្នកភូមិចំណុះជើងវត្តអធ្វាតែងតែយកជាទីតាំងប្រារព្ធពិធីឡើងអ្នកតានៅថ្ងៃ៣កើត ខែមាឃ និងថ្ងៃ៣កើត ខែពិសាខ ជារៀងរាល់ឆ្នាំ ដោយមានរូបស្នងជាស្តេចនាគស នាគខៀវ នាគខ្មៅជាដើម។

រូបភាពខ្លះនៃប្រាសាទវត្តអធ្វា ស្នាព្រះហស្ដព្រះបាទសូរ្យវរ្ម័នទី២៖





(តាម Freshnews)

(តាម Freshnews)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤