Trending now

បើកជំរុំរដូវក្តៅសម្រាប់​យុវជនជា​អាណិកជននិង​យុវវ័យ​ទីក្រុងហូជីមិញឆ្នាំ ២០២៣

08:57 | 12/07/2023 យោងតាមវិទ្យុសំលេងវៀតណាម

នាព្រឹកថ្ងៃទី ១១ ខែកក្កដា គណៈកម្មាធិការទទួលបន្ទុកជនវៀតណាមនៅឯបរទេសទីក្រុងហូជីមិញ និងសម្ព័ន្ធយុវជនទីក្រុងបានសហការគ្នារៀបចំពិធីបើកជំរុំរដូវក្តៅ “យុវជនអាណិកជន និងយុវវ័យទីក្រុងហូជីមិញ” លើកទី ១៦ ឆ្នាំ ២០២៣ ក្រោមប្រធានបទ “មោទនភាពទឹកដីវៀតណាម”។

បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមឆ្នាំ ២០២៣ (ឆ្នាំថោះ បញ្ចស័ក ២០២៣)៖ ប្រជាជនវៀតណាមក្នុងប្រទេសសឹង្ហបុរីរំភើបរីករាយស្វាគមន៍ឆ្នាំថ្មីប្រពៃណី បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមឆ្នាំ ២០២៣ (ឆ្នាំថោះ បញ្ចស័ក ២០២៣)៖ ប្រជាជនវៀតណាមក្នុងប្រទេសសឹង្ហបុរីរំភើបរីករាយស្វាគមន៍ឆ្នាំថ្មីប្រពៃណី
សួន​ស្នេហ៍​ជនបទ ​កន្លែង​យុវវ័យ ​បន្ទាយ​មាន​ជ័យ ​មិន​ដែល​រំលង សួន​ស្នេហ៍​ជនបទ ​កន្លែង​យុវវ័យ ​បន្ទាយ​មាន​ជ័យ ​មិន​ដែល​រំលង
ជំរុំរដូវក្តៅបានថតរូបជុំគ្នានៅមុខរូបសំណាកលោកប្រធានហូជីមិញ។
ជំរុំរដូវក្តៅបានថតរូបជុំគ្នានៅមុខរូបសំណាកលោកប្រធានហូជីមិញ។

ជំរុំរដូវក្តៅមានការចូលរួមរបស់យុវជនអាណិកជនចំនួន៦០នាក់ មកពីប្រទេសនិងតំបន់ដែនដីចំនួន១៥។ ដោយប្រព្រឹត្តទៅក្នុងរយៈពេល៥ថ្ងៃ ជំរុំរដូវក្តៅគឺជាឱកាសសម្រាប់យុវជនជាអាណិកជនមកទស្សនាទីកន្លែងល្បីល្បាញនៅទីក្រុងហូជីមិញដូចជា វិមានឯករាជ្យ សារមន្ទីរប្រវត្តិសាស្ត្រ... ហើយបានចូលរួមយុទ្ធនាការស្ម័គ្រចិត្តជាមួយយុវជនទីក្រុងនៅឃុំកោះ Thanh An ស្រុក Can Gio ទៅសាក់សួរសុខទុក្ខក្រុមគ្រួសារគោលនយោបាយ ធ្វើអនាម័យបរិស្ថាន ផ្លាស់ប្តូរកីឡា ជាពិសេសគឺរៀបចំសិក្ខាសាលាស្តីពី “យុវជន Thanh An ជាមួយសមាហរណកម្មអន្តរជាតិ” នៅឃុំកោះ Thanh An។ ប្អូន Nguyen Tuan Khang សិស្សថ្នាក់ទី ១០ អាណិកជននៅហុងគ្រីបានចូលរួមជំរុំរដូវក្តៅជាលើកដំបូង ដោយក្តីស្បាយរីករាយយ៉ាងខ្លាំងចំពោះសកម្មភាពស្ម័គ្រចិត្តនៅឃុំកោះ Thanh An ស្រុក Can Gio៖ “សំខាន់បំផុតគឺស្វែងយល់បន្ថែមពីប្រទេសជាតិ ស្វែងយល់ពីជីវភាពរស់នៅរបស់មនុស្សនៅជុំវិញ ខ្ញុំឃើញថាសកម្មភាពស្ម័គ្រចិត្តមានអត្ថន័យខ្លាំងណាស់។ នៅពេលវិលត្រឡប់មកប្រទេសហុងគ្រីវិញ ខ្ញុំចង់ប្រាប់មិត្តភក្តិអំពីការងារស្ម័គ្រចិត្តដែលខ្ញុំបានធ្វើដើម្បីជួយមនុស្សគ្រប់រូបនិងឧទ្ទេសនាមអំពីប្រទេសវៀតណាម”។

បន្ទាប់ពីពីធីបើកនៅទីក្រុងហូជីមិញជំរុំរដូវក្តៅសម្រាប់យុវជនអាណិកជនបានទៅទស្សនាទីតាំងវប្បធម៌និងទេសចរណ៍មួយចំនួន ហើយបានប្រគល់អំណោយចំនួន ៣០ ជូនសិស្សានុសិស្សនៅទីក្រុង Phan Thiet ខេត្ត Binh Thuan ផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

នៅកណ្តាលពពកពណ៌សនៃ Tua Chua ក្មេងស្រីនេះបានបញ្ឆេះចំណង់ចំណូលចិត្តចំពោះក្តីស្រមៃនៃតែសានទឿយៀតវៀតណាម
នាយករដ្ឋមន្ត្រីស្នើឱ្យដោះស្រាយការរំលោភបំពាន IUU ឱ្យបានហ្មត់ចត់ និងត្រៀមខ្លួនធ្វើការជាមួយក្រុមត្រួតពិនិត្យ EC
ខេត្ត Khanh Hoa ផ្សព្វផ្សាយការឃោសនា និងការត្រួតពិនិត្យនាវានេសាទ ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ការរីករាលដាលនៃជនជាតិវៀតណាមនៅក្នុងទឹកដីនៃព្រះអាទិត្យរះ
ខេត្ត Quang Tri រឹតបន្តឹងការគ្រប់គ្រងនាវានេសាទ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)