បន្ទាប់ពីរយៈពេលជាង៥ឆ្នាំ ដែលគណៈកម្មការអ៊ឺរ៉ុប (EC) ព្រមាន “កាតលឿង”(ចាប់ពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧) ចំពោះសកម្មភាពនេសាទជលផលរបស់វៀតណាម ឆ្លងកាត់អធិការកិច្ចចំនួន៣លើក EC បានអំណះអំណាងបទដ្ឋានដំណើរដោះ “កាតលឿង”របស់វៀតណាម កំពុងដើរចំទិសដៅ និងមានការកែសម្រួលសកម្ម។
![]() |
![]() |
![]() |
កងកម្លាំងសមត្ថកិច្ចនៃខេត្តហាទិញ ឃោសនាអំពី IUU ជូននេសាទករ។ រូបថត៖ ហ្វាងញី/ទីភ្នាក់ងារសារព័ត៌មានវៀតណាម |
ចាប់តាំងពីឆ្នាំ២០១៧ រដ្ឋាភិបាលវៀតណាមដាក់ចេញគោលដៅពង្រាយក្នុងពេលតែមួយ ដោយសុពលភាព និងប្រសិទ្ធភាពរាល់ការកំណត់នៃច្បាប់ជលផល។ ជំនះអត្ថិភាព រាំងស្ទះតាមការស្នើរបស់ EC អំពីការប្រឆាំងធ្វើអាជីវកម្ម IUU ដោះសេចក្តីព្រមាន “កាតលឿង” នៅឆ្នាំ២០២៣ ឯកភាព យល់ដឹង សកម្មភាព និងការចូលរួមទូទាំងប្រព័ន្ធនយោបាយក្នុងកិច្ចការបង្ការប្រឆាំងការធ្វើអាជីវកម្ម IUU។
បច្ចុប្បន្នទូទាំងប្រទេស មាននាវានេសាទជិត៩០ពាន់គ្រឿង ក្នុងនោះនាវាដែលមានប្រវែងក្រោម១៥ម៉ែត្រ មានជិត៥៦ពាន់គ្រឿង នាវាដែលមានប្រវែងលើ១៥ម៉ែត្រ មានជិត៥០ពាន់គ្រឿង។ រហូតដល់ដាច់ខែមេសា ឆ្នាំ២០២៣ ទូទាំងប្រទេសមានក្រុមអាជីវករនេសាទមូលដ្ឋានចំនួន៨៦ក្រុម នៅតាម១៦/២៨ខេត្ត ក្រុង ដែលមានសមុទ្រ ក្នុងនោះមានសមាជិកចំនួន១៧ពាន់នាក់ និងនាវានេសាទដែលមានប្រវែងលើ១៥ម៉ែត្រឡើងទៅ មានជាង៦,២ពាន់គ្រឿង។
បច្ចុប្បន្នទូទាំងប្រទេស មានក្រុមផលិតនៅលើសមុទ្រជាង៤,២ពាន់ក្រុម ដោយមានការចូលរួមនៃមធ្យោបាយជិត២៩,៦ពាន់គ្រឿង ពលករនៅលើតំបន់សមុទ្រជិត១៨០ពាន់នាក់។ ធម្មតា ទម្រង់រូបភាពធ្វើរួមរបរ មាននាវាពី៥ទៅដល់១០គ្រឿង នេសាទនៅលើដែននេសាទតែមួយ មានទំនាក់ទំនងជិតស្និទ្ធិ (រួមត្រកូល បងប្អូនបង្កើត រួមភូមិ។ល។) សហការជួយគ្នាទៅវិញទៅមក។ គុណសម្បត្តិទម្រង់រូបភាពនេះ គឺលើកកម្ពស់ប្រសិទ្ធភាពផលិតកម្ម កាត់បន្ថយគ្រោះថ្នាក់ពេលចេញទៅនេសាទនៅក្រៅសមុទ្រ។
![]() |
នាវាធ្វើអាជីវកម្មជលរបស់នេសាទករខេត្តនិញធ្វឹន (Ninh Thuan)។ រូបថត៖ ង្វៀនថាញ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម |
លោកត្រឹង ឌិញឡឹន (Tran Dinh Luan) អគ្គនាយកនៃអគ្គនាយកដ្ឋានជលផលឱ្យដឹងថា EC បន្តរក្សាសេចក្តីព្រមាន “កាតលឿង” ប្រៀបដូចជាជញ្ជាំងកំផែង ស្ថិតនៅចំពោះមុខ បង្កការឧបសគ្គជាច្រើន សម្រាប់សកម្មភាពនាំចេញជលផល របស់ប្រទេសយើង។
រយៈពេលថ្មីៗនេះ ដើម្បីដោះកាតលឿង EC ចំពោះជលផល។ នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល បានប្រកាសសេចក្តីសម្រេចចិត្តលេខ 208/QĐ-TTg ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ អនុម័តគម្រោងបង្វែមុខរបរនេសាទមួយចំនួន ដែលប៉ះពាល់ដល់ប្រភពចំណូល និងបរិស្ថានអេកូឡូស៊ី។
“បច្ចុប្បន្ននេះ ដើម្បីដោះកាតលឿង EC ចំពោះជលផល។ ប្រទេសវៀតណាមត្រូវកាត់បន្ថយបរិមាណប្រមូលផលគ្រឿងសមុទ្រ ប៉ុន្តែដើម្បីការអភិវឌ្ឍសេដ្ឋកិច្ច ធានាជីវភាពរស់នៅប្រជានេសាទ តម្លៃជលផលត្រូវបានបង្កើនឡើង។ ហេតុនេះ គ្មានពិធីណាផ្សេងពីត្រូវលើកកម្ពស់សកម្មភាពនេសាទ និងលើកកម្ពស់តម្លៃកែច្នៃ។ មូលដ្ឋាននានាត្រូវបន្តត្រួតពិនិត្យដើម្បីអភិវឌ្ឍក្រុមនាវា និងសង្កេតមើលការនេសាទនៅតាមតំបន់សមុទ្រដែលបានឡើងគម្រោង។ល។” លោកត្រឹន ឌិញឡឹន (Tran Dinh Luan) សង្កត់ធ្ងន់។
![]() |
នេសាទករខេត្តភូអៀន (Phu Yen) ធ្វើអាជីវកម្មត្រីធូណានាំចេញ។ រូបថត៖ ផាម គឿង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម |
នៅឆ្នាំ២០២៣ វិស័យកសិកម្មដាក់ចេញគោលដៅតម្លៃនាំចេញលើ៥០ពាន់លានដូល្លាអាមេរិក ក្នុងនោះ នាំចេញជលផលផុតកំណត់១១ពាន់លានដូល្លាអាមេរិក។ ទោះបី ដោយមានការប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ច ដូច្នេះតាំងពីដើមឆ្នាំ២០២៣ រហូតដល់សព្វថ្ងៃ តម្លៃនីហរ័ណ ក្នុងនោះកសិកម្មបានថយចុះយ៉ាងទម្ងន់។ “បច្ចុប្បន្ន វិស័យនេសាទជលផលសមុទ្រ កំពុងត្រូវព្រមានកាតលឿង របស់ EC ដូច្នេះត្រូវកាត់បន្ថយការនេសាទត្រី។ ហេតុនេះ វិស័យ និងមូលដ្ឋាននានា ត្រូវមានវិធានការបង្វែមុខរបរទាន់ពេល គាស់លំហូរប្រភពទំនិញនាំចេញ វិនិយោគទំនើបកម្មបច្ចេកវិទ្យា និងតម្លៃកំណើន វិនិយោគសម្រាប់ការកែច្នៃស៊ីជម្រៅ កាត់បន្ថយការកែច្នៃបឋម។ល។” អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍជនបទ ផុង ដឹកតៀន (Phung Duc Tien) រៀបរាប់។
អនុរដ្ឋមន្រ្តីរៀបរាប់យ៉ាងនេះថា វៀតណាមមានសក្តានុពល មានប្រៀងសម្រាប់ការអភិវឌ្ឍចិញ្ចឹមសមុទ្រ តាមដំណើរការរហូតដល់ឆ្នាំ២០២៥ ត្រូវសម្រេចបានកំហិត៨៥០ពាន់តោន សព្វថ្ងៃសម្រេចបានលើ៧០០ពាន់តោន ប៉ុន្តែចម្បងជាការចិញ្ចឹមត្រីទ្រុងជិតច្រាំង សន្ទភាពចិញ្ចឹមខ្ពស់ពេក គួបផ្សំនឹងបរិស្ថានកខ្វក់ ធ្វើឱ្យកំណើនហានិភ័យខ្ពស់។ ហេតុនេះត្រូវជំរុញការចិញ្ចឹមត្រីលើសមុទ្រឆ្ងាយច្រាំង ដើម្បីបង្កើនបរិមាណជលផលបម្រើការនាំចេញ។
“គោលការណ៍នឹងបង្កលក្ខណៈអតិបរិមា បង្កបរិស្ថានងាយស្រួល សម្រាប់សហគ្រាស អង្គការ ឯកជនចូលរួមជំរុញតម្លៃទូទាំងវិស័យ។ ចង់ធ្វើបាន វិស័យជលផល រដ្ឋអំណាចមូលដ្ឋានត្រូវត្រួតពិនិត្យ បូកសរុបលម្អិត សេនាធិការទាន់ពេលមានប្រសិទ្ធភាព ដើម្បីដោះស្រាយចំណងឆាប់រហ័ស ដោះស្រាយសម្រេចនូវបញ្ហាដែលសេសសល់” អនុរដ្ឋមន្រ្តី ផុង ដឹកតៀន (Phung Duc Tien) សង្កត់ធ្ងន់៕
រដ្ឋាភិបាលវៀតណាម រក្សារឹងមាំទស្សនាទានថា ការរារាំង កម្ចាត់ការធ្វើអាជីវកម្ម IUU ជាទំនួលខុសត្រូវរបស់ប្រទេសនីមួយៗដែលមានសមុទ្រ ដើម្បីការពារប្រភពធនធានជលផល និងប្រព័ន្ធអេកូឡូស៊ីសមុទ្រចីរភាព ស្ថេរភាព ប្រជាជនចិញ្ចឹមជីវិតដោយលំនឹង ធានាការពារជាតិ សន្តិសុខនៅលើតំបន់សមុទ្រ ព្រមទាំងអនុវត្តបណ្ដាកិច្ចសន្យា អនុសញ្ញាអន្តរជាតិដែលវៀតណាមចូលរួម។ |
មតិពីមិត្តអ្នកអាន