Trending now

៥ កន្លែងសម្រាប់ដំណើរកម្សាន្តលក្ខណៈគ្រួសារនៅតាមខេត្តនានានៅកម្ពុជា

14:30 | 03/09/2020 (សរុបដោយ ហេង វុធ្ធ)

ថ្ងៃឈប់សម្រាក និងថ្ងៃចុងសប្តាហ៍គួរទៅណាដែរ? ពេលវេលានៃការជួបជុំឪពុកម្តាយ បងប្អូន ជិតឈានមកដល់ហើយ។ ដើម្បីបង្កើនសុភមង្គលក្នុងក្រុមគ្រួសារ ការធ្វើដំណើរកម្សាន្តអាចជាផ្នែកមួយជួយបង្កើតអនុស្សាវរីយ៍ល្អៗបានផងដែរ។ កុំឲ្យមានភាពស្មុគស្មាញថាគួរទៅណា ហេលស៍ថាម សូមណែនាំ រមណីយដ្ឋានចំនួន៥ដែលអ្នកអាចចំណាយពេលជាមួយមនុស្សជាទីស្រឡាញ់យ៉ាងស្រស់ស្រាយ ទៅតាមទីតាំងនៃកន្លែងកម្សាន្តនោះ។

ធម្មជាតិ ដូចនៅសមុទ្រឈើ (ខេត្តមណ្ឌលគិរី)

•ធម្មជាតិ ដូចនៅសមុទ្រឈើ (ខេត្តមណ្ឌលគិរី)
ទេសភាពពណ៌បៃតងស្រងាត់ ខ្យល់បរិសុទ្ធ ជឿជាក់ថាមិនថាមនុស្សចាស់ ឬក្មេងនឹងសុទ្ធតែមានក្តីសុខនឹងចំណាយពេលនៅទីនេះដោយមិនជិនណាយ។ ណាមួយជាខេត្តដែលមានសីតុណ្ហភាពត្រជាក់ល្មម លោកអ្នកនឹងមានអារម្មណ៍ថាស្រស់ស្រាយ និងទោះយកកូនតូចរបស់អ្នកទៅជាមួយក៏មិនមានបញ្ហា។ ជាពេលវេលានិយាយលេងជាមួយគ្នា សើចសប្បាយ ញ៉ាំអីជុំគ្នា ក៏ជាឱកាសអាចសម្រាកទាំងកាយទាំងចិត្តបានដោយសន្តិភាព។

បរិស្ថានពណ៌បៃតង រមណីយដ្ឋានវីគីរីរម្យ (ខេត្តកំពង់ស្ពឺ)

•បរិស្ថានពណ៌បៃតង រមណីយដ្ឋានវីគីរីរម្យ (ខេត្តកំពង់ស្ពឺ)
គ្រាន់តែចំណាយពេលត្រឹមតែ ២ ម៉ោងប៉ុណ្ណោះ អ្នកនឹងទៅដល់រមណីយដ្ឋានថ្មីប្លែក ដើម្បីចំណាយពេលបោះតង់គេងលេងជុំគ្នាលក្ខណៈជាគ្រួសារតូចៗ ហើយបើជាលក្ខណៈគ្រួសារធំក៏មានជាផ្ទះស្បូវទំហំធំល្មមផងដែរ។ ក្នុងកណ្តាលធម្មជាតិ ខ្យល់អាកាសបរិសុទ្ធ ជាពិសេសចំការស្រ្តូប៊ឺរី ដែលកម្រនឹងមានថែមទៀតនោះពិតជាធ្វើឲ្យគ្រួសារអ្នកទទួលបានការកម្សាន្តដ៏រស់រវើកមិនខាន។

តោះទៅពិកនិក (Picnic) នៅ រមណីយដ្ឋាន Picnic (ក្រុងព្រះសីហនុ)

•តោះទៅពិកនិក (Picnic) នៅ រមណីយដ្ឋាន Picnic (ក្រុងព្រះសីហនុ)
ជាមួយបរិយាកាសជុំវិញអមទៅដោយភ្នំ រុក្ខជាតិពណ៌បៃតង និងខ្ទមតូចៗសម្រាប់ស្នាក់អាស្រ័យធ្វើពីឈើ។ កន្លែងស្ងប់ស្ងាត់ ប៉ុន្តែមានសកម្មភាពកម្សាន្តបែបក្រៅក្រុង ដូចជាជិះកង់លេង ដើរមើលកសិដ្ឋានដាំបន្លែ និងផ្លែឈើធម្មជាតិជាដើម។ អ្នកក៏អាចឆ្លៀតឱកាសភ្លក្សអាហារស្រស់ៗ និងគ្មានជាតិគីមីដែលអាចផ្តល់ជាសុខមាលភាពដល់ក្រុមគ្រួសារផងដែរ។ ក្រៅពីនោះ ក៏មានកន្លែងសម្រាប់ក្មេងៗកម្សាន្តលេងដែលធ្វើឲ្យអ្នកកាន់តែមានភាពងាយស្រួលទៀតផង។

កោងកាង និងសត្វអំពិលអំពែក (ខេត្តកោះកុង)

•កោងកាង និងសត្វអំពិលអំពែក (ខេត្តកោះកុង)
ដើមកោងកាងជាជម្រកនៃសត្វត្រី ដែលជាប្រភេទដើមឈើសម្បូរនៅទីរួមខេត្តកោះកុង។ ដែលពិសេសនោះគឺ សត្វអំពិលអំពែកភ្លឺផ្លិបផ្លេកនៅពេលយប់ ជាទស្សនីយភាពមួយដែលអ្នកគួរតែសាកល្បងសាងជាមួយនឹងក្រុមគ្រួសារដ៏កក់ក្តៅរបស់អ្នក។ ឆ្លៀតឱកាសនោះ និយាយរឿងនិទាន ឬដេញប្រស្នាជាមួយបងប្អូន ឬកូនៗរបស់អ្នកក៏សប្បាយម្យ៉ាងដែរ។

ភូមិអេកូធម្មជាតិ Eden Eco Village (ខេត្តកំពត)

•ភូមិអេកូធម្មជាតិ Eden Eco Village (ខេត្តកំពត)
ធុញទ្រាន់នឹងសំឡេងម៉ូតូ ឡាន សំឡេងអ៊ូអរនៅទីក្រុង ហើយបែរមកស្តាប់សំឡេងខ្យល់បក់បែបជាផ្ទះលំហែជាប់មាត់ទឹក បរិយាកាសស្ងប់ស្ងាត់ និងមើលថ្ងៃលិចកាត់កំពូលភ្នំ ជុំគ្រួសារបំភ្លេចភាពនឿយហត់ ការកម្សាន្តនឹងរបស់ទំនើបៗ ជំនួសមកមើលទស្សនីយភាពពិតៗទៅវិញ វានឹងធ្វើឲ្យជីវិតរបស់អ្នកកាន់តែមានន័យ និងមិនអាចបំភ្លេចបាននូវអនុស្សាវរីយ៍ដ៏ស្រស់ស្អាតបែបនេះ។

បើអ្នកបានទៅកន្លែងមួយក្នុងចំណោមកន្លែងទាំង៥នេះ ពេលវិស្សមកាលរបស់អ្នកគឺមិនឥតប្រយោជន៍ទេ។ ឱកាសបុណ្យចូលឆ្នាំខ្មែរ មួយឆ្នាំមានតែម្តងនេះទេ គួរតែបង្កើតឱកាសថ្មី បរិយាកាសថ្មី ទេសភាពថ្មី និងអនុស្សាវរីយ៍ថ្មីជាមួយមនុស្សជាទីស្រឡាញ់ឲ្យបានកាន់តែច្រើន។

(សរុបដោយ ហេង វុធ្ធ)

(សរុបដោយ ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រសួងធនធានធម្មជាតិ និងបរិស្ថាន ចាប់ផ្តើមសប្តាហ៍សមុទ្រ និងកោះវៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ រវាងវៀតណាមនិងកម្ពុជាក្នុងរយៈពេលកន្លងមក បានអភិវឌ្ឍយ៉ាងល្អប្រសើរ និងសម្រេចបាននូវលទ្ធផលជាវិជ្ជមាន
ធុរកិច្ចវៀតណាម-កម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍរួម
កងទ័ពការពារព្រំដែនខេត្ត An Giang ផ្តល់ថវិកា និងសម្ភារៈចាំបាច់ជូនចំពោះកងកម្លាំងប្រដាប់អាវុធនៃខេត្តតាកែវ និងខេត្តកណ្តាល
កម្ពុជាបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ជាមួយប្រទេសវៀតណាម