Trending now

សិស្ស​វិទ្យាល័យជំនាញ​​ហាណូយ - Amsterdam យក​ឈ្នះការប្រកួត AI របស់សិស្សា​នុសិស្សសកល

10:32 | 15/06/2023 យោងតាមវិទ្យុសំលេងវៀតណាម

យោងតាមការប្រកាសរបស់ Microsoft កាលពីថ្ងៃទី ១១ ខែមិថុនា ក្រុម GOATS Vietnam របស់សិស្ស ៥ នាក់មកពីវិទ្យាល័យជំនាញហាណូយ - Amsterdam (ទីក្រុងហាណូយ) បានឈ្នះរង្វាន់ជាមួយនឹងប្រព័ន្ធបំភ្លឺឆ្លាតវៃ ប្រើប្រាស់បញ្ញាសិប្បនិម្មិត(IntelliGrow)។

ហាណូយ៖ ដាំដើមឈើដើម្បីតភ្ជាប់សន្តិភាព និងមិត្តភាពជាមួយប្រទេសនៅជុំវិញពិភពលោក ហាណូយ៖ ដាំដើមឈើដើម្បីតភ្ជាប់សន្តិភាព និងមិត្តភាពជាមួយប្រទេសនៅជុំវិញពិភពលោក
ហាណូយ និងទីក្រុងម៉ូស្គូ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋានទាំងពីរ ហាណូយ និងទីក្រុងម៉ូស្គូ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋានទាំងពីរ
សិស្សវិទ្យាល័យជំនាញហាណូយ - Amsterdam យកឈ្នះការប្រកួត Microsoft Imagine Cup Junior 2023។
សិស្សវិទ្យាល័យជំនាញហាណូយ - Amsterdam យកឈ្នះការប្រកួត Microsoft Imagine Cup Junior 2023។

ក្រុម GOATS Vietnam គឺជាក្រុមមួយក្នុងចំណោមក្រុមឈ្នះទាំង ១០ នៅកម្មវិធី Imagine Cup Junior (ICJ) - ការប្រកួតប្រជែងប្រើប្រាស់បញ្ញាសិប្បនិម្មិត ដែលរៀបចំដោយក្រុមហ៊ុន Microsoft ។

IntelliGrow គឺជាប្រព័ន្ធភ្លើងបំភ្លឺឆ្លាតវៃដែលអាចកែតម្រូវ និងគ្រប់គ្រងពន្លឺដោយស្វ័យប្រវត្តិ ដោយផ្អែកលើឧបករណ៍ចាប់សញ្ញាដើម្បីធានាបាននូវដំណើរការល្អបំផុត (កាត់បន្ថយការប្រើប្រាស់ថាមពល ខណៈដែលរក្សាពន្លឺគ្រប់គ្រាន់) និងការពារភ្នែក។ គម្រោងនេះ បានយកឈ្នះលើផលិតផលផ្សេងទៀតដោយពហុមុខងារ និងការអនុវត្តបញ្ញាសិប្បនិម្មិត។ បច្ចុប្បន្ននេះ ទីផ្សារមិនមានផលិតផលណាដែលអនុវត្ត AI ដើម្បីកែតម្រូវកម្រិតពន្លឺនោះទេ។

Imagine Cup Junior ២០២៣ គឺជាការប្រកួតប្រចាំឆ្នាំដែលក្រុមហ៊ុន Microsoft បានរៀបចំឡើងសម្រាប់សិស្សានុសិស្សមានអាយុចាប់ពី ១៣-១៨ ឆ្នាំ។ សិស្សបង្កើតជាក្រុម អនុវត្តបញ្ញាសិប្បនិម្មិតដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមជាសកល។ Imagine Cup Junior ឆ្នាំនេះ មានការចូលរួមពីសិស្សានុសិស្សមកពីប្រទេសចំនួនជាង១០០៕

krom

Nhóm

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពណ៌សម្បុរនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជា-ឡាវ-ថៃ បញ្ចេញពន្លឺយ៉ាងត្រចះត្រចង់នៅទីក្រុងហូជីមិញ
បន្តថែរក្សា និងពូនជ្រំមិត្តភាព វៀតណាម-កម្ពុជា
វៀតណាម និងកម្ពុជា ពង្រឹងជំនឿទុកចិត្តនយោបាយឱ្យបានកាន់តែរឹងមាំ
សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង