Trending now

HSBC៖ វិស័យសេវាកម្មនៅតែជាចំណុចលេចធ្លោនៃសេដ្ឋកិច្ចវៀតណាម

09:14 | 06/06/2023

យោងតាមរបាយការណ៍របស់ HSBC ស្ដីពីទិន្ន័យរបស់វៀតណាមក្នុងខែឧសភា វិស័យសេវាកម្មនៅតែជាចំណុចលេចធ្លោនៃសេដ្ឋកិច្ចវៀតណាម ខណៈដែលការនាំចេញបន្តថយចុះ។

ខេត្ត Binh Thuan ជួយជ្រោមជ្រែងសប្តាហ៍សមុទ្រ និងកោះវៀតណាម ខេត្ត Binh Thuan ជួយជ្រោមជ្រែងសប្តាហ៍សមុទ្រ និងកោះវៀតណាម
ឧទ្ទេសនាមអំពីលក្ខណៈវប្បធម៌របស់ជនជាតិភាគតិចនៅតំបន់ភាគកណ្តាលប៉ែកខាងត្បូង និងតំបន់ Tay Nguyen ឧទ្ទេសនាមអំពីលក្ខណៈវប្បធម៌របស់ជនជាតិភាគតិចនៅតំបន់ភាគកណ្តាលប៉ែកខាងត្បូង និងតំបន់ Tay Nguyen
HSBC៖ វិស័យសេវាកម្មនៅតែជាចំណុចលេចធ្លោនៃសេដ្ឋកិច្ចវៀតណាម
HSBC៖ វិស័យសេវាកម្មនៅតែជាចំណុចលេចធ្លោនៃសេដ្ឋកិច្ចវៀតណាម

នៅក្នុងវិស័យសេវាកម្ម មានភាពខុសគ្នាដ៏ធំរវាងប្រាក់ចំណូលពីផលិតផលដែលមានតម្លៃខ្ពស់ ដូចជារថយន្ត និងសេវាកម្មទាក់ទងនឹងទេសចរណ៍។ ចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់ប្រទេសវៀតណាមក្នុងខែឧសភា សម្រេចបានជាង ៩០ម៉ឺននាក់ ដែលនាំវិស័យទេសចរណ៍ងើបឡើងវិញប្រហែល ៧០% បើប្រៀបធៀបទៅនឹងកម្រិតនៃឆ្នាំ ២០១៩។ ជាពិសេសចំនួនភ្ញៀវមកពីប្រទេសចិនបានស្ដារឡើងវិញ ៣៥% បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩ ហើយចំនួននេះនៅតែកើនឡើង ក្នុងកាលៈទេសៈដែលវៀតណាមកំពុងពន្លឿនការបើកដំណើរការឡើងវិញនូវជើងហោះហើរត្រង់ជាមួយប្រទេសចិន។

ចាប់តាំងពីដើមឆ្នាំមក វៀតណាមបានទទួលភ្ញៀវអន្តរជាតិចំនួន ៤,៦ លាននាក់ សម្រេចបាន ៦០% នៃគោលដៅទទួលភ្ញៀវអន្តរជាតិចំនួន ៨ លាននាក់ក្នុងឆ្នាំ ២០២៣។

ព័ត៌មានវិជ្ជមានមួយទៀតដែលត្រូវបានរាយការណ៍ដោយ HSBC គឺថា អតិផរណាបន្តធ្លាក់ចុះគួរឲ្យកត់សម្គាល់។ សន្ទុះអតិផរណាទូទៅនៅតែមានស្ថិរភាពក្នុងខែឧសភា ដែលនាំអតិផរណាទូទៅចុះមកត្រឹម ២,៤%។ ការធ្លាក់ចុះអតិផរណាគឺជាមូលដ្ឋានមួយ សម្រាប់ធនាគាររដ្ឋវៀតណាមដើម្បីបន្តកាត់បន្ថយអត្រាការប្រាក់ជាលើកទីបីនាពេលថ្មីៗនេះ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ ៧៩ និងតម្រូវការក្នុងការកែលម្អសមត្ថភាពនៃការគ្រប់គ្រងសេដ្ឋកិច្ចរបស់រដ្ឋ
ការអនុវត្តសេចក្តីសម្រេចលេខ ៧៩៖ ការបង្កើតកម្លាំងចលករថ្មីសម្រាប់សេដ្ឋកិច្ចដែលគ្រប់គ្រងដោយរដ្ឋដើម្បីដើរតួនាទីនាំមុខគេ
សេចក្តីសម្រេចលេខ 79-NQ/TW៖ បញ្ជាក់តួនាទី និងពង្រីកវិសាលភាពនៃសេដ្ឋកិច្ចរដ្ឋ
វប្បធម៌ - សសរស្តម្ភនៃគោលនយោបាយការបរទេសដ៏ទូលំទូលាយនៅកម្រិតថ្មីមួយ
ភារកិច្ចព័ត៌មាន និងទំនាក់ទំនងរបស់សារព័ត៌មានក្នុងឆ្នាំ ២០២៦