Trending now

ភាពប្រណីតនៃក្បាច់គុនវៀតណាម «សឺនដុងឡាកហុង»

15:15 | 01/06/2023 យោងតាមកាសែតរូបថតវៀតណាម

ថ្មី​ៗនេះ​ តាម​ការ​ណាត់​​ ខ្ញុំ​បាន​ទៅ​​ជួប​គ្រូ​គុន ​ប៊ូយ ​ម៉ាញ​ទឿង​ (Bui Manh Tuong) នៅ​ “សាលា​គុនអ៊ីវ៉ដាវ - Y Vo Dao​”មាន​អាសយដ្ឋាន​នៅ​លេខ​​៦៨ ផ្លូវ​ង៉ុក​ធ្វី​ (Ngoc Thuy) ស្រុក​ឡុង​បៀន (Long Bien) ហាណូយ​។ ខាង​ក្នុង​​សាលា​គុន​​ប៉ះចំភ្នែកខ្ញុំ​ គឺ​លោក​គ្រូគុន​ម្នាក់មានវ័យ​ក្មេង​ ទឹក​មុខ​ស្លូត​បូតនិង​​ស្និទ្ធស្នាល។ គ្រូគុន​ស្វាគមន៍​ខ្ញុំ​ដោយ​ទឹក​មុខ​ញញឹម​ស្និទ្ធស្នាល​ ជាមួយ​នឹង​កាយ​វិការ​ចាប់​ដៃ​ពោរពេញដោយកម្លាំងយ៉ាងមាំនៃ​​អ្នក​ហាត់​គុន​ម្នាក់​។ ប​ង​គឺ​គ្រូគុន​ ​ប៊ូយ​ ម៉ាញ​ទឿង​ (Bui Manh Tuong) ប្រធាន​តំណាង​បក្ស​​គុន ​សឺន​ដុង​ឡាក​ហុង​ (Son Dong Lac Hong) និង​ជា​សមាជិក​នៃ​អគ្គសមាគម​អភិវឌ្ឍ​ក្បាច់​គុន​ពិភពលោក​។

ការប្រកួតជើងឯកថ្នាក់ជាតិក្បាច់គុនវៀតណាមនៅប្រទេសអាល់ហ្សេរីបានប្រារព្ធឡើងជាលើកដំបូង ការប្រកួតជើងឯកថ្នាក់ជាតិក្បាច់គុនវៀតណាមនៅប្រទេសអាល់ហ្សេរីបានប្រារព្ធឡើងជាលើកដំបូង
ក្បាច់គុនវៀតណាមឈ្នះមេដាយមាស ៥ គ្រឿង ក្នុងការប្រកួត Online World Martial Arts Masterships 2021 ក្បាច់គុនវៀតណាមឈ្នះមេដាយមាស ៥ គ្រឿង ក្នុងការប្រកួត Online World Martial Arts Masterships 2021
ក្រៅពី ម៉ោងហាត់នៅសាលាគុន គ្រូគុន ប៊ូយ ម៉ាញទឿង (Bui Manh Tuong) នៅជាគ្រូបង្វឹកនៃសាលាគុនផងដែរ។ រូបថត៖ ឯកសារ
ក្រៅពី ម៉ោងហាត់នៅសាលាគុន គ្រូគុន ប៊ូយ ម៉ាញទឿង (Bui Manh Tuong) នៅជាគ្រូបង្វឹកនៃសាលាគុនផងដែរ។ រូបថត៖ ឯកសារ

គ្រូគុន ​ប៊ូយ​ ម៉ាញទឿង​ (Bui Manh Tuong) មាន​ឪពុក​ជាគ្រូគុន​ បង​ធ្លាប់​ហាត់​គុន​តាំងពី​អាយុ​៥ឆ្នាំ​។ បច្ចុប្បន្ន​​ បងបាន​ផ្សារ​ភ្ជាប់​នឹង​ក្បាច់​គុនជាង៣០ឆ្នាំកន្លង​ ហើយ​កំពុង​បង្កើត​ពង្រីក​បក្ស​គុន​ សឺន​ដុង​ឡាក​ហុង​ (Son Dong Lac Hong) ឱ្យ​មាន​ភាព​រីក​ចម្រើន​។ បក្ស​គុន​ សឺន​ដុង​ឡាកហុង​ (Son Dong Lac Hong) មាន​ដើម​កំណើត​ចេញ​ពី បក្ស​គុន​សៅលិញ​សឺន​ដុង (Thieu Lam Son Dong) ​វៀតណាម​។ បក្សគុន​ សឺន​ដុង​ឡាកហុង (Son Dong Lac Hong) ​​បាន​បំបែក​ចេញ​ពី​បក្សគុន​មួយ​នេះ នៅ​ថ្ងៃទី​០១ ខែតុលា ឆ្នាំ២០១០។ សមាគម​ក្បាច់​គុន​​ហាណូយ​ទទួល​ស្គាល់​បក្សគុន​ នៅ​ថ្ងៃទី​១៧ ខែ​តុលា ឆ្នាំ២០១០ បង្ហាញ​វត្តមាន​នៅភូមិ​ក្បាច់​គុន​វៀតណាម​ នៅថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១១។ វិហារបូជនិយដ្ឋាន​គ្រូដើម​​របស់​បក្សគុន​ នៅលេខ​៤៩៩ ផ្លូវ​ង្វៀន​ខ្វាយ​ (Nguyen Khoai) ហាណូយ​ ដឹក​នាំដោយ​គ្រូ​ ផាម​ ស្វឹន​ទុង (Pham Xuan Tung) ជាអ្នក​​បង្កើតឡើង​។ គ្រូគុន​ ប៊ូយ​ ម៉ាញទឿង​ (Bui Manh Tuong) ជាសិស្សគណ​នៃ​គ្រូ ​ផាម​ ស្វឹន​ទុង ​(Pham Xuan Tung) (អ្នក​បង្កើត​បក្សគុន​សឺនដុងឡាកហុង - Son Dong Lac Hong) នៅ​ប្រទេសវៀតណាម​។​

ប្រព័ន្ធ​ហ្វឹកហាត់​នៃបក្សគុន ​សឺនដុងឡាកហុង (Son Dong Lac Hong) បាន​បែងចែក​ជា​ប្រព័ន្ធ​វិទ្យាសាស្រ្ត​រៀប​ចំ​តាម​បទដ្ឋាន​ហ្វឹកហាត់​ ពី​ទាប​រហូតដល់​ខ្ពស់​ សមស្រប​នឹង​អាយុ​ វណ្ណៈ​របស់​អ្នក​រៀនក្បាច់គុណ។ បក្សគុន​មាន​ប្រព័ន្ធ​មូលដ្ឋាន​គ្រប់គ្រាន់​ដូចជា៖ ក្បាច់ជំហាន​​ដើរ​ ក្បាច់​ឃុំ​រង​ ក្បាច់​ជើង ប្រព័ន្ធ​ក្បូន​ខ្នាត អាវុធ ហាត់​ជាដៃគូ ហាត់​​ធាតុ​ខាងក្នុង ​និង​ខាងក្រៅ​ ហាត់ធាតុ​បំប៉ន​ ប្រព័ន្ធ​ខ្សែក្រវាត់​។ ជាពិសេស​ សឺនដុងឡាកហុង (Son Dong Lac Hong) លើក​កម្ពស់​៖ ចិត្ត​ - គុណ​ធម៌​ និង​សីលធម៌។​

គ្រូគុន ប៊ូយ ម៉ាញទឿង (Bui Manh Tuong) ចូលរួមពិធីបុណ្យសម្តែងក្បាច់គុន។ រូបភាព៖ ឯកសារ
គ្រូគុន ប៊ូយ ម៉ាញទឿង (Bui Manh Tuong) ចូលរួមពិធីបុណ្យសម្តែងក្បាច់គុន។ រូបភាព៖ ឯកសារ

គ្រូគុន​​ ប៊ូយ ​ម៉ាញ​ទឿង​ (Bui Manh Tuong) រៀប​រាប់​ថា៖ ប្រព័ន្ធ​ក្បាច់​គុន​របស់​បក្សគុន​សឺនដុងឡាកហុង (Son Dong Lac Hong) បាន​កសាង​នៅលើ​មូលដ្ឋាន​ធាតុ​ញីឈ្មោល​ ធាតុ​ប្រាំ​ យក​ទន់ទប់​​រឹង​ អនុវត្ត​តាម​ទ្រឹស្តី​នៃ​ក្បាច់​គុន​បុរាណ​លោក​ខាង​កើត​ ផ្អែកលើ​មូលដ្ឋាន​ក្បាច់​ធាតុ​ប្រាំ​។ នាគ​ ពស់ ខ្លា​ ខ្លារខិន​ ចំពុះសត្វក្រៀល​។ ក្នុង​នោះ​ក្បាច់​​ខ្លា​ជំនាញ​ហាត់ពត់​ឆ្អឹង​បង្កើត​កម្លាំង​កាយ​។ ក្បាច់​ខ្លា​រខិន​ជំនាញ​ហាត់​កម្លាំង​សាច់​ដុំ​ ល្បឿន​ហកលោត​។​ ក្បាច់​នាគ​ជំនាញ​ហាត់​សសៃ​ឱ្យ​មានកម្លាំង​រឹងមាំ​ រស់រវើក​។ ក្បាច់​ចំពុះ​​សត្វ​ក្រៀល​​ជំនាញ​ហាត់​រក្សាលំនឹង​ ភាព​អត់ធ្មត់​។ អក្សរទាំង​៤ សឺនដុងឡាកហុង (Son Dong Lac Hong) បង្ហាញ​ចេញ​ពី​ក្បាច់​គុន​សឺន​ដុង​ (Son Dong) តែងតែ​​ស្ថិតនៅ​ក្នុង​ឈាម​ជ័រ​ ឡាកហុង​ (Lac Hong) (កូន​នាគ​ចៅទេវតា)​ មានន័យ​ថា “សិស្សគណនៃបក្សគុន​តែង​យក​មាតុភូមិ​ធ្វើ​ជាផ្ទះ​"។​​

បក្សគុន ​សឺនដុងឡាកហុង (Son Dong Lac Hong) មាន​កា​រប្រមូលផ្តុំ​ភាព​ប្រណីត​៖ ក្បាច់​អក្សរ តន្រ្តី ក្បាច់គុន និងសមាធិ សព្វថ្ងៃ​កំពុង​រក្សា​ និង​អភិវឌ្ឍ​លក្ខណៈ​វប្បធម៌​ប្រពៃណី​របស់វៀតណាម​ ជាមួយនឹង​បែប​ក្បាច់​គុន​ដូចជា​ ក្បាច់ការពារ​ខ្លួន ក្បាច់​ប្រយុទ្ធ ក្បាច់​សម្តែងប្រឡង​​ ក្បាច់​គុន​ភាពយន្ត​ និង​ហាត់​ធាតុ​ព្យាបាល​ជំងឺ​។ល។

ភាពប្រណីតនៃក្បាច់គុនវៀតណាម «សឺនដុងឡាកហុង»
រូបភាពសិស្សគណរបស់បក្សគុន សឺនដុងឡាកហុង (Son Dong Lac Hong)។ រូបភាព៖ ឯកសារ
ភាពប្រណីតនៃក្បាច់គុនវៀតណាម «សឺនដុងឡាកហុង»
ក្នុងបទដ្ឋានបង្កើតនិងអភិវឌ្ឍ សឺនដុងឡាកហុង (Son Dong Lac Hong) ដណ្តើមបានសមទ្ធិផលក្នុងពិធីបុណ្យក្បាច់គុន មហោស្រពក្បាច់គុន។ រូបភាព៖ ឯកសារ

គ្រូគុន ​ប៊ូយ​ ម៉ាញ​ទឿង​ (Bui Manh Tuong) ជា​អ្នក​កំពុង​បង្រៀន​ និង​បើកទូលាយ​បក្សគុន​។ បង​មិនត្រឹមតែ​ជា​គ្រូបង្វឹកប៉ុណ្ណោះទេ​​ នៅទាំងជា​អ្នក​ចូល​រួម​ប្រឡង​សម្តែង​នៅ​តាម​កម្មវិធី​​ប្រឡង​ក្បាច់គុន​ មហាសន្នបាតកីឡា ​នៅវៀតណាម ​និង​អន្តរជាតិ​ផង។ គាត់ទទួលបាន​​​សមិទ្ធផល​ជាច្រើន​​ជូន​បក្ស​ ជាពិសេស​បាន​សហសម្ពន្ធ​ក្បាច់គុន​​ ជូន​បណ្ណ​សរសើរ​​ដោយ​មាន​គុណ​បំណាច ​​ចូល​រួម​ឧទ្ទេសនាម​ក្បាច់​គុន​ប្រពៃណី​វៀតណាម​ ​​ក្នុងអង្គមហាសន្នបាត​១០០០​ឆ្នាំ​​រាជវាំងថាំងឡុង​ ហាណូយ​។ នៅ​ឆ្នាំ២០១៩ គ្រូគុន ​ប៊ូយ​ ម៉ាញទឿង ​(Bui Manh Tuong) បំបែក​ឯតទគ្គកម្ម​ ដោយ​យកជំនះ​១៣៩​គីឡូក្រាមថ្ម​​ granite​ ដិត​ជាប់​លើ​រាង​កាយ​ ដោយ​កម្លាំងធាតុ​ បំបែក​ឯតទគ្គកម្ម​ខាង​ឧទ្ទេសនាម​​លើ​កម្មវិធី​ “ភ្នាល់លើកនេះ​នរណាឈ្នះ” នៅ​ប៉ុស្តិ៍​ទស្សន៍​វៀតណាម ​(VTV3)។ ក្នុងឆ្នាំដដែល​នោះ គាត់​​បាន​បង្កើត “សាលាគុន​អ៊ី​វ៉ដាវ” (Y Vo Dao Quan) ជាទីកន្លែង​ហាត់​ក្បាច់គុន​ បង្រៀន​ក្បាច់​គុន​ និង​ផ្សព្វផ្សាយ​ភាព​ប្រណីត​នៃក្បាច់គុន ​សឺនដុង​ឡាក​ហុង​ (Son Dong Lac Hong) នៅវៀតណាម។​

បច្ចុប្បន្ន​ បក្សគុន ​សឺនដុងឡាកហុង (Son Dong Lac Hong) មាន​សាលាគុន​ ក្លឹប​ និង​សិស្សគណ​​ប្រមាណ​១០០០នាក់ពាសពេញ​ទូទាំងប្រទេស ក្នុងនោះ​ប្រមូល​ផ្តុំ​ច្រើន​នៅ​តាម​ខេត្ត​៖ ខេត្ត​ហឹង​អៀន​ (Hung Yen) ហាយ​យឿង (Hai Duong) ហាយ​ផុង (Hai Phong) ថាញ​ហ្វ័រ (Thanh Hoa) ក្វាង​និញ​ (Quang Ninh) និង​ដៀន​បៀន​ (Dien Bien)។ល។ ដោយ​មាន​មេលំហាត់​សម្បូរបែប ​​និង​ស្នៀត​គុន​រាប់​១០០០ស្នៀត បក្សគុន ​សឺន​ដុង​ឡាកហុង (Son Dong Lac Hong) ធ្លាប់ទទួល​បាន​រង្វាន់​ជាច្រើន ​នៅ​តាម​កម្មវិធី​ប្រឡង​ក្បាច់​គុន​វៀតណាម​។ គ្រូគុន​ ​ប៊ូយ​ ម៉ាញ​ទឿង​ (Bui Manh Tuong) ​រៀប​រាប់​ បំណង​នៅពេល​វេលា​ខាង​មុខ​របស់គាត់គឺ អាច​នាំ​យក​ក្បាច់​គុន​នេះ ចូល​ក្នុងប្រព័ន្ធ​សាលា​រៀន​ ដើម្បីជួយ​សិស្ស​សាលា​​ហាត់​បំប៉ន​សុខភាព ​និង​បញ្ញា​៕​

យោងតាមកាសែតរូបថតវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី