Trending now

ការប្រកួតជើងឯកថ្នាក់ជាតិក្បាច់គុនវៀតណាមនៅប្រទេសអាល់ហ្សេរីបានប្រារព្ធឡើងជាលើកដំបូង

09:50 | 19/01/2022 ឌីណា

យុគសម័យ - ការប្រកួតនេះមានការចូលរួម​របស់កីឡាក កីឡាករនីក្បាច់គុនប្រហែល ៥០០ នាក់មកពីក្លឹបនានាទូទាំងប្រទេស ដែលភាគច្រើនមកពីខេត្ត Tizi Ouzou ក៏ដូចជាកីឡាករបរទេសមួយចំនួនដែលកំពុងសិក្សា និងរស់នៅក្នុងប្រទេសអាល់ហ្សេរី។

ក្បាច់គុនវៀតណាមឈ្នះមេដាយមាស ៥ គ្រឿង ក្នុងការប្រកួត Online World Martial Arts Masterships 2021 ក្បាច់គុនវៀតណាមឈ្នះមេដាយមាស ៥ គ្រឿង ក្នុងការប្រកួត Online World Martial Arts Masterships 2021
អាល់ហ្សេរីមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម អាល់ហ្សេរីមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម
ការប្រកួតជើងឯកថ្នាក់ជាតិក្បាច់គុនវៀតណាមនៅប្រទេសអាល់ហ្សេរីបានប្រារព្ធឡើងជាលើកដំបូង
កីឡាករ កីឡាការិនី​ចូលរួម ​ក្នុង​ការ​ប្រកួត​ក្បាច់​គុន​ជាតិ​វៀត​ណាម​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ជា​លើក​ដំបូង​ដោយ​មាន​ឈ្មោះ​ថា Master Aitabdelmalek Larbi។ (រូបថត៖ Tan Dat/Vietnam+)

ការប្រកួតជើងឯកថ្នាក់ជាតិនៃក្បាច់គុនវៀតណាមនៅប្រទេសអាល់ហ្សេរីបានប្រព្រឹត្តទៅនៅថ្ងៃទី ១៤ និង ១៥ ខែមករា។

លោកឯកអគ្គរដ្ឋទូត Nguyen Thanh Vinh បានសម្តែងនូវសេចក្តីរីករាយដែលបានចូលរួមការប្រកួតជើងឯកក្បាច់គុនវៀតណាមលើកដំបូងដែលមានឈ្មោះថា Aitabdelmalek Larbi នៅ Tizi Ouzou ដែលជាខេត្តព្រៃភ្នំមួយមានវប្បធម៌យូរអង្វែង និងទេសភាពដ៏ស្រស់ស្អាត។

លោកឯកអគ្គរដ្ឋទូតបានជូនពរកីឡាករ កីឡាការិនី ជូនពរការប្រកួតទទួលបានជោគជ័យ ហើយអះអាងថា ស្ថានទូតវៀតណាមជានិច្ចកាលរួមដំណើរជាមួយសហព័ន្ធក្បាច់គុនវៀតណាមប្រចាំនៅ​អាល់ហ្សេរី ដើម្បីអភិវឌ្ឍចលនារៀនសូត្រ និងហាត់ក្បាច់គុនវៀតណាមក្នុងប្រទេស បង្កើនការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ។

យោងតាមប្រធានសហព័ន្ធក្បាច់គុនវៀតណាមនៅប្រទេសអាល់ហ្សេរី លោក Ait Medjber នេះជាការប្រកួតលើកដំបូងដែលរៀបចំឡើងដោយសហព័ន្ធ បន្ទាប់ពីការផ្អាកបណ្តាសកម្មភាព ដោយសារតែការរីករាលដាលនៃមេរោគ COVID-19 ដើម្បីថ្លែងអំណរគុណដល់គ្រូបង្រៀន​ក្បាច់ Larbi ដែលជាស្ថានិក​​ក្បាច់គុន នៅប្រទេសអាល់ហ្សេរី និងបាន​បូជាអស់​កម្លាំង​កាយ​ចិត្តក្នុងការអភិវឌ្ឍន៍សក្បាច់គុន​វៀតណាម​នៅអាល់ហ្សេរីក៏ ដូចជានៅប្រទេសអាហ្រ្វិកមួយចំនួន។

ការប្រកួតជើងឯកថ្នាក់ជាតិក្បាច់គុនវៀតណាមនៅប្រទេសអាល់ហ្សេរីបានប្រារព្ធឡើងជាលើកដំបូង
លោក ឯកអគ្គរដ្ឋទូត Nguyen Thanh Vinh ប្រគល់អាំងស៊ីងរបស់​លោកប្រធាន Ho Chi Minh ដល់ប្រធានសហព័ន្ធក្បាច់គុនវៀតណាមប្រចាំនៅអាល់ហ្សេរី លោក Ait Medjber។ (រូបថត៖ Tan Dat/Vietnam+)

លោក Medjber បាននិយាយថា ការប្រកួតនេះទាក់ទាញ​ការចូលរួម​ពី​កីឡាករ កីឡាការិនីប្រហែល ៥០០ នាក់មកពីក្លឹបនានា នៅទូទាំងប្រទេស ដែលភាគច្រើនមកពី ខេត្ត Tizi Ouzou ក៏ដូចជាកីឡាករ​ក្បច់គុនបរទេសមួយចំនួនដែលកំពុងសិក្សា និងរស់នៅក្នុងប្រទេសអាល់ហ្សេរីផងដែរ។

ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Nguyen Thanh Vinh បានប្រគល់អាំងស៊ីងរបស់លោកប្រធាន Ho Chi Minh ដល់ប្រធានសហព័ន្ធក្បាច់គុនវៀតណាមនៅអាល់ហ្សេរី Ait Medjber ដើម្បីរួមចំណែកអភិវឌ្ឍន៍ក្បាច់គុន​វៀតណាមនៅអាល់ហ្សេរី៕

ឌីណា

Vietnamplus

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលសម្រាប់ប្រជាជនតំបន់ព្រំដែនវៀតណាម-កម្ពុជា
ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក