Trending now

ការពារ​ និងជំរុញសិទ្ធមនុស្សគឺជាគោលនយោបាយឥតងាករេរបស់វៀតណាម

11:18 | 24/03/2023 យោងតាមវិទ្យុសំលេងវៀតណាម

ការការពារ និងលើកកំពស់សិទ្ធិមនុស្ស គឺជាគោលនយោបាយឥតងាករេរបស់វៀតណាម។

វៀតណាមខិតខំប្រឹងប្រែង​ការពារ​ប្រភព​ធនធានទឹកក្រោមដី វៀតណាមខិតខំប្រឹងប្រែង​ការពារ​ប្រភព​ធនធានទឹកក្រោមដី
ពិធីរំលឹកខួបលើកទី ៤៣ ឆ្នាំ ទិវា​ជ័យជំនះ​នៃ​សង្គ្រាម​ការពារ​ព្រំដែន​ភាគនិរតី ពិធីរំលឹកខួបលើកទី ៤៣ ឆ្នាំ ទិវា​ជ័យជំនះ​នៃ​សង្គ្រាម​ការពារ​ព្រំដែន​ភាគនិរតី
អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang
អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang

នារសៀលថ្ងៃទី ២៣ មីនា នៅទីក្រុងហាណូយ ក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម នៅចំពោះការវាយតម្លៃខ្វះសត្យានុម័តក្នុង របាយការណ៍សិទ្ធិមនុស្សប្រចាំឆ្នាំ ២០២២ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានអះអាងថា ការការពារ និងលើកកំពស់សិទ្ធិមនុស្ស គឺជាគោលនយោបាយឥតងាករេរបស់វៀតណាម។ វៀតណាមមានការសោកស្តាយ ព្រោះថារបាយការណ៍សិទ្ធិមនុស្សប្រចាំឆ្នាំ ២០២២ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននាំចេញការវាយតម្លៃខ្វះសត្យានុម័ត ដោយផ្អែកលើព័ត៌មានមិនត្រឹមត្រូវអំពីស្ថានភាពជាក់ស្តែងនៅវៀតណាម។ វៀតណាមជានិច្ចកាលត្រៀមខ្លួនជាស្រេចពិភាក្សាយ៉ាងស្មោះត្រង់ បើកចំហ ដោយឈរលើស្មារតីស្ថាបនាជាមួយសហរដ្ឋអាមេរិកអំពីបញ្ហា ដែលមានការខ្វែងគំនិតគ្នា ដើម្បីបង្កើនការយល់ដឹង និងរួមចំណែកក្នុងការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហរដ្ឋអាមេរិក។

ធ្វើអត្ថាធិប្បាយលើព័ត៌មានដែលជប៉ុនមានគោលបំណងចង់បង្កើតទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានឲ្យដឹងថា វៀតណាមអបអរសាទរ ហើយត្រៀមខ្លួនជាស្រេចរួមជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន និងជប៉ុនជំរុញទំនាក់ទំនងទ្វេភាគីអភិវឌ្ឍន៍ឡើងកម្ពស់ថ្មី ឆ្ពោះទៅពិធីរំលឹកខួបលើកទី៥០ ទិវាទំនាក់ទំនងអាស៊ាន-ជប៉ុននៅឆ្នាំនេះ (១៩៧៣-២០២៣)៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ