Trending now

ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់កម្ពុជាក្នុង​ខែមករា ធ្លាក់​ជិត ៣០ ​ភាគរយ​

15:54 | 27/02/2023

ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា​នៅក្នុង​ខែ​ដំបូង ឆ្នាំ​ ២០២៣ មាន​ទឹកប្រាក់​សរុប​ជិត ៣,៥​ ពាន់​លាន​ដុល្លារ​ធ្លាក់ចុះ​ជិត ១/៣ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២២​។ នេះ​បើតាម​ទិន្នន័យ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។​

ពិធីបុណ្យ Yoga អន្តរជាតិ - Da Nang (វៀតណាម)​ប្រារព្ធខួបលើកទី ៥០ នៃទំនាក់ទំនងវៀតណាម-ឥណ្ឌា ពិធីបុណ្យ Yoga អន្តរជាតិ - Da Nang (វៀតណាម)​ប្រារព្ធខួបលើកទី ៥០ នៃទំនាក់ទំនងវៀតណាម-ឥណ្ឌា
ក្រមុំជនជាតិភាគតិច Tay មានឈ្មោះ ក្រមុំជនជាតិភាគតិច Tay មានឈ្មោះ "អ្នកដឹកនាំរឿងឆ្នើមបំផុត" អន្តរជាតិ
ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់កម្ពុជាក្នុង​ខែមករា ធ្លាក់​ជិត ៣០ ​ភាគរយ​
ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់កម្ពុជាក្នុង​ខែមករា ធ្លាក់​ជិត ៣០ ​ភាគរយ​

​ស្ថិតិ​ជញ្ជីងពាណិជ្ជកម្ម​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បង្ហាញថា ក្នុង​ខែមករា ឆ្នាំ​ ២០២៣ ការនាំ​ចេញចូល​ទំនិញ​របស់​កម្ពុជា​ជាមួយ​ប្រទេស​នានា​លើ​ពិភពលោក មាន​ទឹកប្រាក់​សរុប ៣ ៤៩០,១៩៨ ​លាន​ដុល្លារ ធ្លាក់ចុះ ២៨.៨ ​ភាគរយ ពី ៤ ៨៩៩,៧៤៤​ លាន​ដុល្លារ​កាលពី​ខែមករា ឆ្នាំ​ ២០២២​។ សម្រាប់​ទឹកប្រាក់​នាំចេញ​ទំនិញ​នៅក្នុង​ខែមករា ឆ្នាំ​ ២០២៣ គឺ ១ ៥៦៧,៨៦៧ ​លាន​ដុល្លារ ធ្លាក់ចុះ ១៣,៩​ ភាគរយ និង​ការ​នាំចូល​ទំនិញ ១ ៩២២,៣៣១​ លាន​ដុល្លារ ធ្លាក់ចុះ ៣៧,៥ ​ភាគរយ​។ បើតាម​តួលេខ​ខាងលើ គឺ​ជញ្ជីងពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុ​ជាមាន​ឱនភាព​ចំនួន ៣៥៤,៤៦៣​ លាន​ដុល្លារ​។​

​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ និយាយថា តាម​អ្វីដែល​លោក​ដឹង គឺ​ចំនួន​នៃ​ការបញ្ជាទិញ​ទំនិញ​សក្តានុពល​កម្ពុជា​ពី​ទីផ្សារ​គោលដៅ​ធំៗ​បានចាប់ផ្តើម​ធ្លាក់ចុះ​តាំងពី​ឆមាស​ទី ​២ ឆ្នាំ​ ២០២២ ដែល​បញ្ហា​នេះ​គឺ​ទាក់ទង​នឹង​កំណើន​សេដ្ឋកិច្ចពិភពលោក​ដែល​ស្ថិតក្នុង​ភាពមិនប្រាកដប្រជា​។ ឥទ្ធិពល​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩ ជម្លោះ​ភូមិសាស្ត្រ​នយោបាយ និង​សង្គ្រាម​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន បានធ្វើឱ្យ​ប្រជាជន​នៃ​ប្រទេស​នីមួយៗ​បង្កើន​ការ​រឹតត្បិត​ការចំណាយ​របស់ខ្លួន​។​

​ទោះយ៉ាងណា លោក​បញ្ជាក់ថា នេះ​គឺ​គ្រាន់តែ​ជា​តួលេខ​ក្នុង​ខែ​ដំបូង​ឆ្នាំ ​២០២៣ ​ប៉ុណ្ណោះ ដោយ​អ្វីៗ​អាច​នឹងមាន​ភាពល្អប្រសើ​រ​ឡើងវិញ ប្រសិនបើ​វិបត្តិ​ដែល​កំពុង​កើតមាន​ពេលនេះ ពិសេស​ជម្លោះ​ប្រដាប់អាវុធ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​អាច​បញ្ចប់​ទៅវិញ​ឆាប់រហ័ស​។​

​ការ​ព្យាករ​ចុងក្រោយ​បំផុត​របស់​រាជរដ្ឋាភិបាល​បង្ហាញថា ក្នុង​ឆ្នាំ ២០២៣ ​នេះ សេដ្ឋកិច្ចកម្ពុជា​នឹង​បន្ត​និន្នាការ​កើន​ក្នុង​រង្វង់ ៥,៦​ភាគរយ ដោយ​ធ្លាក់ចុះ​ពី ៦,៦​ ភាគរយ​នៃ​ការ​ព្យាករ​កាលពី​ខែ​ខែតុលា ឆ្នាំ​ ២០២២ ដោយសារតែ​ភាពមិនប្រាកដប្រជា​នៃ​កំណើនសេដ្ឋកិច្ច​សកល​ដែល​បណ្តាលមកពី​សង្គ្រាម​រុស្ស៊ី​អ៊ុយ​ក្រែ​ន ការប្រែប្រួល​អាកាសធាតុ និង​ការបន្ត​អូសបន្លាយ​ពេល​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​ ១៩​។​

​ធនាគារពិភពលោក (WB) កាលពី​ថ្ងៃទី​ ៧ ខែធ្នូ ឆ្នាំ​ ២០២២ បាន​ព្យាករ​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ដល់​ ៤,៨ ភាគរយ​ក្នុង​ឆ្នាំ​ ២០២២ និង​នៅ​ឆ្នាំ​ ២០២៣ កំណើនសេដ្ឋកិច្ច​នឹង​កើន​ដល់ ៥,២ ​ភាគរយ​៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ