Trending now

គំរោងអំពីវប្បធម៌វៀតណាម - មូលដ្ឋានគ្រឹះខាងវិញ្ញាណរបស់ប្រទេសជាតិ

09:52 | 27/02/2023 យោងតាមវិទ្យុសំលេងវៀតណាម

វៀតណាមកំពុងខិតខំប្រឹងប្រែងកសាងនិងអភិវឌ្ឍន៍វប្បធម៌ជឿនលឿន ដែលពោរពេញដោយអត្តសញ្ញាណជាតិ ស្រូបយកនូវលក្ខណៈល្អប្រពៃនៃវប្បធម៌របស់មនុស្សជាតិ។ ការវិនិយោគលើវិស័យវប្បធម៌ និងសិល្បៈ ស្របជាមួយនឹងការវិនិយោគលើមនុស្ស និងដើម្បីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាព...។ សកម្មភាពទាំងនេះមានប្រភពដើមហើយ ត្រូវបានតម្រង់ទិសពីគំរោងអំពីវប្បធម៌វៀតណាមឆ្នាំ ១៩៤៣។

រមណីយដ្ឋាននៅ Hoi An ទទួលបានវិញ្ញាបនប័ត្រផ្កាយប្រាំពី Forbes Travel Guide រមណីយដ្ឋាននៅ Hoi An ទទួលបានវិញ្ញាបនប័ត្រផ្កាយប្រាំពី Forbes Travel Guide
សហភាពអង្គការមិត្តភាពខេត្ត Dong Nai ដាក់ពង្រាយខ្លឹមសារសំខាន់ៗចំនួន ៨ ក្នុងឆ្នាំ ២០២៣ សហភាពអង្គការមិត្តភាពខេត្ត Dong Nai ដាក់ពង្រាយខ្លឹមសារសំខាន់ៗចំនួន ៨ ក្នុងឆ្នាំ ២០២៣

សេចក្តីសម្រេចចិត្តនៃសន្និសិទ Vong La (ខែកុម្ភៈ ឆ្នាំ១៩៤៣) ក្នុងភាគទី៧ នៃឯកសារគ្រប់ឈុតរបស់បក្សកុម្មុយនិស្តវៀតណាមបានចែងថា៖ “បក្សត្រូវបញ្ជូនកម្មាភិបាលជំនាញទទួលបន្ទុកការងារវប្បធម៌ ដើម្បីបង្កើតឲ្យមានចលនាវប្បធម៌រីកចម្រើន វប្បធម៍សង្គ្រោះជាតិប្រឆាំងនឹងវប្បធម៌ហ្វាស៊ីសដែលដើរថយក្រោយ។” សេចក្តីសម្រេចចិត្តនេះបានអនុម័តលើគំរោងនៃវប្បធម៌វៀតណាមឆ្នាំ ១៩៤៣ ជាមួយនឹងប្រព័ន្ធខ្លឹមសារជាមូលដ្ឋានចំនួនប្រាំ រួមមានៈ របៀបលើកបញ្ហា - ប្រវត្តិសាស្ត្រ និងលក្ខណៈវប្បធម៌វៀតណាម - គ្រោះថ្នាក់នៃវប្បធម៌វៀតណាមក្រោមនឹមហ្វាស៊ីសជប៉ុន និងបារាំង - បញ្ហាបដិវត្តន៍វប្បធម៌វៀតណាម - កិច្ចការបន្ទាន់របស់អ្នកវប្បធម៌ម៉ាក្ស។

គំរោងអំពីវប្បធម៌វៀតណាម «បំភ្លឺផ្លូវសម្រាប់ប្រជាជាតិ» ជារៀងរហូត
គំរោងអំពីវប្បធម៌វៀតណាម «បំភ្លឺផ្លូវសម្រាប់ប្រជាជាតិ» ជារៀងរហូត

ដើរតួនាទីជាត្រីវិស័យ

នៅក្នុងគំរោងអំពីវប្បធម៌វៀតណាមឆ្នាំ ១៩៤៣ ជាលើកដំបូង បក្សកុម្មុយនិស្ត វៀតណាមបានគូសបញ្ជាក់អំពីដំណាក់កាលអភិវឌ្ឍន៍ចំនួនបី នៃប្រវត្តិសាស្រ្តវប្បធម៌វៀតណាម និងបានកំណត់និន្នាការវប្បធម៌នៃសម័យកាលនីមួយៗ ដោយមានលក្ខណៈជាក់ស្តែង វិសាលភាព និងតួនាទីនៃឥទ្ធិពលផ្សេងៗគ្នា។ បក្សក៏បានដាក់ចេញជាលើកដំបូងនូវទស្សនៈពិភពលោកបែបវិទ្យាសាស្ត្រ ទស្សនវិស័យបដិវត្តន៍ និងបានបញ្ជាក់ពីតួនាទី និងឋានៈនៃវប្បធម៌ជាផ្នែកមួយក្នុងចំណោមរណសិរ្សទាំងបី គឺនយោបាយ សេដ្ឋកិច្ច និងវប្បធម៌។ សាស្ត្រាចារ្យ Phong Le អតីតនាយកវិទ្យាស្ថានអក្សរសាស្រ្ត បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម បានវិភាគថា៖ “គំរោងអំពីវប្បធម៌ឆ្នាំ ១៩៤៣ របស់បក្សបានចែងយ៉ាងច្បាស់ថា: យើងត្រូវយកចិត្តទុកដាក់លើនយោបាយ សេដ្ឋកិច្ច និងវប្បធម៌។ នោះជាវិស័យបីដែលបក្ខជនត្រូវធ្វើជាម្ចាស់សម្រាប់ប្រតិបត្តិ។ នៅក្នុងគំរោងវប្បធម៌ ឆ្នាំ ១៩៤៣ ក៏មានទ្រឹស្ដីអំពីវប្បធម៌ មនោគមវិជ្ជា និងសិល្បៈដែលទាក់ទងនឹងបញ្ញវន្តផងដែរ។ ជាក់ស្តែង រដ្ឋាភិបាលបណ្ដោះអាសន្នដំបូងដែលដឹកនាំដោយលោកប្រធានហូជីមិញបានប្រមូលផ្តុំបញ្ញវន្តល្អបំផុតទាំងអស់របស់វៀតណាមនៅពេលនោះ”។

ដូច្នេះហើយ គំរោងអំពីវប្បធម៌វៀតណាម ដើរតួនាទីជាត្រីវិស័យ បំភ្លឺផ្លូវ និងណែនាំការអភិវឌ្ឍវប្បធម៌ជាតិវៀតណាម។ គំរោងប្រកបអត្ថប័យដូចជា “ភ្លើងគប់” - ជាកម្មវិធីវប្បធម៌ទាំងនៅមុននិងក្រោយបដិវត្តន៍រំដោះជាតិ ក៏ដូចជាតម្រង់ទិសការអភិវឌ្ឍវប្បធម៌វៀតណាមចាប់ពីពេលនោះមក។ នាថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ១៩៤៦ លោកប្រធានហូជីមិញក្នុងសន្និសីទវប្បធម៌ជាតិលើកទី ១ ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ បានសង្កត់ធ្ងន់លើតួនាទីនៃវប្បធម៌ក្នុងបុព្វហេតុកសាង ការពារនិងអភិវឌ្ឍន៍ប្រទេសជាតិ ហើយបានអះអាងនូវទស្សនៈទ្រឹស្តី “វប្បធម៌បំភ្លឺផ្លូវសម្រាប់ប្រជាជាតិ”។

អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Ta Quang Dong ជូនដំណឹងអំពីសកម្មភាពសំខាន់ៗដើម្បីអបអរសាទរខួបលើកទី ៨០ នៃទិវាកំណើតនៃគម្រោងវប្បធម៌វៀតណាម។ (រូបថត៖ VGP/Diep Anh)
អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Ta Quang Dong ជូនដំណឹងអំពីសកម្មភាពសំខាន់ៗដើម្បីអបអរសាទរខួបលើកទី ៨០ នៃទិវាកំណើតនៃគម្រោងវប្បធម៌វៀតណាម។ (រូបថត៖ VGP/Diep Anh)

បំភ្លឺផ្លូវសម្រាប់ប្រជាជាតិ

ទទួលមរតក និងលើកតម្កើងស្មារតី និងវិធីសាស្ត្រត្រិះរិះរបស់គំរោងអំពីវប្បធម៌វៀតណាម ឆ្នាំ ១៩៤៣ បក្សកុម្មុយនិស្តវៀតណាមបានដាក់ចេញនូវយុទ្ធសាស្ត្រថ្មីអំពីវប្បធម៌វៀតណាមដែលសមស្របតាមសម័យកាលនីមួយៗ ក្នុងនោះមាន “យុទ្ធសាស្ត្រ” និង “កម្មវិធីនយោបាយ” វិសាលភាពនៃវប្បធម៌នៅក្នុង “យុទ្ធសាស្ត្រ” និង “កម្មវិធីនយោបាយ” ថ្មីៗ ពង្រីកយ៉ាងទូលំទូលាយជាងគំរោងអំពីវប្បធម៌វៀតណាមឆ្នាំ ១៩៤៣ ដែលគ្របដណ្តប់លើផ្នែកជាច្រើន។ ទន្ទឹមជាមួយគ្នានោះ ឋានៈនិងតួនាទីនៃវប្បធម៌ និងទស្សនៈអំពីការអភិវឌ្ឍវប្បធម៌ជាតិ ក៏ត្រូវបាននិយមន័យកាន់តែពេញលេញ ទូលំទូលាយ ដោយចាត់ទុកវប្បធម៌ជាមូលដ្ឋានគ្រឹះខាងវិញ្ញាណនៃសង្គម ហើយវប្បធម៌គឺជាគោលដៅផង និងជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមផង។ ប្រការសំខាន់បំផុតគឺបក្សត្រូវ “ដឹកនាំចលនាវប្បធម៌”។ ឈរលើស្មារតីនោះ ក្នុងសន្និសីទវប្បធម៌ជាតិលើកទី២ (ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១) អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងអំពីសារៈសំខាន់របស់បក្សកុម្មុយនិស្តវៀតណាម គឺតែងតែយកចិត្តទុកដាក់ចំពោះតួនាទីវប្បធម៌។ តាមនោះ “វប្បធម៌ជាព្រលឹង និងជាអត្តសញ្ញាណជាតិ។ វប្បធ៌មនៅស្ថិតស្ថេរប្រទេសជាតិនៅតេគងវង្ស”...។ អតីតអនុប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម សាស្ត្រាចារ្យបណ្ឌិត Vu Van Hien បានឲ្យដឹងថា៖ “អគ្គលេខាបក្ស លោក Nguyen Phu Trong បានចង្អុលបង្ហាញថា បក្សកុម្មុយនិស្តវៀតណាមកាន់តែរីកចម្រើន មានការជ្រួតជ្រាបយ៉ាងជ្រាលជ្រៅអំពីវប្បធម៌។ នៅចំពោះមុខស្ថានភាពថ្មី ការអភិវឌ្ឍវប្បធម៌ត្រូវមានលក្ខខ័ណ្ឌ មានភាពច្នៃប្រឌិតនិងបង្កើតឡើងចំណុចលោតផ្លោះ ដើម្បីជំរុញប្រទេសឆ្ពោះទៅមុខ ជាពិសេសក្នុងបរិបទនៃការធ្វើសមាហរណកម្មអន្តរជាតិ តួនាទីនិងឋានៈរបស់ប្រទេសនាពេលបច្ចុប្បន្ន”។

ក្នុងបរិបទដែលវៀតណាមបាននិងកំពុងធ្វើសមាហរណកម្មយ៉ាងខ្លាំងក្លាលើសាកលលោក ការនិយាយដល់វប្បធម៌មានន័យថា ការកសាងនិងអភិវឌ្ឍន៍វប្បធម៌វៀត ណាមជឿនលឿនដែលបង្កប់ដោយអត្តសញ្ញាណជាតិ ស្រូបយកនូវលក្ខណៈល្អប្រពៃនៃវប្បធម៌របស់មនុស្សជាតិ; នៅពេលនិយាយអំពីការវិនិយោគលើវប្បធម៌ និងសិល្បៈ គឺជាការវិនិយោគលើមនុស្ស និងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាព។ បើនិយាយអំពីបដិវត្តន៍វប្បធម៌គឺនិយាយអំពីគោលដៅប្រទេសជាតិសម្បូរធូធារ ប្រជាជនមានបាន សង្គមប្រជាធិបតេយ្យ អរិយធម៌ និងបោះជំហានយ៉ាងរឹងមាំឆ្ពោះទៅសង្គមនិយម។ ទាំងអស់នេះគឺមានប្រភពដើមនិងការណែនាំដែលបានទទួលមរតកពីគោលការណ៍តស៊ូមតិ (ជាតិសាសន៍ - វិទ្យាសាស្ត្រ - មហាជន) បានចែងក្នុងគំរោងនៃវប្បធម៌វៀតណាមក្នុងឆ្នាំ ១៩៤៣។

ក្រោមពន្លឺនៃការ “បំភ្លឺផ្លូវសម្រាប់ប្រជាជាតិ” ចាប់តាំងពីនោះមកជន បដិវត្តន៍វប្បធម៌វៀតណាមសព្វថ្ងៃ ដើរតាមគន្លងអ្នកវប្បធម៌ម៉ាក្សនិយមវៀតណាមជំនាន់មុនបាននិងកំពុងបន្តបំពេញភារកិច្ចចាំបាច់ ដោយអនុវត្តន៍នូវខឿនវប្បធម៌មួយ “មានលក្ខណៈប្រជាជាតិអំពីទម្រង់ និងប្រជាធិបតេយ្យថ្មីក្នុងខ្លឹមសារ" ដើម្បីឱ្យមានវប្បធម៌ "បដិវត្តន៍ និងរីកចម្រើនបំផុត"។ នោះគឺជាវប្បធម៌ឯករាជ្យជាតិ និងសង្គមនិយម; ធ្វើតាមលទ្ធិម៉ាក្ស-លេនីន និងសតិអារម្មណ៍ហូជីមិញ; ទាំងអស់គ្នាដើម្បីសេចក្តីសុខ និងការអភិវឌ្ឍដ៏សម្បូរបែប សេរី និងគ្រប់ជ្រុងជ្រោយរបស់មនុស្ស - ប្រជាជនវៀតណាមស្នេហាជាតិ ឯករាជ្យ ភាពជឿជាក់លើខ្លួនឯង និងប្រាថ្នាចង់បានប្រទេសសម្បូររុងរឿង៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤