Trending now

កោះ​ស្ដេច ជា​រមណីយដ្ឋាន ​ធម្មជាតិ​ និង ប្រជុំ​កោះ

12:42 | 26/03/2021

កោះ​ស្ដេច​ គឺជា កោះ​ធម្មជាតិ​មួយ ឋិត​នៅ​ក្នុង​​ភូមិ កោះស្តេច ឃុំកោះស្ដេច ស្រុក​គីរីសាគរ ដែល​លាត​សន្ធឹង​តាម​បណ្ដោយ​សមុទ្រ​មាន​​ចម្ងាយ​ប្រមាណ​ជាង ៨១ គីឡូម៉ែត្រ ពី​ទីរួម​ខេត្ត​កោះកុង។ កោះ​ស្ដេច​ មាន​ចំងាយ​ប្រមាណ​ជា ២៥០ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ដោយ​ត្រូវ​ធ្វើ​ដំណើរ​​ជា​ពីរ​ដំណាក់​កាល​ គឺ​ផ្លូវ​គោក និង ​ផ្លូវ​ទឹក​ ដោយ​ជិះ​អូប័រ​ (ទូក​តូច​ដែល​មាន​ល្បឿន​លឿន)។ រមណីយដ្ឋាន​កោះស្ដេច មាន​ឆ្នេរ​ខ្សាច់ស​​ស្អាត មាន​ផ្ទះ​សំណាក់​ និង ទេសភាព​ស្រស់​ស្អាត​សម្រាប់​លំហែលំហើយ​ ព្រោះ​មាន​កោះ​ជាច្រើន​នៅ​ជុំ​វិញ និង ព្រៃ​ធម្មជាតិ។

កោះ​ស្ដេច ជា​រមណីយដ្ឋាន ​ធម្មជាតិ​ និង ប្រជុំ​កោះ

ទន្ទឹមគ្នា​នេះ​ ភ្ញៀវ​ទេសចរ​​អាច​ជួល​ទូក​ជិះ​ទៅ​ស្ទូច​ត្រី​ មុជ​ទឹក​សមុទ្រ​ មើល​ផ្កា​ថ្ម និង​ ប្រព័ន្ធ​ជីវចម្រុះ​ នៅ​បាត​សមុទ្រ ព្រម​ទាំង​មាន​​ទូក​យន្ត​សម្រាប់​ដឹក​អ្នក​ទេសចរ​ជាតិ និង អន្តរជាតិ ពី​កោះ​ស្ដេច​ទៅ​ទស្សនា​​តំបន់​កោះ​នានា ឋិត​នៅ​ប្រជុំ​កោះ​ក្បែរ​ៗ​នោះ​ទៀត​ផង។ មួយ​វិញ​ទៀត​ នៅ​រមណីយដ្ឋាន​ កោះស្ដេច​ ភ្ញៀវ​ទេសចរ​ទាំង​ឡាយ​ ក៏​អាច​មើល​ថ្ងៃ​រៀប​លិច​ដ៏​ស្រស់​ស្អាត ដែល​ជាទី​កម្សាន្ត​ បំបាត់​ទុក្ខ​កង្វល់​របស់​ប្រិយមិត្ត​ បន្ទាប់​ពី​បំពេញ​ការងារ​យ៉ាង​នឿយ​ហត់​ពេញ​មួយ​សប្ដាហ៍​កន្លង​មក​។

កោះ​ស្ដេច ជា​រមណីយដ្ឋាន ​ធម្មជាតិ​ និង ប្រជុំ​កោះ

ក្រោម​ការ​បណ្តាក់ទុន​វិនិយោគ និង​អភិវឌ្ឍន៍​ពី​ក្រុមហ៊ុន​ចិន «​យូ​ញៀន គ្រុប​» ( UNION GROUP ) កោះ​ស្តេច​ស្ថិត​នៅ​ស្រុក​គិរី​សាគរ ខេត្តកោះកុង នឹង​ក្លាយជា​រមណីយដ្ឋាន​ទេសចរណ៍​ក្នុង​លំហ​សមុទ្រ ដែល​គួរ​ឲ្យ​ទាក់ទាញ​បំផុត ។ កោះ​ស្តេច​ត្រូវ​ក្រុមហ៊ុន​វិនិយោគ UNION GROUP ដាក់​ទុន​វិ​និយោគ​ជា​ច្រើន​លាន​ដុល្លារ ដើម្បី​អភិវឌ្ឍន៍​ឲ្យ​ក្លាយជា​រមណីយដ្ឋាន​ធម្មជាតិ​ដ៏​ទំនើប និង​មាន​ភាព​ល្បីល្បាញ​នៅ​កម្ពុជា គួប​ផ្សំ​ទៅ​នឹង​ការ​អភិវឌ្ឍ​ច្រក​សេដ្ឋកិច្ច​ដឹក​ជញ្ជូន​ខ្នាត​អន្តរជាតិ​ដ៏​ធំ​ភ្លា​ប់​ទៅ​នឹង​ពិភពលោក។

កោះ​ស្ដេច ជា​រមណីយដ្ឋាន ​ធម្មជាតិ​ និង ប្រជុំ​កោះ

លោក​លី តៅ អគ្គនាយក​ក្រុមហ៊ុន​យូ​ញៀន​គ្រុប កាលពី​ពេល ថ្មី​ៗ​នេះ​បង្ហាញ​ឲ្យ​ដឹង​ថា តំបន់​កោះ​ស្តេច​គ្មាន​ព្រៃឈើ​និង​រ៉ែ​ក្រោម​ដី​សម្រាប់​ជា​ថ្នូរ​ទៅ​នឹង​ការ​អភិវឌ្ឍ​ដ៏​ធំ​នៅ​ទីនោះ​ឡើយ ផ្ទុយ​ទៅ​វិញ​ទីតាំង​ភូមិសាស្ត្រ​ដី ព្រៃ ភ្នំ ឆ្នេរ​នៅ​ទីនោះ ជាទី​តាំង​មាន​ហុងស៊ុយ មាន​លាភ​សំណាង​ដល់​ក្រុមហ៊ុន UNION GROUP តាម​រយៈ​ការ​ឆ្លុះ​បញ្ចាំង​ឃើញ​ថា ទីនោះ​មើល​ពីលើ​ឃើញ​ដូច​នាគ​ក្បាល​៧ ។ ទីតាំង​ភូមិសាស្ត្រ​ល្អ​បែប​នោះ គ្មាន​ទេ​លើ​ពិភពលោក​។ លោក​លី តៅ ប្រាប់​ថា ជំហាន​ដំបូង​ក្នុង​រយៈពេល​ជាង​៣​ឆ្នាំ​ចុង​ក្រោយ​នេះ​ផ្ទៃដី​ជាប់​ឆ្នេរ​ប្រមាណ​១៥.000​ម៉ែត្រការ៉េ ក្រុមហ៊ុន​បាន​សម្រេច​ធ្វើ​ទីលាន​វាយកូនគោល​រួច​ហើយ មាន​១៨​រន្ធ រួម​ទាំង​កសាង​ផ្លូវថ្នល់​ដ៏​ធំ​មួយ​ប្រវែង​៦0​គីឡូម៉ែត្រ​ភា្ជ​ប់​ពី​ផ្លូវជាតិ​លេខ​៤៨ ទៅ​កាន់​តំបន់ឆ្នេរ និង​ធ្វើ​ប្រព័ន្ធ​ទឹក​ភ្លើង​ដោយ​ចំណាយ​អស់​ប្រមាណ​៣០០​លាន​ដុល្លារ​អា​មេ​រិ​ក ។

កោះ​ស្ដេច ជា​រមណីយដ្ឋាន ​ធម្មជាតិ​ និង ប្រជុំ​កោះ

ជាមួយនឹង​ការ​ចិញ្ចឹម​កម្មករ បុគ្គលិក​ខ្មែរ និង​អ្នក​ជំនាញការ​បច្ចេកទេស​ចិន​ប្រមាណ ៣០០​នាក់ លោក​លី តៅ បាន​លើក​ទិស​ដៅ​អភិវឌ្ឍន៍​នៅ​ទីនោះ​ថា កម្ពុជា​កំពុង​មាន​អ្នកទេសចរ​កើន​ច្រើន​ឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដូច្នេះលោក​នឹង​អភិវឌ្ឍ​រមណីយដ្ឋាន​ទេសចរណ៍​ឲ្យបាន​លឿន​តាម​ខ្នាត​អន្តរជាតិ ប្រែ​ក្លាយទៅជា​មជ្ឈមណ្ឌល​វិស្សមកាល​មួយ​បម្រើ​អ្នកទេសចរ ។ លោក​អគ្គនាយក​មាន​គម្រោង​បោះទុន​ប្រមាណ​១.០០០​លាន​ដុល្លារ​បន្ថែម​សម្រាប់​សាងសង់​សណ្ឋាគារ​ផ្កាយ​៥ ចំនួន​៣ ដែល​មាន ១.000​បន្ទប់ កាស៊ីណូ សួន​សម្រាប់​ក្មេង​កម្សាន្ត និង​កែ​លម្អ​ឆ្នេរ​ឲ្យ​បាន​ស្អាត ដោយ​លោក​ចាត់​ទុក​ថា ទីនោះ​ជា​ឆ្នេរ​ល្អ​បំផុត​ប្រវែង​៩0​គីឡូម៉ែត្រ គ្របដណ្តប់​លើ​១​ភាគ​៣ នៃ​ឆ្នេរ​ស្អាត​ប្រវែង​៤៤0​គីឡូម៉ែត្រ​របស់​កម្ពុជា ។

កោះ​ស្ដេច ជា​រមណីយដ្ឋាន ​ធម្មជាតិ​ និង ប្រជុំ​កោះ

លោក​លី តៅ បាន​កំណត់​យុទ្ធសាស្ត្រ​ពង្រីក​ផ្ទៃដី​តំបន់​កោះ​ស្តេច ក្នុង​រយៈពេល​១0​ឆ្នាំ​ខាង​មុខ ឲ្យ​ក្លាយទៅជា​កំពង់​ផែ​អន្តរជាតិ ដែល​អាច​ផ្ទុកទំនិញ​សម្រាប់​ឆ្លងកាត់​ដឹក​ជញ្ជូន​ឲ្យ​បាន​១​ម៉ឺន​តោន​ទៅ​២​ម៉ឺន​តោន ព្រមទាំង​អាកាសយានដ្ឋាន​អន្តរជាតិ​មួយ​ក៏​មាន​គ​ម្រា​ង​សាងសង់​នៅ​ទីនោះ​ផង​ដែរ ក្នុង​តម្លៃ​វិនិយោគ ប្រមាណ​៣.០០០​លាន​ដុល្លារ​អា​មេ​រិ​ក ។

លោក​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ចាប់អារម្មណ៍​ថា លោក​គាំទ្រ​ទៅ​លើ​គម្រោង​អភិវឌ្ឍ​រមណីយដ្ឋាន​តំបន់ឆ្នេរ​តាម​បែប​ទេសចរណ៍​វិស្សម​កាលដែល​កំពុង​ជំរុញ​ល្បឿន​យ៉ាង​សកម្ម​ដូច​សព្វ​ថ្ងៃនេះ ។ ដូច្នេះ​វា​ស្រប​ពេល​ដែល​ខេត្តកោះកុង​ទាំងមូល ត្រៀម​នឹង​រៀបចំ​ធ្វើបុណ្យ​សមុទ្រ​នៅ​ខែធ្នូ​ឆ្នាំ​២០១៤ អាច​បង្ក​ឱកាស​ទទួលភ្ញៀវ​អន្តរជាតិ និង​ភ្ញៀវ​អង្គទូត​នានា ចូល​ទៅ​ទស្សនា​និង​វាយកូនគោល​នៅ​ទីនោះ និង​បង្កើត​ឲ្យ​មានកម្ម​វិធី​កីឡា​លើ​ទឹក​នៅ​ទីនោះ​ផង​ដែរ ។

កោះ​ស្ដេច ជា​រមណីយដ្ឋាន ​ធម្មជាតិ​ និង ប្រជុំ​កោះ

លោក​រដ្ឋមន្ត្រី​អះអាង​ថា នេះ​ជា​គោលដៅ​ទេសចរណ៍ ឬ​ក៏​ជា​ផលិតផល​ទេសចរណ៍​ថ្មី​មួយទៀត សម្រាប់​ទាក់ទាញ​អ្នកទេសចរ​បរទេស​នៅ​ច្រករបៀង​ទិស​ខាងត្បូង​ឲ្យ​កាន់តែ​មើលឃើញ​ពី​សក្តានុពល​ទេសចរណ៍​របស់​កម្ពុជា ។ ទន្ទឹម​នឹង​នេះ​លោក​ថោ​ង ខុន រំពឹង​ថា នៅ​ឆ្នាំ​២០២០ អ្នកទេសចរ​ចិន​នឹង​ចេញ​ដើរ​លេង​ច្រើន​ជាង​អ្នកទេសចរ​នានា​លើ​ពិភពលោក ។ ចំពោះ​កម្ពុជា​ក៏​បាន​យកចិត្តទុកដាក់​ទៅ​លើ​អាទិភាព​ទាក់ទាញ​អ្នកទេសចរ​ចិន ឲ្យ​បាន​ច្រើន​ក្រោម​រូបភាព​ដាក់​យុទ្ធសាស្ត្រ​ជា​ច្រើន​ដោយ​សហការ​ជាមួយ​ផ្នែក​ឯកជន ។

យោង​តាម​តួលេខ​ពី​ក្រសួងទេសចរណ៍​ឲ្យ​ដឹង​ថា គិត​ពី​ត្រឹម​ឆ្នាំ​១៩៩៤ ដល់​ឆ្នាំ​២០១២ ការ​វិនិយោគទុន​របស់​ចិន មក​កម្ពុជា មាន​ទឹកប្រាក់​ប្រមាណ​៩.០០០​លាន​ដុល្លារ​អា​មេ​រិ​ក​។ ក្នុង​នោះ​ការ​វិនិយោគ​លើ​វិស័យ​ទេសចរណ៍ មាន​៤៨​ភាគរយ​នៃ​ការ​វិនិយោគ​សរុប​របស់​ប្រទេស​ចិន​។ ដោយឡែក​គិត​ត្រឹម​ឆ្នាំ​២០១៣ អ្នកទេសចរ​ចិន​មក​ទស្សនា​នៅ​កម្ពុជា ស្ថិត​ក្នុង​ទីផ្សារ​ទេសចរ​ធំ​ទី​៣ នៃ​ទីផ្សារ​ធំ​ៗ​ទាំង​១០​មក​កម្ពុជា​។

កោះ​ស្ដេច ជា​រមណីយដ្ឋាន ​ធម្មជាតិ​ និង ប្រជុំ​កោះ

កាលពី​១០​ទៅ​២០​ឆ្នាំ​មុន តំបន់​កោះ​សេ្ត​ច គឺជា​ច្រក​ល្បីល្បាញ​ឈ្មួញ​រកស៊ី​នាំ​ទំនិញគេចពន្ធ​ពី​លំហ​សមុទ្រ​ចូល​កម្ពុជា​យ៉ាង​សន្ធឹកសន្ធាប់ តែ​ឥឡូវនេះ​តំបន់​កោះ​ស្តេច​កំពុង​បោះ​ជំហាន​ទៅ​រក​ការ​អភិវឌ្ឍ​មួយ​មាន​តម្លាភាព។ តំបន់​កោះ​ស្តេច​បច្ចុប្បន្ន​កំពុង​អភិវឌ្ឍន៍​ក្នុង​សភាព​លាក់ខ្លួន ស្ទើរតែ​មាន​មនុស្ស​តិច​ណាស់​បានឃើញ​ការ​អភិវឌ្ឍ​នៅ​ទីនោះ ។ ទោះជា​យ៉ាងណា​ក្តី ការ​អភិវឌ្ឍ​តំបន់​កោះ​ស្តេច​បាន​លេចឮ​ដល់​កាសែត​នៅ​អឺ​រ៉ឺ​ប និង​បាន​ផ្សព្វផ្សាយ​ពាសពេញ​ពិភពលោក​រួច​ជា​ស្រេច​ទៅ​ហើយ ៕

(សរុបដោយ ហេង វុធ្ធ)

(ប្រភពព័ត៌មាន: visitcambodia.travel និង kohsantepheapdaily.com.kh)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ