Trending now

កម្ពុជារំពឹងថា ផសសសម្រាប់មនុស្សម្នាក់នឹងឡើង នៅឆ្នាំ២០២៣

09:56 | 04/01/2023 ឌីណា

ទោះបីជាស្ថានភាពនៃវិបត្តិកូវីដ១៩ និងសេដ្ឋកិច្ចសកលមិនទាន់មានភាពប្រាកដប្រជាយ៉ាងណាក្ដី ក៏កម្ពុជានៅតែបន្តអភិវឌ្ឍន៍សេដ្ឋកិច្ចនិងបានធ្វើកំណើនសេដ្ឋកិច្ច កើនឡើងវិញជាវិជ្ជមានក្នុងឆ្នាំ២០២២នេះ ហើយនៅឆ្នាំ២០២៣ខាងមុខ ប្រាក់ចំណូលប្រចាំឆ្នាំសរុបរបស់មនុស្សម្នាក់នៅកម្ពុជាក៏ត្រូវរំពឹងថា នឹងកើនឡើងដល់១.៩២៤ដុល្លារអាមេរិកផងដែរ។

កម្ពុជារំពឹងផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀង RCEP ត្រឹមត្រីមាសទី៣ឆ្នាំ២០២១ កម្ពុជារំពឹងផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀង RCEP ត្រឹមត្រីមាសទី៣ឆ្នាំ២០២១
កម្ពុជារំលឹកខួបអនុស្សាវរីយ៍លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ កម្ពុជារំលឹកខួបអនុស្សាវរីយ៍លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ

នាថ្ងៃទី២ ខែមករា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសពីការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់កម្ពុជាថា សម្រេចបានអត្រារហូតដល់ ៥.៥ ភាគរយ នៅឆ្នាំ២០២២ ជាមួយនឹងប្រាក់ចំណូលជាតិ បានពីចំណូលសារពើពន្ធ ដែលមានពន្ធដារ និងគយ ប្រមូលបាន ១២៧ ភាគរយ (លើសផែនការ ២៧%) ស្មើនឹងទឹកប្រាក់សរុបចំនួន ៦១៤៥ លានដុល្លារ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ចំណូលដែលរកបានជាង ៦ ពាន់លានដុល្លារនេះ គ្រាន់តែជាចំណូលសារពើពន្ធប៉ុណ្ណោះ មិនទាន់គិតដល់ចំណូលមិនមែនសារពើពន្ធផ្សេងទៀតនោះទេ ដូចជាចំណូលបានពីទិដ្ឋាការភ្ញៀវទេសចរ ចំណូលវិស័យរ៉ែ ជាដើម។

កម្ពុជារំពឹងថា ផសសសម្រាប់មនុស្សម្នាក់នឹងឡើង នៅឆ្នាំ២០២៣

ទិដ្ឋភាពអគារខ្ពស់ៗនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ ខែតុលា។ (រូបថត៖postkhmer.com )

សូមជម្រាបថា នៅឆ្នាំ២០២៣ រាជរដ្ឋាភិបាលរំពឹងថាសេដ្ឋកិច្ចកម្ពុជា នឹងមានកំណើន ៦.៦% ហើយផលិតផលក្នុងស្រុកសរុប (ផសស) សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថានឹងពីឡើងដល់ ១ ៩២៤ ដុល្លារ ធៀបនឹង ១ ៧៨៥ ដុល្លារ ក្នុងឆ្នាំ២០២២។

ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាទទួលបានជោគជ័យដ៏ត្រចះត្រចង់ ក្នុងការប្រយុទ្ធនឹងការរីករាលដាល់នៃជំងឺកូវីដ១៩ និងការគ្រប់គ្រងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ ទាំងការការពារសុខភាពសាធារណៈ ការរក្សាលំនឹងសង្គម សេដ្ឋកិច្ច និងការធានាទ្រទ្រង់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ដែលអនុញ្ញាតឲ្យកម្ពុជាបើកប្រទេសឡើងវិញ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២១ និងបានធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ចាប់ផ្តើមវិលត្រឡប់មកប្រកតីភាពវិញ៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ