Trending now

ចេតិយឃុនឆាងឃុនផែន រមណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិសាស្រ្ដ បង្កប់រឿងរ៉ាវ​ស្នេហា​ត្រីកោណក្នុង​ព្រេងនិទាន

12:54 | 26/03/2021

ចេតិយឃុនឆាង ឃុនផែន គឺជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តមួយ ស្ថិតក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង។ រមណីយដ្ឋានមួយនេះ មានចម្ងាយ​ត្រឹមតែជាង ៦៥០ម៉ែត្រប៉ុណ្ណោះ ពីស្ពានកោះកុង ដែលសង់ឆ្លងកាត់ដៃសមុទ្រ ពីខាងកើតភ្ជាប់មកកាន់ត្រើយខាងលិចនៃក្រុងខេមរភូមិន្ទ។

ចេតិយឃុនឆាងឃុនផែន រមណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិសាស្រ្ដ

ចេតិយឃុនឆាង ឃុនផែនជារមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្រ្តមួយដែលស្ថិតក្នុងភូមិ នាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង មានចម្ងាយប្រហែល ៤គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ។ ភ្ញៀវទេសចរជាតិ និងអន្តរ ជាតិទាំងអស់អាចធ្វើដំណើរកម្សាន្តទៅកាន់តំបន់រមណីយដ្ឋាននេះ ដោយចំណាយពីត្រឹមតែ១៥ ទៅ ២០នាទី តាមរយៈរថយន្តឬម៉ូតូ និងអាចធ្វើដំណើរតាមផ្លូវទឹកតាមរយៈទូក។ ក្នុងនោះផងដែរភ្ញៀវទេសចរអាចជិះទូក លេងកម្សាន្តស្រូបខ្យល់បរិសុទ្ធតាមដងព្រែកកោះប៉ោ និងទស្សនាក្រុងខេមរភូមិន្ទពីផ្ទៃទឹក។

ចេតិយឃុនឆាងឃុនផែន រមណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិសាស្រ្ដ

ចេតិយឃុនឆាងឃុនផែន ត្រូវបានសង់ឡើងលើផែនថ្មធម្មជាតិ មានចំងាយ ១១៧ម៉ែត្រ ពីត្រើយខាងលិចនៃដៃសមុទ្រ។ ភ្ជាប់ចេញពីត្រើយខាងលិចដែលរំលេចដើមកោងកាងដុះអែម មាត់ច្រាំង ស្ពានបេតុងមួយខ្សែអូសកាត់ទឹកសមុទ្រ រង់ចាំចម្លងភ្ញៀវទេសចរទៅទស្សនាចេតិយបុរាណគ្រប់ពេលគ្រប់វេលា ដោយគ្មានការនឿយណាយ។ ទេសភាពអមសងខាងស្ពាន បានឆក់យកបេះដូង អ្នកទេសចរឲ្យមានអារម្មណ៍ស្រស់ស្រាយ ជាមួយខ្យល់ជំនោរដ៏ស្រាលស្រទន់ បក់កាត់តាមផ្ទៃទឹកបង្កើតជារលករត់ប្រដេញគ្នា យ៉ាងរលេញ ពេញផ្ទៃសាគរ។

ចេតិយឃុនឆាងឃុនផែន រមណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិសាស្រ្ដ

សំណង់ចេតិយកំពស់ជាង ៤ម៉ែត្រ ដែលសង់ជំទើតលើផែនថ្មប៉ប្រះទឹកនៅទីនេះ មិនត្រឹមតែ ជាបូជនីយដ្ឋាននៃអ្នកខេត្តកោះកុងប៉ុណ្ណោះទេ ថែមទាំងជាកន្លែងដែលភ្ញៀវទេសចរ ភាគច្រើនចាប់អារម្មណ៍ចង់ដឹង ចង់ស្គាល់ នៅពេលបានធ្វើដំណើរឆ្លងកាត់ខេត្តកោះកុង។ ប្រវត្តិនៃចេតិយឃុនឆាងឃុនផែន ជាប់ទាក់ទិននឹងរឿងព្រេងមួយដែលដំណាលពីស្នេហារបស់ កម្លោះ២នាក់ ឈ្មោះឃុនឆាង ឃុនផែន តាមស្រលាញ់នារីម្នាក់ឈ្មោះភឹម។

ចេតិយឃុនឆាងឃុនផែន រមណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិសាស្រ្ដ

ស្នេហាត្រីកោណមួយនេះ បានធ្វើឲ្យនារីឈ្មោះភឹមបាត់បង់ជីវិត ហើយឃុនឆាងក៏បានសាងសង់ចេតិយបញ្ចុះសព្វនាងភឹម នៅត្រើយ ខាងលិចដើម្បីបញ្ជាក់ពីសេចក្ដីស្រលាញ់ ហើយឃុនឆាងក៏បានយកទង់ព្រលឹងនាងដោត នៅត្រើយខាងកើត ដើម្បីឲ្យនាងឆាប់បានចាប់ជាតិជាថ្មី។ ក្រោយមកនៅទីនោះក៏បានជាប់ឈ្មោះ ថាភូមិដងទង់ ចំណែក ត្រើយខាងលិចកន្លែងដែលបញ្ចុះសព្វនាងភឹមត្រូវបានជាប់ឈ្មោះថា ភូមិចេតិយ រហូតដល់សព្វថ្ងៃនេះ។

(សរុបដោយ ហេង វុធ្ធ)

(ប្រភពព័ត៌មាន: news.sabay.com.kh និង kohkong.gov.kh)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ