Trending now

«កោះសាមសិប»

12:47 | 26/03/2021 (បូកសរុបដោយឌីណា)

«កោះសាមសិប» ជាតំបន់អេកូទេសចរណ៍ថ្មីមួយ លាតសន្ធឹងតាមដងទន្លេមេគង្គ ជាប់ព្រំប្រទល់ខេត្តក្រចេះ និងស្ទឹងត្រែង។ កោះនេះ ស្ថិតក្នុងកម្រងកោះមួយ នៅក្នុងចំណោម កោះទាំងអស់ ដែលស្ថិតនៅក្នុងភូមិចំនួនបី គឺខ្សាច់លាវ កោះខ្ញែរ និងពន្ធជា នៃឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។

ទិដ្ឋភាពរួមនៃកោះ សាមសិប​។ (រូបថត៖ kratie.gov.kh)

បង្កើតឡើង​នៅ​ឆ្នាំ​២០១៨ ដោយមាន​ការគាំទ្រ​ដោយ​អង្គការ NTFP-EP Cambodia និង​អង្គការ WWF «​កោះ​សាមសិប​» ជា​តំបន់​ប្រជុំ​ទៅដោយ​កោះ​តូចធំ​ជាច្រើន​ដែល​គ្របដណ្ដប់​ដោយ​ព្រៃឈើ​តូចធំ និង​ជា​បណ្ដុំ​សរសៃទឹក និង​ជីវចម្រុះ​នៃ​ដង​ទន្លេមេគង្គ​។

​ដើម្បី​ធ្វើដំណើរ​មកដល់​កោះ​សាមសិប ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ត្រូវ​ជិះទូក​សហគមន៍ រយៈពេល​ជាង​១​ម៉ោង តាម​ដង​ទន្លេមេគង្គ​។ នៅទីនេះ​អ្នកទេសចរ អាច​ជិះទូក​មើល​សម្រស់​ព្រៃ​លិច​ទឹក មើល​ថ្ងៃ​លិច និង​ថ្ងៃ​រះ​, ថតរូប​សត្វ​ស្លាប​ដែល​ជិត​ផុត​ពូជ​, គយគន់​ព្រៃ​លិច​ទឹក​,​និង​បោះតង់​សម្រាក​នៅលើ​ឆ្នេរ​ខ្សាច់​សក្បុស​។

សហគមន៍អេកូទេសចរណ៍កោះសាមសិបបង្កើតឡើងដោយផ្អែកទៅលើធនធានសក្តានុពលរបស់សហគមន៍ព្រៃឈើ និងសហគមន៍នេសាទខ្សាច់លាវ កោះខ្ញែរ និងពន្ធជា។ ​សហគមន៍នេះ សំបូរទៅដោយព្រៃឈើជាច្រើនប្រភេទរជា​​ប្រភេទ ដែលជាប្រភេទ​ព្រៃរបោះ និងពាក់កណ្តាលស្រោង ដែលជាជម្រក​សត្វព្រៃដ៍សំខាន់ដូចជា សត្វខ្ទីង ប្រើស ជ្រូកព្រៃ ក្ងោក​​ ត្មាត​ត្រយ៉ងចំកំកស និងសម្បូរទៅដោយសត្វស្លាបរាប់រយប្រភេទ និងត្រីដ៏សម្បូរបែប។ល។ ចំណែកក្នុងដែនសហគមន៍នេសាទទាំងបីវិញ សំបូរដោយអន្លង់ទឹកជ្រៅ ទឹកជួរ សំបូរកោះ នឹងព្រៃលិចទឹកដែលជាជម្រកត្រីពងកូនដ៏សំខាន់។ជារួមក្នុងក្នុងតំបន់នេះសំបូរ ទៅដោយធនធានធម្មជាតិដូចជា ព្រៃឈើ ទន្លេ ព្រែក អូរ សត្វព្រៃ សត្វស្លាប និងត្រីជាច្រើនប្រភេទដែលរស់នៅក្នុងទន្លេមេគង្គ។ ចំណែកឯធនធានវប្បធម៌វិញមានដូចជា ពិធីបុណ្យចូលឆ្នាំ ពិធីសែនព្រេន ឡើងអ្នកតា ភ្លេងបុរាណ មន្តអាគម និងអាពាហ៍ពិពាហ៍ជាដើម និងប្រពៃណីជនជានដើមភាគតិច។ ក្រៅពីនេះប្រជាជនក្នុងតំបន់នេះមានវប្បធម៌ដ៏ល្អ គឺការចេះជួយគ្នាទៅវិញទៅមក មិនប្រកាន់បក្សពួក រួសរាយរាក់ទាក់ភ្ញៀវ មានសុជីវធម៌ មិនកេងបន្លំគ្នាដែលជាគំរូដ៏ល្អ./.

ការបោះជំរុំលើវាលខ្សាច់។ (រូបថត៖ kratie.gov.kh)

ជិះទូក​មើល​សម្រស់​ព្រៃ​លិច​ទឹក មើល​ថ្ងៃ​លិច និង​ថ្ងៃ​រះ​,។ (រូបថត៖ Thmey Thmey.com)

ជា​ជម្រក​ដ៏​សំខាន់​សម្រាប់​សត្វ​ស្លាប​ប្រមាណ​២១៨​ប្រភេទ។ (រូបថត៖ Thmey Thmey.com)

ទេសចរអាចជិះទូកមើលសត្វស្លាបច្រើនប្រភេទ បោះតង់នៅលើកោះដែលរៀបចំដោយប្រធានសហគមន៍ មើលទេសភាពថ្ងៃលិចតាមមាត់ទន្លេរ និងពិសារអាហារដែលរៀបចំដោយប្រជាសហគមន៍ និងមានផ្ទះស្នាក់សហគមន៍ផងដែរ។

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

និស្សិតឡាវ និងកម្ពុជា ប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណី នៅប្រទេសវៀតណាម
កាលានុវត្តភាពអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌ តាមរយៈកម្មវិធី “ព្រៃព្រឹក្សាជួបសមុទ្រខៀវ”
ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu បំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា
អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ កម្ពុជា
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-កម្ពុជា តាមរយៈសកម្មភាពបណ្តាញអាជីវកម្ម