Trending now

កម្ពុជាបង្កើនការបង្ក្រាបបទល្មើសគ្រឿងញៀន និងការជួញដូរមនុស្ស

14:06 | 15/12/2022

ក្នុងពិធីអបអរសាទរទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ ធ្នូ ២០២២ លើកទី១៦ នៅរាជធានីភ្នំពេញ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ករណីជួញដូរមនុស្ស និងញត្តិសុំជំនួយពីការជួញដូរមនុស្សនៅកម្ពុជា បានថយចុះបើធៀបនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ដែលជាពេលវេលាដែលអាជ្ញាធរចាប់ផ្តើមអនុវត្តយុទ្ធនាការប្រឆាំងអំពើជួញដូរមនុស្ស។

អន្តរជាតិវាយតម្លៃខ្ពស់ចំពោះគោលនយោបាយរបស់វៀតណាមទាក់ទងនឹងការជួញដូរមនុស្ស អន្តរជាតិវាយតម្លៃខ្ពស់ចំពោះគោលនយោបាយរបស់វៀតណាមទាក់ទងនឹងការជួញដូរមនុស្ស
ប្រទេសវៀតណាម - កម្ពុជា៖ កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងការការពារការជួញដូរមនុស្សនិងការពារជនរងគ្រោះ ប្រទេសវៀតណាម - កម្ពុជា៖ កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងការការពារការជួញដូរមនុស្សនិងការពារជនរងគ្រោះ
កម្ពុជាបង្កើនការបង្ក្រាបបទល្មើសគ្រឿងញៀន និងការជួញដូរមនុស្ស
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ (រូបថត៖ vov.vn)

បើតាមសម្តេចក្រឡាហោម ស ខេង បានឲ្យដឹងថា សមិទ្ធផលទាំងនេះបានមកពីការសម្របសម្រួលរវាងស្ថាប័ន និងអង្គការនានាក្នុងស្រុក និងបរទេស។ សម្តេចឧបនាយករដ្ឋមន្ត្រីបានអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់បន្តសហការ និងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បី "ទប់ស្កាត់ បង្ក្រាបឧក្រិដ្ឋកម្ម និងការពារកម្ពុជាពីការជួញដូរមនុស្ស"។

ទន្ទឹមនឹងនោះ សម្តេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់ដែរថា នឹងពង្រឹងការបង្រ្កាប និងចាប់ខ្លួនឧក្រិដ្ឋជនគ្រឿងញៀន និងលាងលុយកខ្វក់ ដើម្បីដកកម្ពុជាចេញពី “បញ្ជីពណ៌ប្រផេះ” របស់ FATF (ក្រុមការងារហិរញ្ញវត្ថុ) នៅត្រីមាសទីមួយនៃឆ្នាំ ២០២៣៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ