Trending now

នីហ្សេរីយ៉ាគឺជាដៃគូអាទិភាពមួយរបស់វៀតណាមនៅទ្វីបអាហ្វ្រិក

09:29 | 08/12/2022

នេះជាការបញ្ជាក់របស់ប្រធានរដ្ឋ លោក Nguyen Xuan Phuc ក្នុងជំនួបជាមួយអនុប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ា លោក Yemi Osinbajo នាព្រឹកថ្ងៃទី៧ ខែធ្នូ នៅវិមានប្រធានរដ្ឋ។

វៀតណាម​និង​សាធារណរដ្ឋ​ឆែក​មាន​សក្ដានុពល​ច្រើន​សម្រាប់​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ វៀតណាម​និង​សាធារណរដ្ឋ​ឆែក​មាន​សក្ដានុពល​ច្រើន​សម្រាប់​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ
ពិធីរំលឹកខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកូរ៉េខាងត្បូង នៅខេត្ត Thai Nguyen ពិធីរំលឹកខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកូរ៉េខាងត្បូង នៅខេត្ត Thai Nguyen
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយអនុប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ា Yemi Osinbajo  (រូបថត៖ TTXVN)
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយអនុប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ា Yemi Osinbajo

វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយនីហ្សេរីយ៉ាជានិច្ច ដោយចាត់ទុកនីហ្សេរីយ៉ាជាដៃគូអាទិភាពមួយនៅទ្វីបអាហ្វ្រិក។ នេះជាការបញ្ជាក់របស់ប្រធានរដ្ឋ លោក Nguyen Xuan Phuc ក្នុងជំនួបជាមួយអនុប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ាលោក Yemi Osinbajo នាព្រឹកថ្ងៃទី៧ ខែធ្នូ នៅវិមានប្រធានរដ្ឋ។

នៅក្នុងជំនួបនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងអនុប្រធានាធិបតី Y. Osinbajo បានឯកភាពលើវិធានការជួយជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខ។ តាមនោះ ភាគីទាំងពីរបានឯកភាពគ្នា សម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី; ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មតាម រយៈការពង្រឹងសកម្មភាពផ្សព្វផ្សាយ បង្កើតលក្ខខណ្ឌអំណោយផលលើការចូលទៅកាន់ទីផ្សារសម្រាប់ទំនិញជាឧត្តមភាពនៃប្រទេសនីមួយៗ ...។

ភាគីទាំងពីរមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរក្នុងការស្វែងរកកាលានុវត្តភាព និងអនុវត្តគម្រោងនានាក្នុងវិស័យសក្តានុពលដូចជា៖ ការរុករក ការធ្វើអាជីវកម្ម និងផ្គត់ផ្គង់សេវាកម្មប្រេង ឧស្ម័ន បច្ចេកវិទ្យាព័ត៌មាន…។ ដោយឈរលើតួនាទីយ៉ាងសំខាន់នៃស័យកសិកម្មក្នុងសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពកំណត់ថា នេះជាវិស័យសំខាន់មួយនៃកិច្ចសហប្រតិបត្តិការ។ លើសពីនេះទៅទៀត អនុប្រធាធិបតីលោក Y. Osinbajo បានសង្កត់ធ្ងន់ថា នីហ្សេរីយ៉ាចង់ឱ្យអាជីវកម្មវៀតណាមជំរុញការវិនិយោគលើទីផ្សារនីហ្សេរីយ៉ាក្នុងវិស័យកែច្នៃផលិតផលកសិកម្ម សេដ្ឋកិច្ចឌីជីថល ទូរគមនាគមន៍ និងថាមពលកកើតឡើងវិញជាដើម៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម