Trending now

វៀតណាម៖ ទទួលបានបទពិសោធន៍មួយថ្ងៃនៃការស្ទូចបង្កង

08:55 | 06/12/2022 ឌីណា

យុគសម័យ - ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ការស្ទូចបង្កងធម្មជាតិ​បានក្លាយជាការពេញនិយមដែលមានប្រជាជនជាច្រើនចូលរួម​។ អាស្រ័យហេតុនេះ មិនត្រឹមតែបំពេញចំណង់ចំណូលចិត្តប៉ុណ្ណោះទេ ថែមទាំងមានប្រភពចំណូលបន្ថែមដែលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចគ្រួសារ។ ពេលវេលាល្អសម្រាប់ការស្ទូចបង្គាគឺជាខែចុងក្រោយនៃឆ្នាំដល់ខែទីពីរ (តាមច័ន្ទគតិ) នៅឆ្នាំក្រោយ។

ស្វែងយល់ពីខេត្ត An Giang នៅក្នុងខែចុងក្រោយនៃឆ្នាំ២០២២ ស្វែងយល់ពីខេត្ត An Giang នៅក្នុងខែចុងក្រោយនៃឆ្នាំ២០២២
ស្រុក Tri Ton ត្រៀមរៀបចំផ្លូវសម្រាប់បម្រើកម្មវិធី Caravan ទេសចរណ៍ An Giang ស្រុក Tri Ton ត្រៀមរៀបចំផ្លូវសម្រាប់បម្រើកម្មវិធី Caravan ទេសចរណ៍ An Giang
វៀតណាម៖ ទទួលបានបទពិសោធន៍មួយថ្ងៃនៃការស្ទូចបង្កង
រូបថតឧទាហរណ៍

ការ​ស្ទូចបង្កងគឺ​ជា​ការ​កម្សាន្ត និង​ផ្តល់ប្រាក់​ចំណូល​ដ៏​សំខាន់​ពី​ផលិតផល​ធម្មជាតិ។ ក្នុង​រដូវ​ទឹក​ជំនន់ បង្កងនិង​ត្រី​នៅ​តាម​ដង​ទន្លេ​មាន​ចំនួន​ច្រើន។ បន្ទាប់ពីរដូវទឹក ទឹកស្រកបន្តិចម្តងៗ ដែលជាពេលវេលាដែលអ្នកនេសាទបបួលគ្នាទៅមាត់ទន្លេ Hau ដើម្បី "ប្រមាញ់" និងស្វែងរកផលិតផលធម្មជាតិ ក្នុង​នោះការស្ទូចបង្កងទទួល​ការ​ចូលចិត្តពពីមនុស្សជាច្រើន។ បង្កងទឹកសាបត្រូវបានប្រដូចទៅនឹង "ស្តេច" បង្កងទន្លេ ដោយសារតែតម្លៃសេដ្ឋកិច្ចខ្ពស់ មនុស្សជាច្រើនបានទៅស្ទូច។

នៅវេលាម៉ោង ៥ ទៀបភ្លឺ តាមលោក Teo Em (រស់នៅក្នុងសង្កាត់ My Hoa ទីក្រុង Long Xuyen) ឆ្លងកាត់តាមតំបន់ My Hoa Hung (ទីក្រុង Long Xuyen) ដើម្បីស្ទូចបង្កង។ មេឃ​ស្រឡះ​ខ្យល់​ត្រជាក់ សង្ឃឹម​ថា​«​ទទួល​បាន​​បង្កង​ជាច្រើន​»​​។ រថយន្ត​បាន​ចំណាយ ៣០​ នាទី​ទើប​មក​ដល់។ ខ្ញុំ​និង​លោក Teo Em បាន​ផ្ញើម៉ូតូក្នុង​ទៅ​ផ្ទះ​របស់ម្នាក់ដែលគាត់​ស្គាល់ ហើយ​ជួល​កាណូត​ទៅ​ស្ទូច​បង្កង។

ពេលកំពុងអង្គុយស្ទូចបង្កង លោក Teo Em ទើបតែបានសារភាពថា៖ «ការងារសំខាន់របស់ខ្ញុំគឺជាងកសាង ប៉ុន្តែដោយសារខ្ញុំចូលចិត្តស្ទូច ពេលណាទំនេរខ្ញុំទៅស្ទូច​បង្កង ដើម្បីបំពេញចំណង់ចំណូលចិត្ត និងរកចំណូលបន្ថែម។ មនុស្ស​ជា​ច្រើន​គិត​ថា ស្ទូច​បង្កង​គឺ​ងាយ​ស្រួល ប៉ុន្តែ​ការងារ​នេះ​ក៏​ពិបាក​ខ្លាំង​ដែរ។ រួមជាមួយនឹងទូកកាណូត អ្នកស្ទូចបង្កងបានអណ្តែតពេញមួយថ្ងៃនៅលើទន្លេ ដើម្បីស្វែងរកកន្លែងសមរម្យសម្រាប់ការស្ទូចបង្កង។ ដើម្បីស្ទូចបង្កង វាទាមទារបទពិសោធន៍ និង​មានការយល់ដឹងនូវសកម្មភាពរបស់បង្កង ទើបអាចស្ទូចបាន។ វា​ជា​រឿង​ធម្មតា​សម្រាប់​អ្នក​ស្ទូចបង្កងដ៏ពូកែ​ដែល​ចាប់​បង្កង​ពី ២ ទៅ ៥ គីឡូក្រាម»។

ដើម្បីស្ទូចបង្កង អ្នកនេសាទត្រូវរៀបចំសន្ទូចឯកទេស ខ្សែ និងផ្លែសន្ទូច ដែល​ឆ្លើយតបនឹង​តំរូវការ ហើយជាពិសេសនុយដែលមិនអាចខ្វះបានគឺដង្កូវសមុទ្រ។ នេះជាមុខម្ហូបដែលបង្កងចូលចិត្ត។ បើតាមលោក Teo Em ដោយសារតែដង្កូវសមុទ្រមានក្លិនឆ្អាប ពេលចូលទឹក ជើងដង្កូវសមុទ្របញ្ចេញពន្លឺ ដើម្បីទាក់ទាញបង្គា។

អណ្តែតលើទឹកជាង ២ ម៉ោង ការស្ទូចបង្កងក៏ល្អដែរ ដូច្នេះហើយពួកយើងសម្រេចចិត្តជិះទូកកាណូ ដើម្បីរកកន្លែងផ្សេង។ ពីចម្ងាយ មានប្រជាពលរដ្ឋខ្លះបោះសំណាញ់ចាប់ត្រីក្នុងទន្លេ ដូច្នេះត្រូវរកកន្លែងណា ដើម្បីកុំឱ្យជាប់សំណាញ់។

នៅកន្លែងនេស្ទូចបង្កង​មួយទៀត ខ្ញុំបានជួបលោក Ty (រស់នៅក្នុងសង្កាត់ My Hoa) ដែលជាអ្នក​ស្ទូចបង្កងយូរមកហើយ។ លោក Ty បាន​មាន​ប្រសាសន៍​ថា ៖ «កាល​ពី​មុន​ខ្ញុំ​ជា​អ្នក​ធ្វើ​ការដោយសេរី ការងារ​ខ្ញុំ​មិន​មាន​ស្ថិរភាព​ទេ។ ដោយចៃដន្យ ខ្ញុំបានជួបអ្នកស្ទូចបង្គាម្នាក់ដែល​គាត់ឃើញថា ការងារខ្ញុំ​មិនមានស្ថិរភាព ដូច្នេះគាត់បានបង្រៀនខ្ញុំឱ្យស្ទូចបង្កង ដើម្បីរកប្រាក់ចំណូលបន្ថែម និងធ្វើឱ្យជីវិតរបស់ខ្ញុំប្រសើរឡើង។ ដូច្នេះ​ខ្ញុំ​ប្រកបមុខរបរនេះ ​រហូត​ដល់​ពេល​នេះ»។

បើ​តាម​លោក Ty គ្រាដំបូង គាត់មិន​សូវមាន​បទពិសោធន៍​​ឡើយ ការ​ស្ទូច​បង្កង​ពិបាក​ជាង​ការស្ទូច​ត្រី។ ស្ទូចគ្រាន់តែមើលពោងសន្ទូច ទើបដឹងថាត្រីជាប់ឬអត់; ហើយស្ទូចបង្គាត្រូវទាញឡើង ទាញចុះតាមចង្វាក់ ដើម្បីដឹងថា បង្កងស៊ីនុយឬអត់។ អ្នកស្ទូចអាជីពគ្រាន់តែទាញសន្ទូចទើបដឹងថាបង្គាធំឬតូច។

ក្រោយ​ពី​ទៅ​ស្ទូច បង្កង​ត្រូវ​បាន​គេ​យក​មក​លក់​ឱ្យ​ពាណិជ្ជករ​តូច តម្លៃ​អាស្រ័យ​តាម​ប្រភេទ។ សម្រាប់បង្កង​ធំៗ (ប្រភេទទី ១) តម្លៃចាប់ពី ៤០០.០០០ ដល់ ៥០០.០០០ ដុង/គីឡូក្រាម រីឯសម្រាប់បង្កង​​ចម្រុះ (បង្កងធំ និងតូចលាយគ្នា) តម្លៃប្រហែល ២៥ ម៉ឺនដុង/គីឡូក្រាម។ ដកចំណាយទាំងអស់សម្រាប់ការធ្វើដំណើរស្ទូចមួយ អ្នកស្ទូច​បង្កង​ទទួល​បាន​ប្រាក់​ចំណូលពី ១៥០.០០០ ដុង/ថ្ងៃ ពេល​ណា​ស្ទូច​​បង្កងជាច្រើន ប្រាក់ចំណូលកើនឡើងពីពីរបី ដង។

បច្ចុប្បន្ននេះ ធ្វើ​ដំណើរតាមមាត់ព្រែកក្នុងឃុំ My Hoa Hung ងាយស្រួលឃើញ​អ្នក​ស្ទូច​បង្កង។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ចំនួនបង្កងរស់​នៅ​ក្នុង​បរិស្ថាន​ធម្មជាតិ​មាន​ការ​ថយ​ចុះ ដូច្នេះ​តម្លៃ​លក់​គឺ​ខ្ពស់​គួរ​សម។ ដោយសារ​សាច់​បង្កង​ឈ្ងុយឆ្ងាញ ដូច្នេះ​​មនុស្ស​ជា​ច្រើនចូល​ចិត្ត ហេតុ​នេះបង្កងមាន​តម្លៃ​លក់​ខ្ពស់។ ទោះ​បី​ជា​មាន​ការ​លំបាក​យ៉ាង​ណា​ក៏​ដោយ ក៏​អ្នក​ស្ទូចបង្កងនៅ​តែ​ខិត​ខំ​ធ្វើ​ការងារនេះ៕

ឌីណា

baoangiang

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់