Trending now

ភាពវិសេសវិសាលនៃបុណ្យចូលថ្មីប្រពៃណីឆ្នាំ ២០២៣ ដែលបង្ហាញនៅលើតែមប្រៃសណីយ៍

10:26 | 05/12/2022 ឌីណា

យុគសម័យ - កាល​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ ក្រសួង​ព័ត៌មាន និង​ទូរគមនាគម​បាន​ចុះផ្សាយកម្រង​តែម​មួយ​ឈុត អំពី «បុណ្យ​ចូលឆ្នាំ​ថ្មីប្រពៃណី ឆ្នាំ២០២៣» មាន​គំរូតែម ​២ និង​​ប្លុក ១។

កៀរគរប្រភពធនធានដើម្បីថែទាំបុណ្យតេតជូនប្រជាជនវៀតណាមដែលមានស្ថានភាពលំបាក កៀរគរប្រភពធនធានដើម្បីថែទាំបុណ្យតេតជូនប្រជាជនវៀតណាមដែលមានស្ថានភាពលំបាក
ខេត្ត An Giang ៖ ឧបត្ថម្ភគ្រួសារក្រីក្រ និងលើបន្ទាត់ក្រីក្រ ដែលជាជនជាតិភាគតិច ក្នុងឱកាសបុណ្យតេតប្រពៃណី ខេត្ត An Giang ៖ ឧបត្ថម្ភគ្រួសារក្រីក្រ និងលើបន្ទាត់ក្រីក្រ ដែលជាជនជាតិភាគតិច ក្នុងឱកាសបុណ្យតេតប្រពៃណី

ក្រៅពីរូបភាពឆ្មាដែលជានិមិត្តរូបនៃឆ្នាំ២០២៣។ រូបភាពដែលធ្លាប់ស្គាល់របស់បុណ្យ​ចូលឆ្នាំថ្មីប្រពៃណី ដូចជា ផ្កាម៉ាក់ខាយ ផ្កា​អង្គាសីល នំអន្សំ នំ day និងអាំងបាវ​ពណ៌ក្រហម ត្រូវបានបង្ហាញនៅលើតែមផងដែរ។

ភាពវិសេសវិសាលនៃបុណ្យចូលថ្មីប្រពៃណីឆ្នាំ ២០២៣ ដែលបង្ហាញនៅលើតែមប្រៃសណីយ៍
គំរូតែមចំនួន ២ អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណី (រូបថត៖ Vietnam Post)

កម្រងតែមនោះរួមមានគំរូតែមចំនួន ២ និងប្លុក ១ ដែលក្នុងនោះគំរូតែមនិមួយៗ មានតម្លៃ ៤.០០០ ដុង និងប្លុកមានតម្លៃ ១៥.០០០ ដុង។ ទំហំនៃតែម 37mm x 37mm ទំហំប្លុក 80mm x 80mm (រូបរាង​ចតុកោណស្មើ) រចនាដោយវិចិត្រករ Nguyen Quang Vinh។ កម្រងតែមនេះ​បាន​ចុះផ្សាយ​និង​លក់លើបណ្តាញប្រៃសណីយ៍សាធារណៈចាប់ពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២២ ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥។

រូបភាពឆ្មានៅលើតែម បានរចនាតាមបែបទំនើបជាមួយនឹងស្នាមគូរច្បាស់លាស់និងរឹងមាំ ប៉ុន្តែក៏បង្ហាញពីភាពទន់ភ្លន់និងភាពបត់បែនផងដែរ។ នៅចំកណ្តាលនៃគំរូតែមទីមួយគឺជារូបភាពរបស់ឆ្មាម្តាយមួយក្បាល និងឆ្មាកូនពីរក្បាលដែលកំពុងប្រលែងគ្នា។

រូបភាពរបស់ឆ្មាឪពុកនៅក្នុងគំរូតែមទីពីរ បានបង្ហាញនៅលើផ្ទៃខាងណ៌ខៀវត្រជាក់ ដែលរំឮកដល់ឪពុកដ៏រឹងមាំ និងឯកោដែលតែលតោលម្នាក់ឯងការពារសភាពសុខសាន្តនៃគ្រួសារតូចមួយរបស់ខ្លួន។

រូបភាពឆ្មានៅក្នុងគំរូតែម​ទាំងពីរត្រូវបានរៀបចំស៊ីមេទ្រី ប្រឈមមុខនឹងគ្នាទៅវិញទៅមកដែល​បង្ហាញ​អំពីបំណងប្រាថ្នាសម្រាប់ការជួបជុំគ្នានៅបុណ្យចូលឆ្នាំថ្មីប្រពៃណីលើប្លុកតែម៕

ឌីណា

Tags: តែម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Nguyen Thanh Tinh៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងខិតខំអនុវត្តការប្តេជ្ញាចិត្តអន្តរជាតិស្តីពីសិទ្ធិមនុស្ស
សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien