Trending now

កៀរគរប្រភពធនធានដើម្បីថែទាំបុណ្យតេតជូនប្រជាជនវៀតណាមដែលមានស្ថានភាពលំបាក

11:23 | 01/12/2022 យោងតាមវិទ្យុសំលេងវៀតណាម

នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋ លោក Nguyen Xuan Phuc ប្រធានកិត្តិយសសមាគមកាកបាទក្រហមវៀតណាម បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃសមាគម ដើម្បីអនុវត្តការងារសន្តិសុខសង្គមមួយចំនួនក្នុងឱកាសបុណ្យតេតប្រពៃណីជាតិ ២០២៣។

វៀតណាមនាំចូលកសិផលមកម្ពុជាជាច្រើន វៀតណាមនាំចូលកសិផលមកម្ពុជាជាច្រើន
អភិវឌ្ឍទេសចរណ៍លើភ្នំនៅវៀតណាម អភិវឌ្ឍទេសចរណ៍លើភ្នំនៅវៀតណាម
ប្រធានរដ្ឋ លោក Nguyen Xuan Phuc ប្រធានកិត្តិយសសមាគមកាកបាទក្រហមវៀតណាមអាណត្តិទី ៩ បានធ្វើជាអធិបតីក្នុងជំនួបជាមួយថ្នាក់ដឹកនាំ មជ្ឈិមសមាគមកាកបាទក្រហមវៀតណាម (រូបថត៖ Thong Nhat/TTXVN)
ប្រធានរដ្ឋ លោក Nguyen Xuan Phuc ប្រធានកិត្តិយសសមាគមកាកបាទក្រហមវៀតណាមអាណត្តិទី ៩ បានធ្វើជាអធិបតីក្នុងជំនួបជាមួយថ្នាក់ដឹកនាំ មជ្ឈិមសមាគមកាកបាទក្រហមវៀតណាម

អញ្ជើញវាយតម្លៃខ្ពស់ចំពោះមជ្ឈិមសមាគមកាកបាទក្រហមវៀតណាម ក្នុងការអនុវត្តទាន់ពេលវេលានូវសកម្មភាពជួយសង្គ្រោះប្រជាជននៅខេត្ត ទីក្រុងភាគកណ្តាលដែល រងផលប៉ះពាល់ដោយព្យុះ និងទឹកជំនន់ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានគាំទ្រចំពោះសមាគមដែលមានគោលគំនិតកៀរគរប្រភពកម្លាំងសម្រាប់ “បុណ្យ តេតនៃក្តីមេត្តា” ដោយមានគោលដៅជួយដល់ប្រជាជនក្រីក្រចំនួន ១លាននាក់ ប្រជាជនដែលមានស្ថានភាពលំបាកខ្លាំង និងជនងាយរងគ្រោះក្នុងឱកាសបុណ្យតេតប្រពៃណី ឆ្នាំថោះបញ្ជស័ក។ លោកប្រធានរដ្ឋបានកត់សម្គាល់ថា សមាគមត្រូវមានកម្មវិធី និងផែនការអនុវត្តជាក់ស្តែង ដោយធានាបាននូវការគាំទ្រពីក្រសួង ស្ថាប័ន សាខា និងមូលដ្ឋាន ព្រមទាំងការកៀរគរប្រភពធនធានសង្គម ដើម្បីថែទាំតេតជូនប្រជាពលរដ្ឋក្រីក្រ ប្រជាជនជួបការលំបាក។

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអបអរសាទរចំពោះសមាគមកាកបាទក្រហមវៀតណាមដែលធ្វើម្ចាស់ផ្ទះរៀបចំសន្និសីទកាកបាទក្រហម-អឌ្ឍចន្ទក្រហមអាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ ២០២៣ ហើយបានស្នើឱ្យសមាគមមានផែនការរៀបចំជាពិសេសតាមរយៈនេះ ប្រទេសនានាអាចយល់កាន់តែច្បាស់អំពីចលនាកាកបាទក្រហមនៅក្នុងប្រទេសវៀតណាម ក៏ដូចជាទាក់ទាញ និងកៀងគរប្រភពធនធានបន្ថែមពីខាងក្រៅ ដើម្បីគាំទ្រ និងជួយប្រជាជនក្រីក្រ និងប្រជាជនមានស្ថានភាពលំបាកក៏ដូចជាជនងាយរងគ្រោះក្នុងសង្គម៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Nguyen Thanh Tinh៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងខិតខំអនុវត្តការប្តេជ្ញាចិត្តអន្តរជាតិស្តីពីសិទ្ធិមនុស្ស
សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien