Trending now

ផ្កាត្រសេក កំពុងរីកយ៉ាងក្រហមឆ្អៅ នៅតាមដងផ្លូវខេត្តបាត់ដំបង ស្អាតខ្លាំងមិនចាញ់ផ្កានៅជប៉ុន

11:30 | 03/05/2020

ផ្កាក្ងោក ឬ ផ្កាតាសេក ជាប្រភេទផ្កាខ្មែរមួយប្រភេទ មានពណ៌ក្រហមឆើតឆាយ រីកជាចង្កោមធំៗ នៅរដូវធ្លាក់ភ្លៀងមកដល់ពោលអំឡុងខែ មេសា ទៅខែឧ​សភា វាចាប់ផ្ដើម ជម្រុះស្លឹកចាស់ចោល និងដុះពន្លកផ្កាយ៉ាងស្រស់ស្អាត ។

ថ្វីដ្បិតផ្កាក្ងោកមិនមានក្លិនក្រអូបខ្លាំង តែវាមានសម្រស់ស្រស់ស្អាតណាស់ បើគេដាំវាជាជួរអមសងខាងផ្លូវ នៅពេលដែលដល់រដូវរីក វានឹងប្រជែងគ្នាបង្អួតសម្រស់ មិនចាញ់ផ្កាសាគូរ៉ារបស់ជប៉ុន ឬកូរ៉េឡើយ ។


ក្រឡេកមកមើលផ្កាក្ងោក ដែលថត និងបង្ហោះដោយទំព័រហ្វេសប៊ុក Just Travelous នៅតាមផ្លូវបាណន់ ក្នុងទឹកដីខេត្តបាត់ដំបង ឯណេះវិញ កំពុងចេញក្រពុំផ្កា រីកយ៉ាងស្គុះស្គាយ និងដាំជាជួរ ពិតជាស្អាតណាស់ ។ ដូច្នេះប្រសិនតាមស្រុក តាមភូមិ ទូទាំងប្រទេសកម្ពុជាយើង មានដាំផ្កាក្ងោកមិនដឹងថាស្រស់ស្អាតយ៉ាងណាទេ ៕




(ប្រភពព័ត៌មាន: popular.com.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤