Trending now

បឹងយក្សឡោម រមណីយដ្ឋានប្រវត្តិសាស្ត្រ ប្រជាប្រិយភាពមិនចេះរីងស្ងួត

08:54 | 10/05/2020 (សរុបដោយ ហេង វុធ្ធី)

បឹងយក្សឡោម គឺជាគោលដៅទេសចរណ៍ដ៏មានសក្ដានុពល ដែលលាតត្រដាងនូវផ្ទាំងទេសភាព​ដ៏ស្រស់ត្រកាល បានធ្វើឲ្យទីនេះ ក្លាយជា​កន្លែងសម្រាកលំហែកាយគួរជាទីមនោរម្យ។

បឹងយក្សឡោម

បឹងនេះគឺជាស្លាកស្នាមនៃបន្ទុះភ្នំភ្លើង អស់រយៈកាលរាប់ពាន់ឆ្នាំមកហើយ។ ផ្ទៃបឹងដ៏ធំល្វឹងល្វើយ មានទឹកថ្លាឈ្វេង ប្រកបទៅដោយសភាពស្ងប់ស្ងាត់។ មានរាងស្ទើរជារង្វង់ បឹងយក្សឡោម មានវិមាត្រប្រមាណ ២៦១២ម៉ែត្រ មានអង្កត់ផ្ចឹតប្រមាណ ៨០០ម៉ែត្រ និងជម្រៅចន្លោះពី ៥០ ទៅ ៧០ម៉ែត្រ។

អស់រយៈពេលជាច្រើនសតវត្សកន្លងទៅ បឹងបន្ទុះភ្នំភ្លើងមួយនេះ នៅតែស្ថិតក្នុងភាពអាថ៌កំបាំង។ គេអាចគយគន់សម្រស់បឹងធម្មជាតិមួយនេះ ត្រឹមតែផ្នែកខាងក្រៅដែលស្រោបពីលើបឹងប៉ុណ្ណោះ ប៉ុន្តែពុំទាន់មាននរណាម្នាក់អាចដឹងពីរឿងរ៉ាវជាក់ច្បាស់ ថានៅផ្នែកខាងក្រោមនៃបឹងនេះ បានលាក់ទុកអ្វីខ្លះនោះទេ។

បឹងយក្សឡោម ប្រៀបដូចជាអាងស្តុបទឹកដ៏ធំមួយ ដែលសម្បូរទៅដោយព្រៃព្រឹក្សាដុះអមជុំវិញ ផ្តល់ជាម្លប់ត្រជាក់ត្រឈឹងត្រឈៃ សម្រាប់ឱ្យភ្ញៀវទាំងឡាយ ជ្រកលេងកម្សាន្ត ដើម្បីគយគន់ផ្ទៃទឹកពណ៌ខៀវស្រងាត់ គួរឱ្យចង់ចុះហែលលេងទឹកដ៏ថ្លាដូចកញ្ចក់ ដោយមានបរិមាត្រទំហំ ២៦១៣ម៉ែត្រ អង្កត់ផ្ចិត ៨០០ម៉ែត្រ និងមានជម្រៅ ៥០ម៉ែត្រ។

បឹងយក្សឡោម

បឹងយក្សឡោម ត្រូវបានគេផ្តល់ចំណាត់ថ្នាក់លំដាប់ទីមួយ ប្រចាំខេត្តរតន:គិរី ដែលសម្បូរទៅដោយទិដ្ឋភាពព្រៃព្រឹក្សា គួរឱ្យចាប់ចិត្តជាប់អារម្មណ៍ តម្រូវឱ្យធ្វើដំណើរចេញពីរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៦ លេខ៧ និងលេខ១៣ យើងអាចគយគន់ទេសភាពដ៏ស្រស់ត្រកាល នៃព្រៃព្រឹក្សា ចម្ការកៅស៊ូ ដំឡូងមី និងដើមឈើតូចធំជា ច្រើនប្រភេទ ដុះស្របតាមដងផ្លូវ ដែលប្រៀបបានជាផ្ទាំងគំនូរឥតព្រាងទុក សម្រាប់ឱ្យភ្ញៀវទេសចរទាំងឡាយ ទស្សនាកម្សាន្តមុននឹងធ្វើដំណើរទៅដល់ទីរួមខេត្ត ដោយប្រើ រយ:ពេលប្រមាណជា ៦ទៅ៧ម៉ោង យ៉ាងយូរ។

បឹងយក្សឡោម

បច្ចុប្បន្នរមណីយដ្ឋានធម្មជាតិ បឹងយក្សឡោម កំពុងតែទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ ទាំងជិតឆ្ងាយមិនថា ជាតិ និងអន្តរជាតិ ឱ្យចូលមកទស្សនា ដែលមានតួលេខកើនឡើងជាលំដាប់ ពីមួយឆ្នាំទៅមួយឆ្នាំ។ បើភ្ញៀវធ្វើដំណើរមកដល់ហើយ រួចចុះតាមជណ្តើរឆ្ពោះទៅ បឹងយក្សឡោម នឹងបានឃើញផ្ទៃទឹកពណ៌ខៀវស្រងាត់ មើលដាច់កន្ទុយភ្នែក ដែលមានព្រៃព្រឹក្សាដុះអមជុំវិញ គួរជាទីគយគន់ មិនចង់វិលត្រឡប់មកលំនៅស្ថានវិញឡើយ។ ហើយភ្ញៀវទេសចរ ក៏អាចចុះហែលទឹកដ៏ត្រជាក់ បង្កើននូវភាពសប្បាយរីករាយ រួមជាមួយការទស្សនាទេសភាពជុំវិញបឹង និងខ្ទមជនជាតិព្នងពីរ ដែលគេសង់ឡើង ដើម្បីឱ្យភ្ញៀវទេសចរឃើញថា នោះជាខ្ទមតំណាងឱ្យផ្ទះកូនស្រី កូនប្រុស ក្នុងរឿងព្រេងនិទានប្រវត្តិសាស្ត្រ។

ខ្ទមខ្ពស់ផុតពិដីនៅជំវិញរមនីយដ្ឋាននៃបឹងយក្សឡោម

ខណ:ពេលទស្សនារមណីយដ្ឋាន បឹងយក្សឡោម អស់ចិត្តហើយ បើភ្ញៀវទេសចរចង់បន្តដំណើរ ទៅកម្សាន្តនៅតាមទីទេសចរណ៍នានា លើទឹកដីខេត្តរតន:គិរី ដូចជា ភូមិវប្បធម៌ ទឹកជ្រោះ សត្វព្រៃ ឧស្យានជាតិវីរ:ជ័យ រួមជាមួយតំបន់ជាច្រើនទៀត។ រតន:គិរី ជាខេត្តមួយស្ថិតនៅភូមិភាគឦសាន នៃប្រទេសកម្ពុជា ដែលមានសក្តានុពលអេកូ ទេសចរណ៍ ធម្មជាតិយ៉ាងសម្បូរបែប ដូចជា បឹងយក្សឡោម ភូមិវប្បធម៌ ទឹកជ្រោះ សត្វព្រៃ ឧស្យានជាតិវីរ:ជ័យ ក៏ដូចជាទីរមណីយដ្ឋានជាច្រើនទៀត សរុបមានចំនួន ១២កន្លែង ផងដែរ៕

(សរុបដោយ ហេង វុធ្ធី)

(សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR