Trending now

នា​យក​ប្រតិបត្តិ​មូលនិធិ​គន្ធបុប្ផា លោក Peter Studer៖ មួយជីវិត​ដើម្បី​កុមារ​កម្ពុជា​!

11:35 | 10/05/2020 (សរុបដោយវិច្ឆិកា)

វេជ្ជបណ្ឌិត Peter Studer អនុប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជានា​យក​ប្រតិបត្តិ​មូលនិធិ​គន្ធបុប្ផា (Kantha Bopha Foundation Dr Beat Richner) ប្រចាំ​នៅ​ប្រទេស​ស្វី​ស បានទទួល​មរណភាព​ក្នុង​អាយុ​៧៣​ឆ្នាំ ដោយ​រោគាពាធ កាលពី​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២០ នៅ​ប្រទេស​ស្វី​ស​។

នា​យក​ប្រតិបត្តិ​មូលនិធិ​គន្ធបុប្ផា លោក Peter Studer

វេជ្ជបណ្ឌិត Peter Studer ត្រូវបាន​ចាត់ទុកជា​វីរបុរស​ម្នាក់ទៀត​រប​ស់​កុមារ​ខ្មែរ ដោយ​លោក​បាន​ចូលរួម​ក្នុង​ប្រតិបត្តិ​ការសាងសង់​បណ្តា​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​ឡើងវិញ​នៅ​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩៩២​មក​។ លោក​បាន​បន្ត​ដំណែង​ជា​ប្រធាន​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា ចាប់តាំងពី​៣​ឆ្នាំមុន​ពេលដែល​វេជ្ជបណ្ឌិត Beat Richner ទទួលមរណភាព​នៅ​ឆ្នាំ​២០១៨​។​

«​លោក​វេជ្ជបណ្ឌិត Peter Studer នឹង​ឋិត​នៅក្នុង​ក្រអៅបេះដូង​យើង​គ្រប់ៗ​គ្នា​ជា​រៀងរហូត​»​។ នេះ​ជា​សារ​រំលែក​ទុក្ខ​របស់​ថ្នាក់ដឹកនាំ​នៃ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា និង​មូលនិធិ​គន្ធ​បុ​ប្ឆា Dr.med.Beat Richner ដែល​ផ្ញើ​ទៅកាន់​លោកស្រី Genevieve F.Cattin-Studer និង​ក្រុមគ្រួសារ​។​

​ជាមួយគ្នានេះ លោក​វេជ្ជបណ្ឌិត Denis Laurent ត្រូវបានតែងតាំង​ជា​អគ្គនាយក​មូលនិធិ​គន្ធបុប្ផា និង​គ្រប់គ្រង​ប្រតិបត្តិការ​មន្ទីរពេទ្យ​ទាំង​៥​នៅ​ភ្នំពេញ និង​សៀមរាប ជាមួយ​ថ្នាក់ដឹកនាំ​ផ្សេងទៀត​រួមមាន​វេជ្ជបណ្ឌិត Ky Santy និង Yay Chantara៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR