Trending now

ទេសភាពបៃតង ស្រស់ត្រកាលនៅទឹកធ្លាក់ហោង អន្ទងចិត្តទេសចរចង់ទៅលេងកម្សាន្ត

16:32 | 10/01/2023 ឌឹកអាញ់

បើ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ៧ រួច​បត់​​ទៅ​ទិស​ខាង​ឆ្វេង​តាម​ផ្លូវ​រោង​ចក្រ​កៅ​ស៊ូ​ពញា​ក្រែក ​លោក​អ្នក​នឹង​ឃើញ​រមណីយដ្ឋាន​ទឹក​ធ្លាក់​ហោង ដែល​ស្ថិត​ក្នុង​​​ឃុំ​​កំពាន់ ស្រុក​មេមត់ ​ខេត្ត​ត្បូង​ឃ្មុំ។ ទេសភាព​ល្អ​ត្រកាល អម​ដោយ​ទឹក​ធ្លាក់​ពី​ទី​ខ្ពស់ ប៉ះ​ផ្ទាំង​សិលា​តូច​ធំ អម​ដោយ​ព្រៃ​ព្រឹក្សា វល្លិ​ប្រតោង​សង​ខាង កាន់​តែ​ធ្វើ​ឲ្យ​អ្នក​ទេសចរ​ដក​ចិត្ត​មិន​រួច ពេល​បាន​ទៅ​​លេង​នៅ​ទី​នោះ។

សកម្មភាពគួរឱ្យចាប់អារម្មណ៍ចំនួន ៣ សម្រាប់ដំណើរកម្សាន្ត Con Dao សកម្មភាពគួរឱ្យចាប់អារម្មណ៍ចំនួន ៣ សម្រាប់ដំណើរកម្សាន្ត Con Dao
ជម្រើសកម្សាន្តដ៍សម្បូរបែបនៅ Da Lat ជម្រើសកម្សាន្តដ៍សម្បូរបែបនៅ Da Lat
ទេសភាពបៃតង ស្រស់ត្រកាលនៅទឹកធ្លាក់ហោង អន្ទងចិត្តទេសចរចង់ទៅលេងកម្សាន្ត

បណ្ដុំ​ទេសភាព​គួរ​ជា​ទី​គយ​គន់​នៃ​រមណីយដ្ឋាន​នេះ សក្ដិសម​សម្រាប់​អ្នក​ស្រលាញ់​ធម្មជាតិ​បៃ​តង ចូល​ចិត្ត​ភាព​ស្ងប់​ស្ងាត់ និង​ត្រូវ​ការ​​លំហែ​អារម្មណ៍​ឲ្យ​ស្រស់​ស្រាយ។ ងូត​ទឹក​លេង​ឲ្យ​ត្រជាក់​ដល់​បេះ​ដូង​ ជាមួយ​ទឹក​ធ្លាក់​ពី​ធម្មជាតិ នឹង​ធ្វើ​ឲ្យ​អ្នក​ទេសចរ​ទាំង​ឡាយ​បង្កើត​អនុស្សាវរីយ៍​ច្រើន​រាប់​មិន​អស់ ពេល​បាន​មក​លេង​ទី​នេះ។

ទេសភាពបៃតង ស្រស់ត្រកាលនៅទឹកធ្លាក់ហោង អន្ទងចិត្តទេសចរចង់ទៅលេងកម្សាន្ត

ក្រៅ​ពី​មាន​ទឹក​ធ្លាក់​សម្រាប់​ងូត​លេង​កម្សាន្ត ទី​នោះ​ក៏​មាន​វត្ត​អារាម​មួយ​មាន​ដើម​ឈើ​តូច​ធំ​ជា​ម្លប់​ត្រឈឹង​ត្រឈៃ សម្រាប់​អ្នក​​ចង់​កសាង​កុសល​បុណ្យ​៕

ទេសភាពបៃតង ស្រស់ត្រកាលនៅទឹកធ្លាក់ហោង អន្ទងចិត្តទេសចរចង់ទៅលេងកម្សាន្ត

ឌឹកអាញ់

der.sabay.com.kh

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ